Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

វិទ្យាល័យហ៊ុនសែន រុនតាឯក ស្រុកបន្ទាយស្រី ទទួលបានបណ្ណាល័យសិក្សាមួយខ្នង ពីសប្បុរសជនប្រទេសជនកូរ៉េ

ដោយ Pothe Thun
23/11/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
125
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បណ្ណាល័យសិក្សាមួយខ្នង ដែលជាអំណោយរបស់សប្បុរសជនប្រទេសកូរ៉េ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងវិទ្យាល័យ ហ៊ុន សែន រុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីជាការចូលរួមក្នុងការអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា និងខេត្តសៀមរាប ជាពីសេសប្អូនៗសិស្សានុសិស្សដែលបានផ្លាស់ប្ដូរទីលំនៅពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅភូមិធម្មជាតិរុនតាឯក។

លោកស្រី ផាក មិនជូ តំណាងសប្បុរសជនកូរ៉េ មានប្រសាសន៍ថា គម្រោងបណ្ណាល័យកុមារ ផារ៉ុត ផារ៉ុត នៃប្រទេសកូរ៉េខាងត្បូង បានបើកសម្ភោធបណ្ណាល័យនៅក្នុងវិទ្យាល័យ ហ៊ុន សែន រុនតាឯក មានគោលបំណងអភិវឌ្ឍវប្បធម៌អប់រំ ពិសេសឱ្យកុមារធ្វើអំណានឱ្យបានច្រើន។ គម្រោងបណ្ណាល័យនេះ និងបន្ដធ្វើនៅខេត្តសៀមរាប ដើម្បីជួយដល់កុមារនៅជនបទដែលមានជីវភាពខ្វះខាត មិនមានសៀវភៅអាន។ នៅក្នុងបណ្ណាល័យមានសៀវភៅជាច្រើនភាសារ រួមមាន ភាសារខ្មែរ ភាសារអង់គ្លេស ភាសារកូរ៉េ និងមានរូបភាពជាច្រើនទៀត ខណៈដែលក្រុមការងារធ្វើការនៅបណ្ណាល័យសុទ្ធសឹងជាអ្នកនិពន្ធ។ ជាមួយនោះលោកស្រី និងក្រុមការងារបានសម្ដែងការសប្បាយចិត្ដខ្លាំង បន្ទាប់បានពីបើកបណ្ណាល័យសម្រាប់កុមារនៅក្នុងប្រទេសកម្ពុជា ដែលសរុបមកដល់ពេលនេះមានចំនួនជាង២០បណ្ណាល័យហើយនៅក្នុងខេត្ដសៀមរាប ដែលបណ្ណាល័យនេះភាគច្រើននៅតាមជនបទ។

លោក ហួត ម៉េងហួង គណៈគ្រប់គ្រងវិទ្យាល័យហ៊ុន សែន រុនតាឯក បានលើកឡើងថា ការផ្ដល់បណ្ដាល័យនេះ មានសារៈសំខាន់ណាស់សម្រាប់សិស្សានុសិស្សប្រមាណជាង ៥០០នាក់ ដែលបានផ្លាស់ប្ដូរទីសាលារៀនពីតំបន់រណីយដ្ឋានអង្គរ ទៅរៀននៅវិទ្យាល័យនោះ ខណៈដែលអាណាព្យាបាលពួកគាត់បានដូរទីលំនៅទៅរស់នៅទីនោះដែរ។ លោកថា បណ្ណាល័យមួយនេះ បង្កើតឡើងនៅក្នុងសាលារៀនដែលមានបន្ទប់នៅអាគារសិក្សា ហើយមានសៀវភៅអានច្រើនភាសារ ដូចជាភាសាខ្មែរ ភាសាកូរ៉េ និងភាសារអង់គ្លេស ជាដើម ដោយលោកនឹងបើកឱ្យចូលអានពីព្រឹកដល់ល្ងាច លើកលែងតែថ្ងៃសៅរិ៍និងថ្ងៃអាទិត្យ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកបន្ដថា ក្រោយរាជរដ្ឋាភិបាលបានអភិវឌ្ឍន៍សាលារៀននៅទីនោះ គឺកំណើនសិស្សច្រើនឡើងនាឆ្នាំសិក្សា២០២៣នេះ ហើយលោកក៏សូមអំពាវដល់សប្បុរសជនទាំងក្នុងនិងក្រៅប្រទេសផ្ដល់ជាសៀវភៅអានសម្រាប់ដាក់នៅបណ្ដាល័យនោះបន្ថែមទៀត ដើម្បីឱ្យកុមាររៀនស្រាវជ្រាវដូចកុមារនៅទីក្រុងដែរ។

បើតាមលោកបណ្ឌិត ស៊ាន ផល្លា នាយកមជ្ឈមណ្ឌលយុវជនកម្ពុជា បានបញ្ជាក់ថា បណ្ណាល័យនេះ នឹងជួយពង្រឹងសមត្ថភាពលើផ្នែកអំណាន និងបណ្ដុះវប្បធម៌រៀនសូត្រដល់កុមារកម្ពុជា ខណៈដែលកុមារជាច្រើនរយនាក់បានផ្លាស់ប្ដូរសាលារៀន ទីលំនៅចេញពីតំបន់អង្គរទៅរស់ភូមិធម្មជាតិរុនតាឯក។ លោកថា មានតែការអប់រំទេ ដែលធ្វើឱ្យកុមារមានអនាគតល្អ សម្រាប់បំរើឱ្យសង្គមជាតិ ដែលជាកាបង្ហាញ ពីការចូលរួមចំណែកការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាពីសប្បុរសជន។លោកបន្ដថា ការយកចិត្តទុកដាក់លើកុមារ ជាការពង្រឹងមូលដ្ឋានគ្រឹះដល់ពួកគាត់ ដែលលោកជឿជាក់ថាកុមារកម្ពុជានឹងទទួលបានឱកាសអភិវឌ្ឍបន្ថែមទៀតយ៉ាងពិតប្រាកដ ដែលនេះនឹងគាំទ្រដល់ចុក្ខុវិស័យអប់រំរបស់កម្ពុជា៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក លីវ សាន្ត

Tags: វិទ្យាល័យ ហ៊ុន សែន រុនតាឯក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅខេត្តសៀមរាប

អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅខេត្តសៀមរាប

ពិធីប្រណាំងទូក-ងនៅខេត្តសៀមរាប បានប្រកាសបិទជាផ្លូវការហើយ ខណៈទូកទទួលចំណាត់ថ្នាក់លេខ១ ផ្នែកបុរស ឈ្មោះសៀមរាបក្រុងមរតកអង្គរ ជារបស់រដ្ឋបាលក្រុងសៀមរាប និង ទូកនារីឈ្មោះ យាយទេពសំដែងរិទ្ធិ ជារបស់រដ្ឋបាលក្រុងសៀមរាប

ពិធីប្រណាំងទូក-ងនៅខេត្តសៀមរាប បានប្រកាសបិទជាផ្លូវការហើយ ខណៈទូកទទួលចំណាត់ថ្នាក់លេខ១ ផ្នែកបុរស ឈ្មោះសៀមរាបក្រុងមរតកអង្គរ ជារបស់រដ្ឋបាលក្រុងសៀមរាប និង ទូកនារីឈ្មោះ យាយទេពសំដែងរិទ្ធិ ជារបស់រដ្ឋបាលក្រុងសៀមរាប

អភិបាលខេត្តសៀមរាប ផ្ដល់អំណោយលើកទឹកចិត្តក្រុមអ្នកអនាម័យក្រោយបានចូលរួមយ៉ាងសកម្មភាពក្នុងការថែរក្សាអនាម័យក្នុងក្រុងកន្លងមក

អភិបាលខេត្តសៀមរាប ផ្ដល់អំណោយលើកទឹកចិត្តក្រុមអ្នកអនាម័យក្រោយបានចូលរួមយ៉ាងសកម្មភាពក្នុងការថែរក្សាអនាម័យក្នុងក្រុងកន្លងមក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.