Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

មន្ដ្រីជាន់ខ្ពស់អាជ្ញាធរជាតិអប្សរា៖ កម្ពុជា និងជប៉ុន មានអរីយធម៌ខ្ពស់ខ្ពស់យូរលង់ណាស់មកហើយ នៅក្នុងតំបន់អាស៊ី

ដោយ Pothe Thun
04/12/2023
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
មន្ដ្រីជាន់ខ្ពស់អាជ្ញាធរជាតិអប្សរា៖ កម្ពុជា និងជប៉ុន មានអរីយធម៌ខ្ពស់ខ្ពស់យូរលង់ណាស់មកហើយ នៅក្នុងតំបន់អាស៊ី
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្ដ្រីជាន់ខ្ពស់អាជ្ញាធរជាតិអប្សរា បានបង្ហាញថា អាជ្ញាធរពិតជាមានមោទនភាពយ៉ាងខ្លាំងនៅពេលដែលឃើញក្រុមសិល្បៈកម្ពុជា និងជប៉ុន បានមកសំដែងសិល្បៈដែលជាបេតិកភណ្ឌអរូបិយនៅកន្លែងដែលជាបេតិកភណ្ឌពិភពលោករូបិយនៃកម្ពុជាយើង។

ថ្លែងក្នុងព្រឹត្តិការណ៍ផ្លាស់ប្ដូរវប្បធម៌ប្រពៃណី អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន ដែលធ្វើឡើងនៅប្រាសាទបាយ័ន នារាត្រីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា កម្ពុជា និងជប៉ុន គឺជាប្រទេសពីរ ដែលមានប្រពៃណីវប្បធម៌ អរីយធម៌ដ៍ខ្ពស់ខ្ពស់នៅក្នុងតំបន់អាស៊ី និងអាស៊ីបូព៌ាតាំងពីយូរលង់មកហើយ ដែលមកដល់ពេលនេះ វប្បធម៌រូបបិយនិងអរូបបិយ មានលក្ខណៈល្អប្រសើរ ដោយមិនមានបញ្ហាអ្វីកើតឡើងនោះទេ។ ជាក់ស្ដែងការសំដែងសិល្បៈរួមគ្នានៅកន្លែងបេតិកភ័ណ្ឌពិភពលោករូបនៃប្រាសាទបាយ័ននាពេលនេះ បានបង្ហាញឱ្យឃើញថាវប្បធម៌នៃប្រទេសទាំងពីរ មានភាពស៊ីសង្វាក់គ្នាស្រទន់ទាំងឥរិយាបទថ ការនិយាយស្តី និងការសំដែងឥតខ្ចោះ។

ឯកឧត្ដមអគ្គនាយក មានប្រសាសន៍ទៀតថា នៅក្នុងតំបន់រមណីយដ្ឋានអង្គរ មានទាំងវប្បធម៌រូបបិយ និងអរូបបិយ ដែលរាជរដ្ឋាភិបាល ប្រជាពលរដ្ឋ ត្រូវថែរក្សាប្រពៃណី វប្បធម៌ ទំនៀមទម្លាប់របស់ខ្មែរ។ ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងជប៉ុន រយៈពេល៣០ឆ្នាំកន្លងមក ប្រទេសជប៉ុន បានជួយកម្ពុជាលើវិស័យវប្បធម៌ជាច្រើនលានដុល្លា ទាំងការជួសជុល ធនធនាមនុស្ស រហូតដល់កូនខ្មែរមានសមត្ថភាពជួសជុលប្រាសាទខ្លួនឯង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្ដម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញាពេញសមត្ថភាពប្រទេសជប៉ុន បានថ្លែងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ ត្រូវបានធ្វើឱ្យប្រសើរឡើងទៅជា«ភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ»។ ឯកឧត្ដមសង្ឃឹមថា ប្រជាជនកាន់តែច្រើននឹងយកព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌នេះ ដែលជាឱកាសមួយដើម្បីឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រនៃទំនាក់ទំនងជប៉ុន-កម្ពុជាកន្លងមក ហើយក្នុងនាមជាស្ថានទូតជប៉ុន ក៏ប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីធានាបាននូវទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា ឈានដល់កម្រិតកាន់តែខ្ពស់។

ឯកឧត្ដមបន្ដថា ជប៉ុន និងកម្ពុជា មិនត្រឹមតែជាទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែរួមមានទាំងកិច្ចខិតខំប្រឹងប្រែងដោយក្រុមហ៊ុនឯកជន និងអង្គការនានា ខណៈដែលប្រជាជននៃប្រទេសទាំងពីរ ពួកគេក៏បានអភិវឌ្ឍទៅជាទំនាក់ទំនងដ៏ល្អជាមួយនឹងជំនឿទុកចិត្តយ៉ាងរឹងមាំផងដែរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ផ្លាស់ប្ដូរវប្បធម៌ប្រពៃណី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងកាទូតរវាងកម្ពុជា ជប៉ុន បានបង្ហាញអំពីសិល្បៈវប្បធម៌ប្រពៃណីដ៏ផូរផង់នៃប្រទេសទាំងពីរ។ ព្រឹត្តិការណ៍នេះ បានចាត់ទុកជាផ្នែកមួយនៃការខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ការយល់ដឹង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ អភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងធ្វើឱ្យទំនាក់ទំនងមិត្តភាពប្រទេសទាំងពីរកាន់តែមានភាពស៊ីជម្រៅតាមរយៈការផ្លាស់ប្ដូរវប្បធម៌ប្រពៃណី៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: អាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រធានក្រុមប្រឹក្សាខេត្ត ដឹកនាំកិច្ចប្រជុំបោះឆ្នោតជ្រើសរើសប្រធាន-អនុប្រធាន ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប

ប្រធានក្រុមប្រឹក្សាខេត្ត ដឹកនាំកិច្ចប្រជុំបោះឆ្នោតជ្រើសរើសប្រធាន-អនុប្រធាន ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប

ព្រឹត្តិការណ៍រំលឹកគុណអង្គរ ជាព្រឹត្តិការណ៍នៃការដឹងគុណដល់អតីតព្រះមហាក្សត្រ និងបុព្វការីជនគ្រប់ជាតិសាសន៍ដែលបានសាងសង់ និងថែរក្សាអង្គរ

ព្រឹត្តិការណ៍រំលឹកគុណអង្គរ ជាព្រឹត្តិការណ៍នៃការដឹងគុណដល់អតីតព្រះមហាក្សត្រ និងបុព្វការីជនគ្រប់ជាតិសាសន៍ដែលបានសាងសង់ និងថែរក្សាអង្គរ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលផ្លាស់ប្ដូរទីលំនៅពីតំបន់អង្គរ ទៅភូមិធម្មជាតិរុនតាឯក នៅថ្ងៃទី៨ ខែធ្នូនេះ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលផ្លាស់ប្ដូរទីលំនៅពីតំបន់អង្គរ ទៅភូមិធម្មជាតិរុនតាឯក នៅថ្ងៃទី៨ ខែធ្នូនេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.