Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ប្រធានក្រុមប្រឹក្សាខេត្ត ដឹកនាំកិច្ចប្រជុំបោះឆ្នោតជ្រើសរើសប្រធាន-អនុប្រធាន ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប

ដោយ Pothe Thun
05/12/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានអញ្ជើញដឹកនាំកិច្ចប្រជុំបោះឆ្នោតជ្រើសរើស ប្រធាន-អនុប្រធានការិយាល័យប្រជាពលរដ្ឋ ដោយមានការចូលរួមពី ឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត សមាជិកគណៈកម្មការបោះឆ្នោតជ្រើសរើស ប្រធាន-អនុប្រធាន ការិយាល័យប្រជាពលរដ្ឋខេត្ត និងនាយករងរដ្ឋបាលសាលាខេត្ត នាយក-នាយករងទីចាត់ការធនធានមនុស្ស និងរដ្ឋបាលខេត្ត។

ឯកឧត្តម អ៊ាន ឃុន មានប្រសាសន៍ថា ការបោះឆ្នោតជ្រើសរើសប្រធាន-អនុប្រធាន ការិយាល័យប្រជាពលរដ្ឋ គឺបានរៀបចំកិច្ចប្រជុំជាច្រើនដងកន្លងរួចមកហើយ តាមរយៈកិច្ចប្រជុំផ្សព្វផ្សាយអំពីការជ្រើសរើសតំណាងអង្គការសង្គមស៊ីវិលជាតិ ដោយក្នុងនោះ មានអង្គការសង្គមស៊ីវិលជាតិ ចូលរួមជាគណៈកម្មការបោះឆ្នោតជ្រើសរើស ប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋ។ ការរៀបចំបោះឆ្នោតជ្រើសរើសនេះ គឺធ្វើឡើងស្របតាមសេចក្តីណែនាំ លេខ ០២៤សណន របស់ក្រសួងមហាផ្ទៃផង។

ឯកឧត្តម អ៊ាន ឃុន មានប្រសាសន៍ទៀតថា កាជ្រើសរើស ប្រធាន-អនុប្រធាន ការិយាល័យប្រជាពលរដ្ឋ គឺជាការងារស្នូលសំខាន់របស់ការិយាល័យ គឺដើរតួយ៉ាងសំខាន់ ក្នុងការទទួលពាក្យបណ្ដឹង សម្របសម្រួលដោះស្រាយបណ្ដឹងក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធទៅនឹងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ក៏ដូចជាការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ឯកឧត្តម ក៏បានផ្ដាំផ្ញើដល់សមាជិកគណៈកម្មការនៃការរៀបចំការបោះឆ្នោតជ្រើសរើសការិយាល័យប្រជាពលរដ្ឋ នាពេលនេះ សូមធ្វើឡើងដោយសុក្រឹត្យ ច្បាស់លាស់ និងយុត្តិធម៌ ឲ្យស្របទៅនឹងការសម្រេចចិត្តរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានបោះឆ្នោតជូនទៅដល់បុគ្គលដែលមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីបំពេញតួនាទីរបស់ខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជម្រាបថា បេក្ខជនឈរឈ្មោះជាប្រធាននាពេលនេះមានចំនួន ៣រូប ក្នុងនោះមាន៖ ១.លោក ទីវ សារ៉ូន, ២.លោក នេត ផល្គុន និង៣. លោក សៅ សាវុធ ចំណែកបេក្ខជនឈរឈ្មោះជាអនុប្រធាន មានចំនួន ៤រូប រួមមាន៖ ១.លោក ទីវ សារ៉ូន, ២.លោក សៅ សាវុធ , ៣.លោកស្រី ស៊ឹម សុវណ្ណារី និង៤.លោក ស៊ុម ស៊ីណា។ ក្រោយការបោះឆ្នោត លោក នេត ផល្គុន បានជាប់ឆ្នោតជាប្រធានការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប និង លោកស្រី ស៊ឹម សុវណ្ណារី ជាអនុប្រធាន ការិយាល័យប្រជាពលរដ្ឋខេត្ត។

ក្រោយបញ្ចប់ការបោះឆ្នោត និងប្រកាសលទ្ធផល ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានណែនាំដល់ក្រុមលេខាធិការដ្ឋានក្រុមប្រឹក្សាខេត្ត រៀបចំធ្វើលិខិតស្នើសុំទៅក្រសួងមហាផ្ទៃ ដើម្បីឲ្យមានការប្រកាសជាផ្លូវការទៅតាមនីតិវិធីនៃច្បាប់៕

អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រឹត្តិការណ៍រំលឹកគុណអង្គរ ជាព្រឹត្តិការណ៍នៃការដឹងគុណដល់អតីតព្រះមហាក្សត្រ និងបុព្វការីជនគ្រប់ជាតិសាសន៍ដែលបានសាងសង់ និងថែរក្សាអង្គរ

ព្រឹត្តិការណ៍រំលឹកគុណអង្គរ ជាព្រឹត្តិការណ៍នៃការដឹងគុណដល់អតីតព្រះមហាក្សត្រ និងបុព្វការីជនគ្រប់ជាតិសាសន៍ដែលបានសាងសង់ និងថែរក្សាអង្គរ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលផ្លាស់ប្ដូរទីលំនៅពីតំបន់អង្គរ ទៅភូមិធម្មជាតិរុនតាឯក នៅថ្ងៃទី៨ ខែធ្នូនេះ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលផ្លាស់ប្ដូរទីលំនៅពីតំបន់អង្គរ ទៅភូមិធម្មជាតិរុនតាឯក នៅថ្ងៃទី៨ ខែធ្នូនេះ

សិស្សានុសិស្សជាង៣រយនាក់ ក្នុងស្រុកប្រាសាទបាគង ខេត្ដសៀមរាប ទទួលបានសម្ភារៈសិក្សាពីសប្បុរសជននៃប្រទេសចិន

សិស្សានុសិស្សជាង៣រយនាក់ ក្នុងស្រុកប្រាសាទបាគង ខេត្ដសៀមរាប ទទួលបានសម្ភារៈសិក្សាពីសប្បុរសជននៃប្រទេសចិន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.