Monday, April 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

រសៀលថ្ងៃមិញនេះ មានមនុស្សម្នាក់ស្លាប់ និង ម្នាក់ទៀតបានរងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅស្រុកជីក្រែង

ដោយ Pothe Thun
09/08/2018
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
36
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

តាមសេចក្តីរាយការណ៍របស់នគរបាលស្រុកជីក្រែង បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណជាង៣រសៀល ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅចំណុចលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិគោកអំពិល ឃុំល្វែងឬស្សី ស្រុកជីក្រែង រវាងរថយន្តស្តែនដឹកសាំងជាមួយនឹងរថយន្តកែច្នៃដាក់ម៉ាស៊ីនកិនស្រូវចល័ត បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និង ម្នាក់ទៀតបានរងរបួសធ្ងន់ ។

សេចក្តីរាយការណ៍បានបញ្ជាក់ទៀតថា មុនពេលកើតហេតុ គឺមានរថយន្តស្តែនដឹកសាំង ជារបស់ក្រុមហ៊ុន ហុងអ៊ីនខេមបូឌា ពាក់ស្លាកលេខភ្នំពេញ 3E-0279 បើកបរពីទិសដៅពីទិសខាងលិចទៅទិសខាងកើត គឺធ្វើដំណើរចេញពីខេត្តសៀមរាប ឆ្ពោះទៅរាជធានីភ្នំពេញ បើកបរក្នុងល្បឿនលឿន ហើយមិនបានប្រុងប្រយ័ត្ន លុះដល់ចំណុចកើតហេតុ បានបុករថយន្តកែច្នៃដាក់ម៉ាស៊ីនកិនស្រូវចល័ត ដែលបានបើកបរមកពីទិសខាងត្បូងឡើងមកលើផ្លូវជាតិ រួចបត់ស្ដាំទៅទិសខាងកើត បណ្ដាលឲ្យម្ចាស់រថយន្តកែច្នៃ ២នាក់ប្រពន្ធ ក្នុងនោះ ឈ្មោះ គាត គា អាយុ៤៤ភេទប្រុស ត្រូវជាប្ដី មានទីលំនៅភូមិតាអុង ឃុំល្វែងឬស្សី ស្រុកជីក្រែង បានស្លាប់នៅនឹងកន្លែងកើតហេតុ និង ឈ្មោះ ឈន ឃន់ អាយុ៤៥ឆ្នាំ ភេទស្រី ត្រូវជាប្រពន្ធ បានទទួលរងរបួសធ្ងន់ ហើយត្រូវបានដឹកសង្គ្រោះទៅពេទ្យបង្អែកសូទ្រនិគម រីឯអ្នកបើកបររថយន្តស្តែនដឹកសាំងបានរត់គេចខ្លួនបាត់ក្រោយពីហេតុ ។

ក្រោយពីកើតហេតុការណ៍នេះ សមត្ថកិច្ចបាននាំយករថយន្តទាំងពីរទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជីក្រែងដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់ ហើយសពជនរងគ្រោះ ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបថត ៖ លោក ថាច់ ពិសុទ្ធ និង លោក គឿន វេត

កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ខេត្តសៀមរាបស្រុកជីក្រែង​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រាសាទអង្គរវត្តរបស់កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមកន្លែងទេសចរណ៍ដ៏ស្រស់ស្អាត ទាំង២៥ លើពិភពលោក សម្រាប់ឆ្នាំ២០១៨

ប្រាសាទអង្គរវត្តរបស់កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមកន្លែងទេសចរណ៍ដ៏ស្រស់ស្អាត ទាំង២៥ លើពិភពលោក សម្រាប់ឆ្នាំ២០១៨

ទឹកភ្លៀងហូរធ្លាក់ពីលើភ្នំគូលែន បង្កឲ្យភូមិចំនួន៣លិច ចំណែកអាជ្ញាធរកំពុងដោះស្រាយ នឹងបង្ហូរទឹកឲ្យស្រកនៅថ្ងៃនេះ

ទឹកភ្លៀងហូរធ្លាក់ពីលើភ្នំគូលែន បង្កឲ្យភូមិចំនួន៣លិច ចំណែកអាជ្ញាធរកំពុងដោះស្រាយ នឹងបង្ហូរទឹកឲ្យស្រកនៅថ្ងៃនេះ

អាជ្ញាធរជាតិអប្សរាគ្រោងនឹងស្ថាបនាកំណាត់ផ្លូវជា​ប្រភេទអ៊ុតកៅស៊ូ ពីស្ពាននាគរហូតដល់រង្វង់មូលអង្គរឃ្យុងយូ ឲ្យរួចរាល់នៅក្នុងឆ្នាំ២០១៨

អាជ្ញាធរជាតិអប្សរាគ្រោងនឹងស្ថាបនាកំណាត់ផ្លូវជា​ប្រភេទអ៊ុតកៅស៊ូ ពីស្ពាននាគរហូតដល់រង្វង់មូលអង្គរឃ្យុងយូ ឲ្យរួចរាល់នៅក្នុងឆ្នាំ២០១៨

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.