Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

មន្ទីរ​ជំនាញ​ចំនួន​២ក្នុង​ខេត្ត​សៀមរាបចុះ​បញ្ជ្រាប​ការយល់ដឹង​ច្បាប់​ភូមិបាលជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្វាយ​លើ​

ដោយ Pothe Thun
10/05/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
55
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​០៩ ខែ​ឧសភា ឆ្នាំ​២០១៩ មាន​រៀបចំ​ការផ្សព្វផ្សាយ​អំពី​ច្បាប់​ភូមិបាល ជូន​ដល់​ប្រជាពលរដ្ឋ ក្នុង​គោលបំណង​បញ្ជ្រាប​ការយល់ដឹង​អំពី​សិទ្ធ​កាន់កាប់​អចលនវត្ថុ​របស់​ប្រជាពលរដ្ឋ រួម​នឹង​សិទ្ធ​ដាក់​ពាក្យបណ្ដឹង​ពី​ប្រជាពលរដ្ឋ​ក្នុងករណី​មាន​បញ្ហា ពាក់ព័ន្ធ​ក្នុង​រស់នៅ​ក្នុងភូមិ ឬ​តាម​ស្រុក​របស់​ពួកគាត់​ផងដែរ​។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក ស៊ុន សុជាតិ អនុប្រធាន​មន្ទីរ​សុរិយោដី​នគរ​រូបណីកម្ម និង សំណង់​ខេត្ត​សៀមរាប បាន​លើកឡើង​ថា ការផ្សព្វផ្សាយ​អំពី​ច្បាប់​ភូមិបាល​នាពេលនេះ ដើម្បី​ពន្យល់​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យបាន​ឃើញ​នឹង​យល់​កាន់​ច្បាស់​ថា របប​នៃ​កម្មសិទ្ធិ​លើ​អចលនវត្ថុ​ទាំងឡាយ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​បាន​កំណត់ទុក ក្នុង​គោលបំណង​ធានា​ការពារ​សិទ្ធិ​នៃ​កម្ម​សិទ្ធ និង​សិទ្ធ​ផ្សេងៗ​ទៀត លើ​អចលនវត្ថុ​ស្រប​តាម​បទ​បញ្ញាត្តិ​នៃ​រដ្ឋធម្មនុញ្ញ​នៅ​ឆ្នាំ​១៩៩៣ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក ស៊ុន សុជាតិ បានបញ្ជាក់​ថា អចលនវត្ថុ​ទាំងនោះ រួម​មាន​ដី​របស់​រដ្ឋ គឺជា​នៅក្រោម​ការគ្រប់គ្រង​ដោយ​រដ្ឋ ពុំ​មាន​បុគ្គល​ណា​មាន​សិទ្ធ​មក​ទន្ទ្រាន ឬ​រំលោភ​យក​បាន​ឡើយ ដីឯកជន គឺជា​ដី ដែល​បងប្អូន​ប្រជាពលរដ្ឋ​កាន់កាប់​ដោយ​ស្របច្បាប់ និង ដី​សម្បទាន​សង្គមកិច្ច​របស់​រដ្ឋ សម្រាប់​បែងចែក​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​ពិតប្រាកដ ហើយ​រដ្ឋ​ក៏​បាន​រៀបចំ​ចាត់ចែង​កាត់​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​តាម​និតិ​វិធី​នៃ​ច្បាប់​ភូមិបាល​នោះ ដូច្នេះ​ទើប​ប្រជាពលរដ្ឋ​មាន​សិទ្ធ​ពេញលេញ​ក្នុង​ការគ្រប់គ្រង​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ឆ្លៀត​ក្នុង​ឱកាស​នោះ លោក សាត ពៅ អភិបាលរង​ស្រុក​ស្វាយ​លើ បាន​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់​លោក ចោទ​ជា​សំណួរ ឬ​ភាព​មិន​ច្បាស់លាស់​ណាមួយ ពាក់ព័ន្ធ​ក្នុង​ការរស់នៅ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ ហើយ​លោក​បាន​ជំរុញ​ដល់ លោក មេភូមិ មេឃុំ ដែល​ជា​ម៉ែ​ជា​ឪ​របស់​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ ក្នុង​ឃុំ​របស់​ខ្លួន ត្រូវតែ​យកចិត្តទុកដាក់​ពន្យល់ ណែនាំ​អំពី​ច្បាប់​ភូមិបាល​ឲ្យ​ពួកគាត់​បាន​យល់ច្បាស់ ចៀសវាង​ថ្ងៃក្រោយ មាន​បញ្ហា​កើតឡើង​ដដែលៗ​។​

​មាន​វត្តមាន​ក្នុង​ឱកាស​នោះដែរ លោក លឹម ភក្តី ប្រធាន​មន្ទីរ​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា មន្ទីរ​របស់​លោក​មាន​ភារកិច្ច​សំខាន់ៗ ដើម្បី​សម្របសម្រួល ទំនាក់ទំនង និង​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត ការិយាល័យ​អ្នកតំណាងរាស្ត្រ សមាជិក​រដ្ឋសភា សមាជិក​ព្រឹទ្ធសភា ព្រមទាំង​ធ្វើ​ការស្ទង់មតិ អំពី​ការយល់ដឹង របស់​ប្រជាពលរដ្ឋ​លើ​វិស័យ​ច្បាប់ សម្រាប់​ឈានទៅដល់​ការរៀបចំ​វេទិកាសាធារណ​:​។ ហើយ​វេទិកាសាធារណ​:​នេះ នឹង​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន យល់ដឹង និង​ប្រតិបត្តិ​តាម ច្បាប់ គោលនយោបាយ និង​លិខិត​បទដ្ឋាន​គតិ​យុទ្ធ​ផ្សេងៗ របស់​រាជរដ្ឋាភិបាល ហើយ​ក៏​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើការ​សំណូមពរ​ទៅកាន់​អាជ្ញាធរ​ផងដែរ​។

​លោក បាន​បញ្ជាក់បន្ថែម​ថា ប្រសិនបើ បងប្អូន​ប្រជាពលរដ្ឋ មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​សិទ្ធ​ក្នុង​រស់​នៅក្នុង​មូលដ្ឋាន​ភូមិ​ស្រុក​របស់​ខ្លួន មន្ទីរ​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​ខេត្ត​សៀមរាប​នឹង​រង់ចាំ​ទទួល​ពាក្យបណ្ដឹង​របស់​បងប្អូន​គ្រប់ពេលវេលា​។​

​អត្ថបទ និង រូបថត ៖ លោក ស៊ាន សុផាត​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: ​ច្បាប់​ភូមិបាលលោក លឹម ភក្តី ប្រធាន​មន្ទីរ​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​ខេត្តសៀមរាបលោក សាត ពៅ អភិបាលរង​ស្រុក​ស្វាយលោក ស៊ុន សុជាតិ អនុប្រធាន​មន្ទីរ​សុរិយោដី​នគរ​រូបណីកម្ម និង សំណង់​ខេត្ត​សៀមរាបស្រុក​ស្វាយ​លើ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ទិវា​ជំងឺ​ហេ​ម៉ូ​ហ្វីលាពិភ​ពលោក​ឆ្នាំ​២០១៩លើក​ទី​២៩ក្រោម​ប្រធានបទ “​ឈាន​មួយ​ជំ​ហ៊ាន​ដំបូង ដើម្បី​ថែទាំ​សុខភាព​”

ទិវា​ជំងឺ​ហេ​ម៉ូ​ហ្វីលាពិភ​ពលោក​ឆ្នាំ​២០១៩លើក​ទី​២៩ក្រោម​ប្រធានបទ “​ឈាន​មួយ​ជំ​ហ៊ាន​ដំបូង ដើម្បី​ថែទាំ​សុខភាព​”

ខេត្ត​សៀមរាប​ប្រារព្ធសន្និសឹទ​ឈ្វេងយល់​អំពី​បុណ្យវិសាខបូជា​

ខេត្ត​សៀមរាប​ប្រារព្ធសន្និសឹទ​ឈ្វេងយល់​អំពី​បុណ្យវិសាខបូជា​

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន សំណេះសំណាលនិង​ប្រគល់​អំណោយ​ជូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ឥស្លាម​ក្នុង​ខែ​បួស​រ៉ា​ម៉ា​ឌន​

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន សំណេះសំណាលនិង​ប្រគល់​អំណោយ​ជូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ឥស្លាម​ក្នុង​ខែ​បួស​រ៉ា​ម៉ា​ឌន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.