Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន សំណេះសំណាលនិង​ប្រគល់​អំណោយ​ជូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ឥស្លាម​ក្នុង​ខែ​បួស​រ៉ា​ម៉ា​ឌន​

ដោយ Pothe Thun
13/05/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី ១៣ ខែ​ឧសភា ឆ្នាំ​២០១៩ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​លោកជំទាវ ទេព រង្ស៊ី ខៀវ កាញារីទ្ធ បាន​អញ្ជើញ ប្រគល់​អំណោយ​ជា​ស្បៀងអាហារ​ជូន​បងប្អូន​ខ្មែរ​ឥស្លាម ចំនួន​៤៥០​គ្រួសារ នៅ​ឃុំ​ព្រែក​តា​នង់ ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម​។​

​ឯកឧត្តម ខៀវ កាញារីទ្ធ បាន​មានប្រសាសន៍​ក្នុងឱកាស​នោះ​ថា ទោះបី​សាសនាព្រះពុទ្ធ ជា​សាសនា​របស់​រដ្ឋ ក៏ប៉ុន្តែ​គោលនយោបាយ​សុខដុម​ប​នីយកម្ម បាន​កំពុងផ្តល់​សិទ្ធ​សេរីភាព​ដូចៗ​គ្នា ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ស្របច្បាប់ ជាមួយ​ការ​ផ្តល់​ភាពកក់ក្តៅ និង ចូលរួម​ដោះស្រាយ​រាល់​ទុក្ខ​លំបាក​ដល់​សាសនិក​នានា​ទៀត ក្នុង​ក្របខណ្ឌ​នៃ​ប្រជាជាតិ​តែមួយ ដែល​រួមរស់​រួមសុខ​ក្នុង​ម្លប់​សន្តិភាព​តែមួយ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ពាំនាំ​ដំណឹង​ល្អ អំពី​គោលនយោបាយ​សុខដុម​ប​នីយកម្ម​ថ្មី​មួយទៀត ក្នុងចំណោម​គោលនយោបាយ​សុខដុម​នីយកម្ម​នានា​ជាច្រើន ដែល​សម្តេច​តេជោ​ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​កាលពី​ថ្ងៃ​ទី ០៧ ខែ​ឧសភា ឆ្នាំ​២០១៩ កន្លងទៅ នៅក្នុង​ពិធី​ទទួលទាន​អាហារ​ស្រាយ​បួស​ជាមួយ​សាសនិក​ឥស្លាម​ជិត ៥០០០​នាក់ បានប្រកាសឲ្យ​មន្ទីរពេទ្យ​រដ្ឋ និង​បង្អែក​គ្រប់​ខេត្ត​ក្រុង ជួយ​សម្រួល​ដោះស្រាយ​បន្ទប់​ថ្វាយបង្គំ​ដល់​សាសនិក​ឥស្លាម ដែល​មក​ទទួល​សេវា​ព្យាបាល ក៏​ដូច​ជា​បុគ្គលិក​ពេទ្យ​ដែល​កាន់សាសនា​ឥស្លាម ដែល​ពួកគាត់​ធ្លាប់តែ​មាន​កង្វល់ នៅ​ពេល​ដល់​វេលា​ថ្វាយបង្គំ តែ​មិន​មាន​បន្ទប់​ត្រឹមត្រូវ​នៅតាម​ទីសាធារណៈ ជាពិសេស​មន្ទីរពេទ្យ ខណៈ​នៅ​អាកាស​យាន្តដ្ឋាន និង​ទីប្រជុំ​ធំៗ មួយចំនួន​បាន​ដោះស្រាយ​រួចរាល់​ជា​បណ្តើរៗ​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​សូមជម្រាបថា អំណោយ​ដែល​ប្រគល់​ជូន​បងប្អូន​ខ្មែរ​ឥស្លាម ចំនួន​៤៥០​គ្រួសារ នៅ​ឃុំ​ព្រែក​តា​នង់ ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម​នា​ឱកាស​នោះ រួមមាន កញ្ចប់​អំណោយ​នី​មួយៗ មាន​អង្ករ​៥០​គីឡូក្រាម មី​១​កេះ ប្រេង​ឆា​២​លីត្រ ស្ករស ២​គីឡូក្រាម មី​ឡូ​១​កំប៉ុង ទឹកដោះគោ​២​កំប៉ុង សាប៊ូ​១​កញ្ចប់ និង​ថ្នាំដុសធ្មេញ​៤​ប្រអប់​។ ក្នុងនោះ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ក៏បាន​ផ្តល់​ថវិកា​សម្រាប់​ដោះស្រាយ​ចាក់ដី​តារាង​បាល់ទាត់​ភូមិ​តា​នង់​ទី​៧ ចំនួន​៣០០​ឡាន​ផងដែរ​។​

​គួរបញ្ជាក់​ថា អំណោយ​ខាងលើ​ជា​ការឧបត្ថម្ភ​ពី​សប្បុរសជន​សាសនិក​ឥស្លាម​នៅ​ប្រទេស​បារាំង តាមរយៈ​អង្គការ LiFE សហការ​ជាមួយ​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​មូស្លីម​កម្ពុជា និង​មាន​ការចូលរួម​សហកា​រ​ពី​ថ្នាក់ដឹកនាំ ក្រុមការងារ​របស់​ក្រសួង​ព័ត៌មាន​ផងដែរ​។​

​អត្ថបទ និង រូបថត ៖ ក្រសួង​ព័ត៌មាន​

Tags: ​ខែ​បួស​រ៉ា​ម៉ា​ឌន​​ប្រជា​ពលរដ្ឋ​ខ្មែរ​ឥស្លាម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អ្នកចូលរួម​បំបួស​នៅ​ប្រាសាទ​អង្គរ​នៅ​ឆ្នាំនេះមាន​ជាង​៤០០​នាក់កើន​ឡើង​ជាង​ឆ្នាំ​មុន​

អ្នកចូលរួម​បំបួស​នៅ​ប្រាសាទ​អង្គរ​នៅ​ឆ្នាំនេះមាន​ជាង​៤០០​នាក់កើន​ឡើង​ជាង​ឆ្នាំ​មុន​

ខេត្តសៀមរាបទទួលបាន​ភ្ញៀវទេសចរ ជាង​១៣​ម៉ឺន​នាក់ក្នុង​ថ្ងៃ​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ​

ខេត្តសៀមរាបទទួលបាន​ភ្ញៀវទេសចរ ជាង​១៣​ម៉ឺន​នាក់ក្នុង​ថ្ងៃ​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ​

នៅសល់​១០​ថ្ងៃ​ទៀត ខេត្ត​សៀមរាប​នឹង​រៀបចំ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ខេត្ត​/​ក្រុង​/​ស្រុក អាណត្ដិទី​៣

នៅសល់​១០​ថ្ងៃ​ទៀត ខេត្ត​សៀមរាប​នឹង​រៀបចំ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ខេត្ត​/​ក្រុង​/​ស្រុក អាណត្ដិទី​៣

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.