Thursday, September 28, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ខេត្ត​សៀមរាប​ប្រារព្ធសន្និសឹទ​ឈ្វេងយល់​អំពី​បុណ្យវិសាខបូជា​

ដោយ Pothe Thun
13/05/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
27
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ពិធីបុណ្យ​វិសាខបូជា ដែល​ជា​បុណ្យ​ដ៏​ធំ​មួយ​ក្នុង​ព្រះពុទ្ធសាសនា រាប់​ថា​ជា​ពុទ្ធា​នុស្ស​រណកិច្ច ដ៏​សំខាន់​សំរាប់​រំលឹក​ដល់​ព្រះពុទ្ធ ថ្ងៃ​១៥​កើត ខែ​ពិសាខ ត្រូវបាន​អង្គការសហប្រជាជាតិ កំណត់​យក​ជា​ទិវា​អន្តរជាតិ ទទួលស្គាល់​ជា​សាកល ក្នុង​ការលើកស្ទួយ​ចិត្ត​វិញ្ញាណ​របស់​មនុស្សជាតិ !

​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ សហការ​ជាមួយ​ភូមិគ្រឹះ​អប់រំ​ចិត្ត​ផ្កាឈូក សាលាខេត្ត​សៀមរាប ពុទ្ធិក​វិទ្យាល័យ​រាជ​បូណ៌ និង សមាគម​ជីវិត​និង​ក្តីសង្ឃឹម រៀបចំ​សន្និសឹទ​ឈ្វេងយល់​អំពី​បុណ្យវិសាខបូជា នៅ​ឧបដ្ឋាន​សាលា​វត្ត​រាជ​បូណ៌​(​ក្រុង​សៀមរាប​) នា​រសៀល​ថ្ងៃ​អាទិត្យ ៩​កើត ខែ​ពិសាខ ពស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១២ ខែ​ឧសភា គស​២០១៩ ក្រោម​រាជាធិបតី ព្រះ​មហាវិមលធម្ម ពិន សែម សិរី​សុ​វណ្ណោ ព្រះ​រាជាគណៈ​ថ្នាក់​ទោ គណៈមហានិកាយ ថេរ​សភា​សង្ឃ ឧត្តម​ទីប្រឹក្សា​គណៈ​សង្ឃនាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះចៅអធិការ​វត្ត​រាជ​បូណ៌​(​ខេត្តសៀមរាប​) និង​មាន​ព្រះ​ភិក្ខុសង្ឃ និមន្ត​ចូលរួម​ជា​ព្រះ​វាគ្មិន ចំនួន​៤​អង្គ ផ្សេងទៀត ។

​នៅក្នុង​អង្គ​សន្និសឹទដ៏​មាន​សារសំ​ខាន់​នេះ តាមរយៈ​នៃ​ការ​ប្រគេន​សំណួរ បាន​បង្ហាញ​នូវ​ការ​យល់​ដឹង​ថា ៖ ការ​ដែល​ប្រារឰ​ពិធី​បូជា​នា ថ្ងៃ​១៥​កើត ខែ​ពិសាខ​នេះ អាស្រ័យ​ដោយ​លោក​អ្នកប្រាជ្ញ​ខាង​ពុទ្ធ​សាសនា បាន​កំណត់ទុកក្នុង​គម្ពីរ​បឋមសម្ពោធិ ថា​ជា​មហា​មង្គល អភិលក្ខិតកាល គឺជា​ថ្ងៃ​មហា​មង្គល​ត្រូវ​នឹង​ថ្ងៃ​ដែល​ព្រះ​សម្ពុទ្ធ​បរមគ្រូ​ទ្រង់​ប្រសូត្រ​ចាក​ឧទរ​មាតា ទ្រង់​ត្រាស់ដឹង​អនុ​ត្ដរ​សម្មា​សម្ពោធិញាណ និង​ថ្ងៃ​ដែល​ទ្រង់​រំលត់​ខន្ធ​ចូលកាន់​ព្រះ​បរម​និព្វាន ។​

ព័ត៌មានជាតិ ថ្មីៗ

ក្រុមការងារអាជ្ញាធរជាតិជាតិអប្សរា ដាំកូនឈើចំនួនជាង ១ ៣០០ដើម អបអរសារទទិវាទេសចរណ៍ពិភពលោក ២៧កញ្ញា

ក្រុមការងារអាជ្ញាធរជាតិជាតិអប្សរា ដាំកូនឈើចំនួនជាង ១ ៣០០ដើម អបអរសារទទិវាទេសចរណ៍ពិភពលោក ២៧កញ្ញា

28/09/2023
សភាពាណិជ្ជកម្មកម្ពុជា សហការរៀបចំសិក្ខាសាលាបញ្ជ្រាបការយល់ដឹងលើច្បាប់ពាណិជ្ជកម្ម ជូនប្រជាពលរដ្ឋ និងសិស្សនិស្សិតក្នុងខេត្តសៀមរាប

សភាពាណិជ្ជកម្មកម្ពុជា សហការរៀបចំសិក្ខាសាលាបញ្ជ្រាបការយល់ដឹងលើច្បាប់ពាណិជ្ជកម្ម ជូនប្រជាពលរដ្ឋ និងសិស្សនិស្សិតក្នុងខេត្តសៀមរាប

28/09/2023

​ពិធីបុណ្យ​វិសាខបូជា គឺជា​បុណ្យ​ដ៏​ធំ​មួយ ក្នុង​ព្រះពុទ្ធសាសនា រាប់​ថា​ជា​ពុទ្ធា​នុស្ស​រណកិច្ច ដ៏​សំខាន់​សំរាប់​រំលឹក​ដល់​ព្រះពុទ្ធ សមណ​គោ​ត្ដម​ព្រះ​បរមគ្រូ នា​ថ្ងៃពេញបូណ៌មី គឺ​ថ្ងៃ​១៥​កើត ខែ​ពិសាខ ដែល​ពុទ្ធសាសនិក​ទាំង​ព្រះសង្ឃ ទាំង​គ្រហស្ថ តែង​ធ្វើ​សក្ការបូជា​ប្រកបដោយ​ជំនឿ​ថា ជា​មហាកុសល​ដ៏​ប្រសើរ ។ សម្ដេចព្រះ​បរម​សាស្ដ្រាចារ្យ ទ្រង់​ប្រសូត​ត្រាស់ដឹង និង​បរិនិព្វាន សុទ្ធ​តែ​ក្នុង​ថ្ងៃ​ពេញបូណ៌មី ខែ​ពិសាខ​ទាំងអស់ ប្លែក​តែ​ឆ្នាំ​ប៉ុណ្ណោះ ។

​នៅក្នុង​កម្មវិធី​ឈ្វេងយល់​អំពី​បុណ្យ​វិសាខបូជា​នេះ ក៏​ជា​ការបង្ហាញ​នូវ​ការ​យល់​ដឹង​ផង​ដែរ ដែល​ប្រជាពលរដ្ឋ​កម្ពុជា សូម្បី​តែ​ពុទ្ធបរស័ទ​មួយចំនួន នៅ​មាន​ចម្ងល់​ថា ហេតុអ្វី​នៅ​ពេល​ឆ្លង​សង្ក្រាន្ត​ឆ្នាំ​ថ្មី​រួចហើយ នៅ​មិនទាន់​ឆ្លង​ពុទ្ធសករាជ ? ព្រះ​វាគ្មិន​ពន្យល់ថា ពុទ្ធសករាជ​គឺ​ចាប់​រាប់​ចេញ​ពី​ថ្ងៃ​ដែល​ព្រះសម្មាសម្ពុទ្ធ​យាង​ចូល​ព្រះ​បរិនិព្វាន ហើយ​បុណ្យ​វិសាខបូជា​ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​១៥​កើត​ខែ​ពិសាខ គឺជា​ថ្ងៃ​រំលឹក​ព្រះសម្មាសម្ពុទ្ធ​ចូល​និព្វាន​នោះ​ហើយ ដូច្នេះ​ថ្ងៃ​ឆ្លង​ព្រះ​ពុទ្ធសករាជ គឺ​ថ្ងៃ​១៥​កើត ឈានចូល​ថ្ងៃ​១​រោច ខែ​ពិសាខ​នេះឯង ។

​ព្រះ​វាគ្មិន​នៃ​កម្មវិធី​នេះ បានបង្ហាញ​ឲ្យដឹង​ទៀតថា អភិលក្ខិតសម័យ​ទាំង​៣ ថ្ងៃ​ខួប​ព្រះពុទ្ធ​ទ្រង់​ប្រសូត្រ ត្រាស់ដឹង និង ថ្ងៃ​ខួប​ចូល​បរិនិព្វាន របស់​ព្រះ​សមណ​គោត្ត​ម ដែល​ជា​ព្រះអរហន្ត​សម្មាសម្ពុទ្ធ បរមគ្រូ​នៃ​យើង ចំ​ថ្ងៃ​១៥​កើត​តែមួយ ខុស​តែ​ឆ្នាំនេះ គឺជា​ថ្ងៃ​ដែល​អង្គការសហប្រជាជាតិ បាន​កំណត់​យក​វិសាខបូជា ជា​ទិវា​អន្តរជាតិ ចាប់ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​១៩៩៩ ទទួលស្គាល់​ជា​សាកល អំពី​ការចូលរួម​ចំណែក​របស់​ព្រះពុទ្ធសាសនា​ក្នុ​ង​ពិភពលោក​ជាង​២៥០០​ឆ្នាំ​កន្លងមកនេះ ហើយ​និង​កំពុង​បន្ត​នូវ​ឥទ្ធិពល ក្នុង​ការលើកស្ទួយ​ចិត្ត​វិញ្ញាណ​របស់​មនុស្សជាតិ តទៅ ។ ការិយាល័យ​អង្គការសហប្រជាជាតិ​គ្រប់​ទីកន្លែង​ទាំងអស់ ត្រូវ​បាន​ឈប់​សម្រាក​នៅក្នុង​ថ្ងៃ​ដ៏​ពិសិដ្ឋ​នេះ ៕

​អត្ថបទ និង រូបថត ៖ លោក ងិន គឹម​ឡេង និង​លោក យូ វង្ស​

Tags: ខេត្តសៀមរាបបុណ្យវិសាខបូជា​ពុទ្ធិក​វិទ្យាល័យ​រាជ​បូណ៌​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជព្រះពុទ្ធសាសនាភូមិគ្រឹះ​អប់រំ​ចិត្ត​ផ្កាឈូកសន្និសឹទ​ឈ្វេងយល់​អំពី​បុណ្យវិសាខបូជា​សមាគម​ជីវិត​និង​ក្តីសង្ឃឹម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន សំណេះសំណាលនិង​ប្រគល់​អំណោយ​ជូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ឥស្លាម​ក្នុង​ខែ​បួស​រ៉ា​ម៉ា​ឌន​

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន សំណេះសំណាលនិង​ប្រគល់​អំណោយ​ជូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ឥស្លាម​ក្នុង​ខែ​បួស​រ៉ា​ម៉ា​ឌន​

អ្នកចូលរួម​បំបួស​នៅ​ប្រាសាទ​អង្គរ​នៅ​ឆ្នាំនេះមាន​ជាង​៤០០​នាក់កើន​ឡើង​ជាង​ឆ្នាំ​មុន​

អ្នកចូលរួម​បំបួស​នៅ​ប្រាសាទ​អង្គរ​នៅ​ឆ្នាំនេះមាន​ជាង​៤០០​នាក់កើន​ឡើង​ជាង​ឆ្នាំ​មុន​

ខេត្តសៀមរាបទទួលបាន​ភ្ញៀវទេសចរ ជាង​១៣​ម៉ឺន​នាក់ក្នុង​ថ្ងៃ​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ​

ខេត្តសៀមរាបទទួលបាន​ភ្ញៀវទេសចរ ជាង​១៣​ម៉ឺន​នាក់ក្នុង​ថ្ងៃ​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    481 shares
    Share 192 Tweet 120
  • អាងទឹកទំនប់ម្កាក់ ខេត្តសៀមរាប បើកទ្វារទឹក ដើម្បីបញ្ចៀសហានិភ័យ

    365 shares
    Share 146 Tweet 91
  • ឃុំល្វែងឫស្សី ទទួលបានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ពីគម្រោងមូលនិធិឃុំឆ្នាំ២០២៣

    190 shares
    Share 76 Tweet 48
  • ផ្លូវចំនួនពីរខ្សែ ជាប្រភេទផ្លូវមេតុងនិងគ្រួសក្រហម ដែលជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    182 shares
    Share 73 Tweet 46
  • អាជ្ញាធរស្រុកបង្ហាញថា បច្ចុប្បន្ននេះស្រុកស្វាយលើ កំពុងប្រែក្លាយពីតំបន់ធ្លាប់ជាសមរភូមិសង្គ្រាមក្ដៅ ឲ្យក្លាយជាទឹកដីមាសបៃតង

    173 shares
    Share 69 Tweet 43

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (110)
  • ចំណេះដឹង និង ការអប់រំ (531)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,190)
  • ព័ត៌មានកីឡា (48)
  • ព័ត៌មានជាតិ (4,984)
  • ព័ត៌មានជាតិទូទៅ (207)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (810)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (799)
  • សាសនា និង មនុស្សធម៌ (856)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (201)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.