Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សម្ដេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតីក្នុងពិធីបង្ហាញមុខបេក្ខជនសមាជិកព្រឹទ្ធសភានីតិកាលទី៥ ភូមិភាគទី៤

ដោយ Pothe Thun
22/01/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ សម្ដេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីបង្ហាញមុខបេក្ខជនសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ភូមិភាគទី៤ និងជួបសំណេះសំណាលជាមួយអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ មកពីគណបក្សប្រជាជនកម្ពុជា ទូទាំងខេត្តសៀមរាប។

ឯកឧត្តម ប្រាក់ សោភ័ណ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត បានអាននូវសេចក្តីសម្រេចស្តីពីការចាត់តាំងក្រុមបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ របស់គណបក្សប្រជាជនកម្ពុជា បញ្ជីផ្លូវការបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ របស់គណបក្សប្រជាជនកម្ពុជា ភូមិភាគទី៤ មាន២០រូប ពេញសិទ្ធិ១០រូប ត្រៀបម្រុង១០រូប ព្រមទាំងផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុងស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ របស់គណៈកម្មាធិការគណបក្សខេត្តសៀមរាប។

មានប្រសាសន៍ក្នុងឱកាសនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរគុណចំពោះវត្តមានរបស់សមាជិកមកពីគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប នៅក្នុងពិធីដ៏មានសារៈសំខាន់នាពេលនេះ និងសូមអបអរសាទរចំពោះឯកឧត្តម លោកជំទាវ ទាំង២០រូប ទាំងពេញសិទ្ធិ និងត្រៀមបម្រុង ដែលគណបក្សបានផ្ដល់ការគាំទ្រជឿទុកចិត្ត ចាត់តាំងជាបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំង និង ជូនពរដល់ឯកឧត្តម លោកជំទាវជាបេក្ខជនទាំងអស់ ពង្រឹងការបេ្ដជ្ញាចិត្តរួមគ្នា ក្នុងក្របខណ្ឌគណបក្សទាំងមូល ដើម្បីដណ្ដើមភាពជោគជ័យជូនគណបក្សប្រជាជនកម្ពុជា។ ជាមួយគ្នានោះក៏សូមសម្ដែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីក្រុមការងារ និងគណបក្សគ្រប់ថ្នាក់ នៅទូទាំងខេត្តសៀមរាប ដែលបានខិតខំបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ទាំងការងារបក្ស និងការងាររដ្ឋបាល សម្រេចបានសមទ្ធិផលជាច្រើន និង សំខាន់ការអនុវត្តការងារ និង ត្រៀមរៀបចំការងារសំខាន់ៗ សម្រាប់ឈានឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចពិជ័យសេនា ទៀ បាញ់ បានផ្ដល់នូវអនុសាសន៍លើកិច្ចការសំខាន់ៗមួយចំនួនជូនដល់អង្គពិធី ក៏ដូចជាក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ខេត្តសៀមរាប ដើមី្បសម្រាប់យកទៅអនុវត្តបន្ត។ ក្នុងនោះដែរសម្តេច ក៏បានជម្រុញលើកទឹកចិត្តដល់ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សគ្រប់ជាន់ថ្នាក់ ដែលមានតួនាទីតាមក្រសួង ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវរួមគ្នាបន្តថែរក្សាពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងសង្គម និងត្រូវខិតខំលើកកម្ពស់ ស្មារតីទទួលខុសត្រូវ ក្នុងការបំពេញការងាររបស់រដ្ឋ ទៅតាមតួនាទីភារកិច្ចរៀងៗខ្លួន ដោយត្រូវចូលរួមអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឲ្យសម្រេចបានជោគជ័យទៅតាមការរំពឹងទុក៕

អត្ថបទ និងរូបភាព៖ សហការី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: សមាជិកព្រឹទ្ធសភា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វត្តអារញ្ញាសាគរ រៀបចំពិធីបុណ្យទេសនាមហាវេស្សន្តរជាតក និងពូនភ្នំខ្សាច់ ដើម្បីរំដោះកម្មពៀរ ព្រមទាំងឧទ្ទិសកុសលផលបុណ្យជូនដល់ញាតិកាគ្រប់សន្តាន

វត្តអារញ្ញាសាគរ រៀបចំពិធីបុណ្យទេសនាមហាវេស្សន្តរជាតក និងពូនភ្នំខ្សាច់ ដើម្បីរំដោះកម្មពៀរ ព្រមទាំងឧទ្ទិសកុសលផលបុណ្យជូនដល់ញាតិកាគ្រប់សន្តាន

សិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលការងារនៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៣ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប

សិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលការងារនៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៣ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប

រដ្ឋបាលខេត្តសៀមរាប បើកយុទ្ឋនាការចុះពិនិត្យបទល្មើសនេសាទ និងសង្កេតការធ្វើនេសាទដោយឧបករណ៍នេសាទលក្ខណៈគ្រួសារក្នុងភូមិសាស្ត្រសង្កាត់ចុងឃ្នៀស និង ឃុំកំពង់ភ្លុក

រដ្ឋបាលខេត្តសៀមរាប បើកយុទ្ឋនាការចុះពិនិត្យបទល្មើសនេសាទ និងសង្កេតការធ្វើនេសាទដោយឧបករណ៍នេសាទលក្ខណៈគ្រួសារក្នុងភូមិសាស្ត្រសង្កាត់ចុងឃ្នៀស និង ឃុំកំពង់ភ្លុក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.