Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សិស្សានុសិស្សជិត៤០០នាក់ នៅសាលាបឋមសិក្សាកំពង់ភ្លុក ទទួលបានអំណោយជាសម្ភារៈសិក្សាពីព្រះសង្ឃ និងសប្បុរសជននៅរាជធានីភ្នំពេញ

ដោយ Pothe Thun
31/01/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
សិស្សានុសិស្សជិត៤០០នាក់ នៅសាលាបឋមសិក្សាកំពង់ភ្លុក ទទួលបានអំណោយជាសម្ភារៈសិក្សាពីព្រះសង្ឃ និងសប្បុរសជននៅរាជធានីភ្នំពេញ
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះចៅអធិការវត្តប្រាសាទគោកចក ក្រុងសៀមរាប បានដឹកនាំសប្បុរសជនមកពីរាជធានីភ្នំពេញ នាំយកនូវសម្ភារៈសិក្សារួមនឹងថវិកាមួយចំនួន ចែកជូនដល់សិស្សានុសិស្សចំនួន ៣៨៥នាក់ ដែលកំពុងសិក្សានៅសាលាបឋមសិក្សាកំពង់ភ្លុក ឃុំកំពង់ភ្លុក ស្រុកប្រាសាទគង ខេត្តសៀមរាប។

ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន មានសង្ឃដីការថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ និងធ្វើកំណែទម្រង់ស៊ីជម្រៅទៅលើវិស័យអប់រំ ដោយបង្ខិតសាលារៀនឲ្យកូនចៅប្រជាពលរដ្ឋ ឬអាចនិយាយបានថា សាលារៀនរត់រកមនុស្ស និងដើម្បីពង្រឹងការសិក្សាដល់សិស្សានុសិស្សឲ្យមានគុណភាព ទទួលបានធនធានមនុស្សល្អៗ ប្រកបដោយសមត្ថភាព ចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសឲ្យទទួលបានការរីកចម្រើនជាលំដាប់។

ព្រះគ្រូ មានសង្ឃដិកាបញ្ជាក់ថា ចំពោះសម្ភារៈសិក្សាជាច្រើនមុខដែលយកមកចែកជូនដល់ប្អូនៗសិស្សានុសិស្សនាពេលនេះ គឺបានមកពីការចូលរួមបរិច្ចាគពីសំណាក់សប្បុរសជន នៅរាជធានីភ្នំពេញ ដែលអំណោយទាំងនេះ គឺពិតជាបានរួមចំណែកដល់ការបំពេញតម្រូវការខ្វះខាតរបស់ប្អូនៗឲ្យកាន់តែល្អប្រសើរ នៅក្នុងការសិក្សា និងដើម្បីប្រើប្រាស់ក្នុងការរៀនសូត្រ។ ព្រះអង្គក៏បានថ្លែងអំណរគុណចំពោះសប្បុរសជនទាំងអស់ ដែលមានក្ដីស្រលាញ់ចំពោះប្អូនៗមានទឹកចិត្តដ៏ធំក្នុងការជួយទៅដល់ពួកគេ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ព្រះអង្គ ក៏បានជំរុញនឹងលើកទឹកចិត្តដល់ក្មួយៗ ដល់សិស្សានុសិស្សទាំងអស់ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ឲ្យបានខ្លាំងក្លាថែមទៀត ព្រោះថាចំណេះវិជ្ជា ជាស្ពានមួយដ៏សំខាន់សម្រាប់ក្មួយៗ ឆ្លងឲ្យផុតពីគ្រោះអវិជ្ជា នឹង ធ្វើឲ្យក្មួយៗ ក្លាយទៅជាធនធានមនុស្ស ដ៏មានតម្លៃ របស់ប្រទេសជាតិ។ ក្មួយៗទាំងនេះហើយ ដែលជាសសរស្តម្ភដ៏រឹង មាំក្នុងកិច្ចកសាងអភិវឌ្ឍន៍ប្រទេសជាតិបន្តវេន៕

អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: បឋមសិក្សាកំពង់ភ្លុក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លោកអភិបាលស្រុកពួក កោតសរសើរគុណភាពអប់រំនៅមូលដ្ឋាន ខណៈស្រុកមួយនេះមានសិស្សប្រឡងជាប់បាក់ឌុប និទ្ទេស A ចំនួន១៥នាក់

លោកអភិបាលស្រុកពួក កោតសរសើរគុណភាពអប់រំនៅមូលដ្ឋាន ខណៈស្រុកមួយនេះមានសិស្សប្រឡងជាប់បាក់ឌុប និទ្ទេស A ចំនួន១៥នាក់

សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ស្នើឲ្យគ្រប់វត្តអារាមក្នុងខេត្តសៀមរាប រៀបចំវត្តអារាមឲ្យក្លាយទៅជាតំបន់ទេសចរណ៍តាមបែបពុទ្ធសាសនា

សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ស្នើឲ្យគ្រប់វត្តអារាមក្នុងខេត្តសៀមរាប រៀបចំវត្តអារាមឲ្យក្លាយទៅជាតំបន់ទេសចរណ៍តាមបែបពុទ្ធសាសនា

វត្តអធ្វា ក្រុងសៀមរាប ទទួលបានថវិកាជាង ៤០លានរៀល ពីបុណ្យផ្កាប្រាក់សាមគ្គីសម្រាប់យកទៅប្រើប្រាស់ក្នុងស្ថាបនាផ្លូវបេតុងថ្មីឆ្លងកាត់ភូមិចំនួន៤

វត្តអធ្វា ក្រុងសៀមរាប ទទួលបានថវិកាជាង ៤០លានរៀល ពីបុណ្យផ្កាប្រាក់សាមគ្គីសម្រាប់យកទៅប្រើប្រាស់ក្នុងស្ថាបនាផ្លូវបេតុងថ្មីឆ្លងកាត់ភូមិចំនួន៤

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.