Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

កិច្ចប្រជុំផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានីភ័យ នៅខេត្តសៀមរាប

ដោយ Pothe Thun
20/03/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កិច្ចប្រជុំផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានីភ័យ នៅខេត្តសៀមរាប
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ គណៈកម្មាធិការបណ្តុះបណ្តាលខេត្តសៀមរាប បានបើកកិច្ចប្រជុំផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានីភ័យ ស្របទៅនឹងកម្មវិធីបណ្តុះបណ្តាល និងជ្រើសរើសយុវជនយុវនារី ចុះឈ្មោះចូលរៀននៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ និងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប។

លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា “កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” ត្រូវបានរាជរដ្ឋាភិបាលប្រកាសដាក់អោយអនុវត្តជាផ្លូវការកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ ដើម្បីផ្តល់ឱកាសជាពិសេសទៅដល់ប្រជាពលរដ្ឋក្រីក្រ និងគ្រួសារងាយរងហានិភ័យដោយមិនគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀលក្នុងមួយខែ រយៈពេលបួនខែ។ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្តិ បានកំណត់អាទិភាពក្នុងអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គម និងបណ្តុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ សំដៅលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ដែលចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ដូចបានបង្ហាញនៅក្នុងយុទ្ធសាស្ត្រចតុកោណទាំង ៤ដំណាក់កាល ដែលបានកំណត់យ៉ាងច្បាស់នូវគោលនយោបាយអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដែលអាចធានាបាននូវប្រសិទ្ធភាព និងបរិយាបន្នសម្រាប់ប្រជាជនកម្ពុជាទាំងមូល ព្រមទាំងការពង្រឹងនិងអភិវឌ្ឍការអប់រំ បណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឲ្យកាន់តែរឹងមាំ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

លោកស្រី ម៉ននី រង្សី មានប្រសាសន៍ទៀតថា ដើម្បីឆ្លើយតបនឹងគោលនយោបាយដែលចង់ឱ្យយុវជនយើងមានជំនាញបច្ចេកទេសបឋមយ៉ាងតិចមួយ ក្នុងការលើកកម្ពស់បំណិនជីវិត អាជីពការងារសមរម្យ ពិសេសជួយឱ្យជីវភាពបងប្អូនកាន់តែប្រសើរ រដ្ឋបាលខេត្ត ស្នើរដ្ឋបាលក្រុងស្រុកបន្តជំរុញ និងពង្រឹងបន្ថែមទៀតលើកិច្ចការមួយចំនួនដូចជា៖ បន្តជំរុញដល់រដ្ឋបាលឃុំសង្កាត់ ក្នុងការផ្សព្វផ្សាយ និងពន្យល់ពីអត្ថប្រយោជន៍នៃកម្មវិធីបណ្តុះបណ្តាលជំនាញ ដល់យុវជនដែលជាក្រុមគោលដៅ, បន្តគាំទ្រ និងសហការជាមួយវិទ្យាស្ថានទាំងពីរទៅតាមផែនការដែលបានគ្រោងទុក ដើម្បីឱ្យដំណើរការនៃការជ្រើសរើសយុវជនគោលដៅឱ្យទទួលបានលទ្ធផលល្អប្រសើរ, ធ្វើការផ្សព្វផ្សាយជាប្រចាំតាមកិច្ចប្រជុំនានា និងតាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្សេងៗ, បញ្ចូលផែនការជ្រើសរើសនេះទៅក្នុងកម្មវិធីវិនិយោគរបស់ខ្លួន និងធ្វើការណែនាំដល់រដ្ឋបាលឃុំសង្កាត់ ក្នុងការដាក់បញ្ចូលផែនការជ្រើសរើសនេះទៅក្នុងកម្មវិធីវិនិយោគឃុំសង្កាត់ ដើម្បីធ្វើការគាំទ្រ និងជំរុញសកម្មភាពនេះឱ្យបានខ្លាំងក្លា។

លោកស្រីអភិបាលរងខេត្ត ក៏បានជំរុញដល់អាជ្ញាធរមូលដ្ឋានបន្តផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ក្រុមគោលដៅ និងជំរុញដល់អាណាព្យាបាលសិស្ស យុវជន អោយចុះឈ្មោះចូលរៀនជំនាញអោយច្រើន ដើម្បីយុវជនរបស់យើងមានជំនាញច្បាស់លាស់ មានការងារធ្វើ និងអាចវិលត្រឡប់មកសហគមន៍វិញក្នុងការបើកមុខរបរខ្លួនឯង និងចូលរួមជួយអភិវឌ្ឍនសហគមន៍របស់ខ្លួនអោយមានការរីកច្រើនផងដែរ។

សូមជម្រាបថា ការសម្រេចចិត្តចុះឈ្មោះចូលរៀន ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសពិតជាមានសារៈសំខាន់ណាស់ម្រាប់យុវជនខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល ក្នុងការទទួលបាននូវឱកាសចេះជំនាញ ចំណេះដឹង ឥរិយបថ សីលធម៌ សុជីវធម៌ មានការងារធ្វើ និងប្រាក់ចំណូលសមរម្យ ជាពិសេសការផ្តល់នូវប្រាក់ឧបត្ថម្ភប្រចាំខែ ក្រៅពីការរៀនជំនាញមជ្ឈមណ្ឌលមានកម្មវិធីមានលក្ខណៈបត់បែនដោយបញ្ចូលនូវសកម្មភាព កីឡា សិល្បះ ជំនាញទន់ ការផ្លាស់ប្តូរផ្នត់គំនិតវិជ្ជមាន សហគ្រិនភាព ការផ្តល់ប្រឹក្សាយោបល់ ការងារនៅកន្លែងធ្វើការ ដើម្បីអោយយុវជនចេះជំនាញពិតប្រាកដ និងមានផ្នត់គំនិតទម្លាប់ល្អ ដៃជំនាញ សំដីពីរោះ ចិត្តអំណត់ និងជោគជ័យ៕

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ជំនាញបច្ចេកទេស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលថវិកាសប្បុរសធម៌ចំនួន ២០០លានរៀល ពីរដ្ឋបាលខេត្តព្រះវិហារ

មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលថវិកាសប្បុរសធម៌ចំនួន ២០០លានរៀល ពីរដ្ឋបាលខេត្តព្រះវិហារ

សមាគមទន្តពេទ្យកម្ពុជា ចុះអប់រំសុខភាពមាត់ធ្មេញដល់សិស្សបឋមសិក្សាជាង ១.៧០០នាក់ ក្នុងខេត្តសៀមរាប

សមាគមទន្តពេទ្យកម្ពុជា ចុះអប់រំសុខភាពមាត់ធ្មេញដល់សិស្សបឋមសិក្សាជាង ១.៧០០នាក់ ក្នុងខេត្តសៀមរាប

អ្នកទេសចរណ៍បង្ហាញភាពភ្ញាក់ផ្អើលចំពោះព្រឹត្តិការណ៍សមរាត្រី ឬព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ខណៈព្រឹត្តិការណ៍នេះទាក់ទាញអ្នកមកទស្សនាជាង ១ម៉ឺននាក់

អ្នកទេសចរណ៍បង្ហាញភាពភ្ញាក់ផ្អើលចំពោះព្រឹត្តិការណ៍សមរាត្រី ឬព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ខណៈព្រឹត្តិការណ៍នេះទាក់ទាញអ្នកមកទស្សនាជាង ១ម៉ឺននាក់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.