Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលថវិកាសប្បុរសធម៌ចំនួន ២០០លានរៀល ពីរដ្ឋបាលខេត្តព្រះវិហារ

ដោយ Pothe Thun
20/03/2024
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលថវិកាសប្បុរសធម៌ចំនួន ២០០លានរៀល ពីរដ្ឋបាលខេត្តព្រះវិហារ
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថវិកាចំនួន ២០០លានរៀល របស់ថ្នាក់ដឹកនាំខេត្តសព្រះវិហារ និងមូលនិធិថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ ត្រូវបាន ឯកឧត្តម គឹម រិទ្ធី អភិបាលខេត្តព្រះវិហារ រួមនឹងថ្នាក់ដឹកនាំខេត្ត នាំយកមកប្រគល់ជូនដល់មូលនិធិមន្ទីរពេទ្យកុមារគន្ធបុប្ផាកម្ពុជា ដែលការផ្ដល់ប្រគល់នេះធ្វើឡើងនៅមន្ទីរពេទ្យជ័យវ័រ្មនទី៧ ឬមន្ទីរពេទ្យកុមារគន្ធបុប្ផាទី៣ ខេត្ដសៀមរាប នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ។

ក្នុងឱកាសនោះ ឯកឧត្ដម គឹម រិទ្ធី បានបញ្ជាក់ថា ថវិកាដែលនាំយកមកប្រគល់ជូននាពេលនេះ ជាថវិការបស់ឯកឧត្តមផ្ទាល់ រួមនឹងថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ដព្រះវិហារ ដែលពួកគាត់បានស្ម័គ្រចិត្ដយកប្រាក់ខែម្នាក់ ៥ពាន់រៀល ក្នុង១ខែ សម្រាប់បរិច្ចាកជូនមូលនិធិគន្ធបុប្ផាកម្ពុជា។ ការចូលរួមបរិច្ចាកថវិកានេះ បង្ហាញពីទឹកចិត្ដដ៍ថ្លៃថ្លារបស់លោកគ្រូអ្នកគ្រូ ក្នុងការជួយសង្គ្រោះអាយុជីវិតរបស់កុមារកម្ពុជា ខណៈដែលមន្ទីរពេទ្យកុមារគន្ធបុប្ផា មានអ្នកជំងឺរាប់ពាន់នាក់ទៅព្យាបាលដោយមិនគិតថ្លៃ។

ឯកឧត្ដមអភិបាលខេត្ត បានថ្លែងការកោតសរសើរចំពោះទឹកចិត្ដសប្បុរសធម៌របស់លោកគ្រូអ្នកគ្រូទាំងអស់ ដែលបានចំណាយប្រាក់ខែរបស់ខ្លួនទៅបរិច្ចាកដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលការផ្តល់វិភាគទានដ៏សប្បុរសធម៌ជូនមូលនិធិគន្ធបុប្ផាកម្ពុជានេះ គឺជាការឆ្លើយតបទៅនឹងការអំពាវនាវ និងលើកទឹកចិត្តពីសំណាក់សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកមូលនិធិគន្ធបុប្ផាកម្ពុជា ឱ្យបំផុសចលនាផ្សព្វផ្សាយ និងបន្តផ្តល់វិភាគទានសប្បុរសធម៌ តាមរយៈការចូលជាសមាជិករបស់មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងស្មារតី «ខ្មែរជួយខ្មែរ»។ ជាមួយនោះ ឯកឧត្តម ក៏បានសម្តែងការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងជាពិសេសសុខុមាលភាពរបស់កុមារ តាមរយៈការបង្កើត «មូលនិធិគន្ធបុប្ផាកម្ពុជា» នេះឡើង ដើម្បីចូលរួមធានានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ទីតាំង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បើតាមតំណាងមន្ទីរពេទ្យ បានឲ្យដឹងថា នេះជាលើកទី២ហើយ ដែលមន្ត្រីរាជការ និងបុគ្គលិកនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ បានជួយឧបត្ថម្ភថវិកាចូលមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមកដល់ពេលមានទំហំទឹកប្រាក់៤០០លានរៀល។ មន្ទីរគន្ធបុប្ផា ជាមន្ទីរពេទ្យដែលព្យាបាលអ្នកជំងឺដោយមិនគិតថ្លៃ ដោយក្នុង១ថ្ងៃសម្រាប់ផ្នែកពិគ្រោះជំងឺខាងក្រៅជាមធ្យមមានចំនួន ១.៤០០នាក់ ហើយសម្រាប់អ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមានជាង១០.០០នាក់។ ហើយសម្រាប់ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅនេះ គឺផ្នែកពិគ្រោះជំងឺខាងក្រៅជាង ៣ម៉ឺននាក់ ក្នុងនោះករណីថ្មីដែលមិនធ្លាប់មកមន្ទីរពេទ្យគន្ធបុប្ផាមានរហូតដល់ទៅជាង ២ម៉ឺននាក់ ដែលចំនួនទាំងនេះ មានការលើសលុបលើចំនួនគ្រែដែលមានមន្ទីរពេទ្យមាន។

សូមជម្រាបថា ថវិកាដែលបានណាំយកមកប្រគល់ជូននាពេលនេះ មានចំនួន ២០០លានរៀល ក្នុងនោះ៖ ថវិការបស់ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ចំនួន ៨.៩១០.០០០រៀល, ឯកឧត្តម គង់ ពុទ្ធីកា អគ្គនាយកអាជ្ញាធរព្រះវិហារ ចំនួន ៥.០០០.០០០រៀល និងថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក លោកគ្រូអ្នកគ្រូទូទាំងខេត្តព្រះវិហារ ចំនួន ១៨៦.០៩០.០០រៀល៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: មូលនិធិគន្ធបុប្ផារដ្ឋបាលខេត្តព្រះវិហារ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សមាគមទន្តពេទ្យកម្ពុជា ចុះអប់រំសុខភាពមាត់ធ្មេញដល់សិស្សបឋមសិក្សាជាង ១.៧០០នាក់ ក្នុងខេត្តសៀមរាប

សមាគមទន្តពេទ្យកម្ពុជា ចុះអប់រំសុខភាពមាត់ធ្មេញដល់សិស្សបឋមសិក្សាជាង ១.៧០០នាក់ ក្នុងខេត្តសៀមរាប

អ្នកទេសចរណ៍បង្ហាញភាពភ្ញាក់ផ្អើលចំពោះព្រឹត្តិការណ៍សមរាត្រី ឬព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ខណៈព្រឹត្តិការណ៍នេះទាក់ទាញអ្នកមកទស្សនាជាង ១ម៉ឺននាក់

អ្នកទេសចរណ៍បង្ហាញភាពភ្ញាក់ផ្អើលចំពោះព្រឹត្តិការណ៍សមរាត្រី ឬព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ខណៈព្រឹត្តិការណ៍នេះទាក់ទាញអ្នកមកទស្សនាជាង ១ម៉ឺននាក់

មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាប នឹងរៀបចំទិវាវប្បធម៌ជាតិ រយៈពេល០៣ថ្ងៃ នៅខាងមុខព្រះរាជដំណាក់ក្រុងសៀមរាប

មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាប នឹងរៀបចំទិវាវប្បធម៌ជាតិ រយៈពេល០៣ថ្ងៃ នៅខាងមុខព្រះរាជដំណាក់ក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.