Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

អាជ្ញាធរក្រុងសៀមរាបអំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្ន ពីសេវាកម្មផ្តល់កម្ចីខុសច្បាប់

ដោយ Pothe Thun
07/08/2018
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
37
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរក្រុងសៀមរាប បានអំពាវនាវ ដល់ប្រជាពលរដ្ឋអោយមានការប្រុងប្រយ័ត្ន ក្នុងការជ្រើសរើស សេវាកម្មផ្តល់ប្រាក់កម្ចីពីក្រុមហ៊ុនឬអ្នកផ្ដល់កម្ចី ដែលគ្មានច្បាប់អនុញ្ញាតច្បាប់។

លោក សូរ ប្លាតុង អភិបាលក្រុងសៀមរាប បានមានប្រសាសន៍ថា ធនាគារជាតិកម្ពុជា បានព្រួយបារម្ភពីការប្រើប្រាស់ប្រាក់កម្ចីមិនត្រូវ ពីក្រុមហ៊ុនផ្ដល់ប្រាក់កម្ចីមួយចំនួន ដោយសារគ្មានតែច្បាប់អនុញ្ញាត ដែលធ្វើឲ្យពលរដ្ឋបាត់បង់ទ្រព្យសម្បត្ដិ រួមមាន ៖១. អតិថិ​ជនអាចប្រឈម ឮនឹងបំណុលវ័ណ្ឌក ដោយសារអត្រាការប្រាក់ និងកម្រៃសេវាផ្សេងៗខ្ពស់ខ្លាំងជាងគ្រឹះស្ថានស្របច្បាប់ និងការគណនាការប្រាក់មិនត្រឹមត្រូវតាមច្បាប់ និងបទប្បញ្ញត្តិ , ២. អតិថិជនអាច​ប្រឈមមុខនឹងការគម្រាមកំហែង គៀបសង្កត់ គ្រោះថ្នាក់ ឬរូបភាពផ្សេងៗ ដើម្បីបង្ខំឲ្យសងប្រាក់ដើម ការប្រាក់ និងប្រាក់ពិន័យដែលមិនសមហេតុផល ទៅក្រុមហ៊ុនវិញ និង ៣. ទ្រព្យធានារបស់អតិថិជន អាចត្រូវបានក្រុមហ៊ុន ឬអ្នកផ្ដល់កម្ចីខុសច្បាប់ រឹបអូសដោយពុំឆ្លងការត់ការសម្រេចពីតុលាការជាដើម ហើយធនាគារជាតិ បាននឹងកំពុងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ទៅលើក្រុមហ៊ុន ឬអ្នកផ្ដល់កម្ចីខុសច្បាបគ្រប់រូបភាពទាំងអស់នោះ ។

លោក សូរ ប្លាតុង បានមានប្រសាសន៍ទៀតថា ដើម្បីរក្សាសណ្តាប់​ធ្នាប់​សាធារណៈនេះ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ម្សិលមិញនេះ ក្រុមការងារ នៃគណៈបញ្ជាការឯកភាពក្រុងសៀមរាប បានកាត់និងដកហូតផ្ទាំងបដាក្រុមហ៊ុនឥណទានកម្ពុជា សរុបចំនួន៣៥ផ្ទាំង ដែលបានចងតាមសសរបង្គោលភ្លើង ពីរង្វង់មូលផ្សារចាស់ រហូតដល់សាលាសង្កាត់សៀមរាប ផ្លូវកូម៉ៃ និងផ្លូវជាតិលេខ៦ ផ្លូវស៊ីវុត្ថា ដោយសារខិតប័ណ្ឌទាំងនោះ បានធ្វើពាណិជ្ជកម្មខុសច្បាស់ ដែលធ្វើឲ្យពលរដ្ឋងាយចាញ់បោក ដែលក្រុមហ៊ុនទាំងនោះរួមមាន៖ ក្រុមហ៊ុនឥណទាន សុចរិតភ្នំពេញ , ក្រុមហ៊ុនឥណទានអន្ដរជាតិ , ក្រុមហ៊ុនឥណទានកម្ពុជា និង ក្រុមហ៊ុនឥណទានភ្នំពេញជាដើម ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

សូមរំលឹកថា យោងតាមសេចក្តីប្រកាស របស់ធនាគារជាតិនៃកម្ពុជា កាលពីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅ បានចេញសេចក្ដីប្រកាសព័ត៌មានឲ្យសាធារណៈជន មានការប្រុងប្រយ័ត្នចំពោះក្រុមហ៊ុនមួយចំនួន ដែលកំពុងប្រតិបត្តិការផ្ដល់កម្ចីក្នុងប្រទេសកម្ពុជា ដោយមិនមានច្បាប់អនុញ្ញាត ពីធនាគារជាតិនៃកម្ពុជា ហើយការចេញសេចក្ដីប្រកាសព័ត៌មាននេះ ធ្វើឡើងបន្ទាប់ពីធនាគារជាតិនៃកម្ពុជា បានសង្កេតឃើញថា ថ្មីៗនេះមានក្រុមហ៊ុនឯកជនមួយចំនួន បានផ្សព្វផ្សាយពីការផ្តល់កម្ចី យ៉ាងសកម្មតាមរយៈបណ្ដាញសង្គម ការចែកនាមប័ណ្ណ និងផ្ញើសារតាមទូរស័ព្ទជាដើម ៕

អត្ថបទ និង រូបថត ៖ លោក ជា ស្រស់
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រឹកមិញនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់ផ្ទះមនុស្សធម៌ទី៥៥ ជូនស្ត្រីមេម៉ាយទីទ័លក្រនៅឃុំល្វា ក្នុងស្រុកពួក

ព្រឹកមិញនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់ផ្ទះមនុស្សធម៌ទី៥៥ ជូនស្ត្រីមេម៉ាយទីទ័លក្រនៅឃុំល្វា ក្នុងស្រុកពួក

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បង្ហាញពីការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បង្ហាញពីការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា

រសៀលថ្ងៃមិញនេះ មានមនុស្សម្នាក់ស្លាប់ និង ម្នាក់ទៀតបានរងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅស្រុកជីក្រែង

រសៀលថ្ងៃមិញនេះ មានមនុស្សម្នាក់ស្លាប់ និង ម្នាក់ទៀតបានរងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅស្រុកជីក្រែង

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.