Thursday, September 28, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សិក្ខាសាលា​ពិគ្រោះ​យោបល់​ក្នុង​ការរៀបចំ​សេចក្តីព្រាង​ផែនការ​សកម្មភាព​ជាតិ​ស្តីពី ការទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្រី្ត​លើក​ទី​៣ (២០១៩-២០២៣)

ដោយ Pothe Thun
24/05/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សិក្ខាសាលា​ពិគ្រោះ​យោបល់​ក្នុង​ការរៀបចំ​សេចក្តីព្រាង​ផែនការ​សកម្មភាព​ជាតិ​ស្តីពី ការទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្រី្ត​លើក​ទី​៣ (២០១៩-២០២៣)
សិក្ខាសាលា​ពិគ្រោះ​យោបល់​ក្នុង​ការរៀបចំ​សេចក្តីព្រាង​ផែនការ​សកម្មភាព​ជាតិ​ស្តីពី ការទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្រី្ត​លើក​ទី​៣ (២០១៩-២០២៣)
សិក្ខាសាលា​ពិគ្រោះ​យោបល់​ក្នុង​ការរៀបចំ​សេចក្តីព្រាង​ផែនការ​សកម្មភាព​ជាតិ​ស្តីពី ការទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្រី្ត​លើក​ទី​៣ (២០១៩-២០២៣)
សិក្ខាសាលា​ពិគ្រោះ​យោបល់​ក្នុង​ការរៀបចំ​សេចក្តីព្រាង​ផែនការ​សកម្មភាព​ជាតិ​ស្តីពី ការទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្រី្ត​លើក​ទី​៣ (២០១៩-២០២៣)
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ រដ្ឋបាល​ខេត្ត​សៀមរាប និង ក្រសួង​កិច្ចការនារី សហការ​ជាមួយ​អង្គការ UN Women និង​អង្គការ UNFPA បាន​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ក្នុង​ការរៀបចំ​សេចក្តីព្រាង​ផែនការ​សកម្មភាព​ជាតិ​ស្តីពី ការទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្រី្ត​លើក​ទី​៣ (២០១៩-២០២៣) ក្នុង​គោលបំណង ដើម្បី​ប្រមូល​ធាតុ​ចូល​ពី​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ ទាំង​នៅក្នុង​ស្ថាប័ន​រាជរដ្ឋាភិបាល និង​សង្គម​ស៊ីវិល អំពី​វឌ្ឍនភាព​បច្ចុប្បន្នភាព បញ្ហា​នានា​ដែល​កំពុង​កើតឡើង និង​ការចាត់​អាទិភាព​សកម្មភាព​សម្រាប់​ឆ្នាំ​២០១៩ តទៅ​។​ក្រោម​អធិបតីភាព​លោកជំទាវ ឡុង សុ​ផល្លី អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី និង ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី និង លោកស្រី យូ សុភា អភិបាលរង​ខេត្ត និង ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប ។​

​លោកស្រី យូ សុភា មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ចាត់ទុកថា “ ស្ត្រី​ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច និង​សង្គមជាតិ ” ហើយ​មាន​ការប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​អំពើហិង្សា​លើ​ស្ត្រី ដោយ​បាន​ដាក់បញ្ចូល​ការប្រយុទ្ធប្រឆាំង​នឹង​អំពើ​ហិង្សា​ទៅលើ​ចំណុច​គោលដៅ​អភិវឌ្ឍន៍​ជាតិ និង​បាន​ជំរុញ​ឱ្យ​ក្រសួង​ស្ថាប័ន ពាក់ព័ន្ធ​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ ច្បាប់​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​កិច្ច​ការពារ​ជនរងគ្រោះ គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព និង​ច្បាប់​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ដើម្បី​រក្សា​សុវត្ថិភាព សន្តិសុខ​សង្គម ធានា​ការគោរព​សិទ្ធិមនុស្ស ជា​ពិសេស​សិទ្ធិ​ស្ត្រី និង​កុមារ ។​

​លោកស្រី យូ សុភា មានប្រសាសន៍​ទៀត​ថា ផែនការ​យុទ្ធសាស្ត្រ​នារីរតនៈ​ក្នុង​វិស័យ « កិច្ច​ការពារ​ផ្លូវ​ច្បាប់​ចំពោះ​ស្ត្រី និង​ក្មេង​ស្រី » បាន​នឹង​កំពុង​ជំរុញ​បណ្តាញ​ការងារ​របស់​ខ្លួន​ពី​ថ្នាក់ជាតិ​រហូត​ដល់​ថ្នាក់ក្រោម​ជាតិ ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា​របស់​ស្ត្រី និង​កុមារ និង​អន្តរាគមន៍​ទាន់ពេលវេលា ដល់​ជនរងគ្រោះ​ដោយ​អំពើ​ហិង្សា ដែល​មាន​ការសម្របសម្រួល​ជា​ពហុ​វិស័យ ប៉ុន្តែ​ការបញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី គឺ​អាច​ធ្វើ​ទៅ​បាន​តាមរយៈ​ការឆ្លើយតប​ជា​ពហុ​វិស័យ​ទាមទារ​ឱ្យមាន​ការចូលរួម​របស់​អ្នកពា​ក់ព​ន្ធ័​រួម​ទាំង​ស្ត្រី​ខ្លួនឯង​ផង​ដែរ​។​

ព័ត៌មានជាតិ ថ្មីៗ

យុវជនបោះបង់ការសិក្សាបានចូលរៀនក្នុងគម្រោង ជំនាញដើម្បីភាពជោគជ័យ ទទួលបានការងារ និងជំនាញពិតប្រាកដ

យុវជនបោះបង់ការសិក្សាបានចូលរៀនក្នុងគម្រោង “ជំនាញដើម្បីភាពជោគជ័យ” ទទួលបានការងារ និងជំនាញពិតប្រាកដ

26/09/2023
ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ទាក់ទាញបានអ្នកទេសចរជាតិ និងអន្តរជាតិ ជាងមួយម៉ឺននាក់

ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ទាក់ទាញបានអ្នកទេសចរជាតិ និងអន្តរជាតិ ជាងមួយម៉ឺននាក់

25/09/2023

​លោកជំទាវ ឡុង សុ​ផល្លី បាន​មានប្រសាសន៍ថា ដោយ​ផ្អែក​លើ ការអង្កេត​ថ្នាក់ជាតិ​លើ​សុខភាព និង​បទពិសោធន៍​ក្នុង​ជីវិត​របស់​ស្ត្រី នៅ​ឆ្នាំ​២០១៥ បានបង្ហាញ​ថា​៖ ក្នុងចំណោម​ស្ត្រី​អាយុ​ពី ១៥​ឆ្នាំ ដល់​៦៤​ឆ្នាំ មាន​៥​នាក់ ដែល​ធ្លាប់​មាន​ទំនាក់ទំនង ក្នុងនោះ​មាន​១​នាក់​រាយការណ៍​ថា ធ្លាប់​ទទួលរង​អំពើហិង្សា​ផ្លូវកាយ និង​/​ឬ​ផ្លូវភេទ ពី​សំណាក់​ដៃ គូ​ស្នេហា ។​

​លោកជំទាវ ឡុង សុ​ផល្លី បាន​មានប្រសាសន៍​ទៀត ថា ដើម្បី​ទប់ស្កាត់ និង​ឆ្លើយតប​ទៅ​នឹង​អំពើ​ហិង្សា​ប្រកបដោយ​ប្រសិទ្ធភាព ក្រសួង​កិច្ចការនារី បាន​គ្រោង​រៀបចំ​ផែនការ​សកម្មភាព​ជាតិ ស្តីពី​ការទប់ស្កាត់​អំពើហិង្សា​លើ​ស្ត្រី លើក​ទី​៣ សម្រាប់ ឆ្នាំ ២០១៩- ២០២៣ ក្រោម​ការគាំទ្រ​ថវិកា និង​បច្ចេកទេស​ពី UN WOMEN និង UNFPA ក្នុង​គោលបំណង ដើម្បី​បន្ត​អនុវត្ត​ការទប់ស្កាត់ និង​ឆ្លើយតប​ចំពោះ​ករណី​អំពើហិង្សា​លើ​ស្ត្រី ក្នុង​ការទាមទារ​ឱ្យ​មាន​ការប្រើប្រាស់​អភិក្រម​អន្តរ​វិស័យ​គ្រប់​ជ្រុងជ្រោយ​មួយ ដើម្បី​ទប់ស្កាត់ និង​ឆ្លើយតប​ចំពោះ​អំពើ​ហិង្សា​លើ​ស្ត្រី ដោយ​ផ្អែកលើ​របាយការណ៍​ពាក់កណ្តាល​អាណត្តិ ដែល​បាន​កំណត់​ពី​បញ្ហា​ប្រឈម​ដែល​ត្រូវ​ដោះស្រាយ និង​សកម្មភាព​អាទិភាព​ដែល​នៅ​សេសសល់ សម្រាប់​បន្ត​ការអនុវត្ត​ផែនការ​សកម្មភាព​ជាតិ​ស្តីពី ការទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី​លើក​ទី​៣ (២០១៩-២០២៣) ៕

​អត្ថបទ និង រូបថត ៖ លោក អ៊ិន សី​ហ​រិទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: UN WomenUNFPAការទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្រី្ត​រដ្ឋបាល​ខេត្ត​សៀមរាបរសួង​កិច្ចការនារីសិក្ខាសាលា​ពិគ្រោះ​យោបល់​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា បង្ហាញថាជា​រៀងរាល់ឆ្នាំកូន​ឈើ​ប្រមាណ​៣​ម៉ឺន​ដើម​ត្រូវបាន​ដាំ​ក្នុង​ឧទ្យាន​អង្គរ​

មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា បង្ហាញថាជា​រៀងរាល់ឆ្នាំកូន​ឈើ​ប្រមាណ​៣​ម៉ឺន​ដើម​ត្រូវបាន​ដាំ​ក្នុង​ឧទ្យាន​អង្គរ​

ខេត្តសៀមរាបទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​លើក​ទី​៨ ថ្នាក់​រដ្ឋមន្ត្រី​នៃ​ប្រទេស​អនុតំបន់​មេគង្គ​

ខេត្តសៀមរាបទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​លើក​ទី​៨ ថ្នាក់​រដ្ឋមន្ត្រី​នៃ​ប្រទេស​អនុតំបន់​មេគង្គ​

រដ្ឋបាល​ស្រុក​ស្វាយ​លើ ចេញ​សេចក្តីបំភ្លឺ​មួយជុំវិញ​អា​ខោ​ន​ហ្វេ​សប៊ុក​ចំនួន​ពីរ បាន​បង្ហោះ​ខ្លឹមសា​រ​ទាំក់ទង​ទៅនឹង​ការបម្រើ​សេវា​អត្រានុកូលដ្ឋា​ន​យឺតយ៉ាវ និង រូបភាព​មន្ត្រី​កំពុង​មើលទូរស័ព្ទ​​

រដ្ឋបាល​ស្រុក​ស្វាយ​លើ ចេញ​សេចក្តីបំភ្លឺ​មួយជុំវិញ​អា​ខោ​ន​ហ្វេ​សប៊ុក​ចំនួន​ពីរ បាន​បង្ហោះ​ខ្លឹមសា​រ​ទាំក់ទង​ទៅនឹង​ការបម្រើ​សេវា​អត្រានុកូលដ្ឋា​ន​យឺតយ៉ាវ និង រូបភាព​មន្ត្រី​កំពុង​មើលទូរស័ព្ទ​​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    481 shares
    Share 192 Tweet 120
  • អាងទឹកទំនប់ម្កាក់ ខេត្តសៀមរាប បើកទ្វារទឹក ដើម្បីបញ្ចៀសហានិភ័យ

    365 shares
    Share 146 Tweet 91
  • ឃុំល្វែងឫស្សី ទទួលបានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ពីគម្រោងមូលនិធិឃុំឆ្នាំ២០២៣

    190 shares
    Share 76 Tweet 48
  • ផ្លូវចំនួនពីរខ្សែ ជាប្រភេទផ្លូវមេតុងនិងគ្រួសក្រហម ដែលជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    174 shares
    Share 70 Tweet 44
  • អាជ្ញាធរស្រុកបង្ហាញថា បច្ចុប្បន្ននេះស្រុកស្វាយលើ កំពុងប្រែក្លាយពីតំបន់ធ្លាប់ជាសមរភូមិសង្គ្រាមក្ដៅ ឲ្យក្លាយជាទឹកដីមាសបៃតង

    173 shares
    Share 69 Tweet 43

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (110)
  • ចំណេះដឹង និង ការអប់រំ (529)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,190)
  • ព័ត៌មានកីឡា (48)
  • ព័ត៌មានជាតិ (4,980)
  • ព័ត៌មានជាតិទូទៅ (207)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (807)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (799)
  • សាសនា និង មនុស្សធម៌ (856)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (200)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.