Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាប គ្រោងដាំដើមឈើនៅតាមដងផ្លូវឱ្យបានចំនួន ១ម៉ឺនដើម ក្នុងរយៈពេល២ឆ្នាំខាងមុខនេះ

ដោយ Pothe Thun
01/07/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប គ្រោងដាំដើមឈើនៅតាមដងផ្លូវឱ្យបានចំនួន ១ម៉ឺនដើម ក្នុងរយៈពេល២ឆ្នាំខាងមុខនេះ
5
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងក្នុងពិធីដាំដើមឈើប្រភេទ ដើមឈើលឿងរាជ ចំនួន ២២២ដើម ក្នុងគម្រោង ធី-ដើមឈើសម្រាប់ជីវិត (Project T-Trees For Life) របស់អង្គការជឿជាក់លើសិស្សជនបទកម្ពុជា លោក យុន លីនណេ អភិបាលរងខេត្ត តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប។

នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤បង្ហាញភាពជឿជាក់ថា អាជ្ញាធរខេត្តនឹងសហការជាមួយភាគីពាក់ព័ន្ឋ នឹងដាំដើមឈើនៅតាមដងផ្លូវក្នុងក្រុងសៀមរាបឱ្យបាន ១ម៉ឺនដើម ក្នុងរយៈពេល២ឆ្នាំខាងមុខនេះ ព្រោះថា ព្រៃឈើមានតួនាទីសំខាន់ណាស់ ក្នុងការជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី តាមរយៈការជួយធ្វើនិយ័តកម្មអាកាសធាតុ ជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ ដូចជាទឹកជំនន់ ខ្យល់ព្យុះ និងការស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស។ ទន្ទឹមនេះ ព្រៃឈើបានផ្ដល់នូវសេវាកម្ម និងជួយគាំពារផ្នែកបរិស្ថានជាច្រើនទៀត ដូចជា ការការពារទីជំរាល ទប់ស្កាត់ការហូរច្រោះដី ការធ្វើឱ្យប្រសើរឡើង នៃគុណភាពដី កាត់បន្ថយបម្រែបម្រួលអាកាសធាតុ និងផ្ដល់នូវផលអនុផលព្រៃឈើជាច្រើនអនេកដល់ប្រជាពលរដ្ឋក្នុងជីវភាពប្រចាំថ្ងៃ។

លោក អភិបាលរងខេត្តបន្ថែមថា៖ចំពោះកូនឈើ ដែលបានដាំរួចនាពេលនេះសូមស្នើ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ដែលមានទីលំនៅស្ថិតនៅទីតាំងនេះ ចូលរួមថែរក្សាឱ្យបានជាប្រចាំ ដើម្បីធ្វើឱ្យកូនឈើទាំងនោះលូតលាស់ ធំធាត់ឆាប់រហ័ស និងពុំបាត់បង់ទៅវិញ។លោក យុន លីនណេ បញ្ជាក់ទៀតថា៖ការដាំដើមឈើ នាពេលនេះ គឺជាចលនាបំផុសស្មារតីប្រជាពលរដ្ឋ មន្ដ្រីរាជការ សិស្សានុសិស្ស និងកងកំលាំងប្រដាប់អាវុធយើង ឱ្យចេះស្រឡាញ់ព្រៃឈើ ចូលរួមដាំដុះ និងការពារព្រៃឈើ ក៏ដូចជាជួយជំរុញផលប្រយោជន៍ ដល់ប្រជាពលរដ្ឋយើងក្នុងជីវភាពរស់នៅ បង្កបង្កើនផលកសិកម្ម និងបង្កើនសុខមាលភាពគ្រួសារ ព្រមទាំងជួយលើកស្ទួយបរិស្ថានសង្គមផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លើសពីនេះក៏ បានបង្ហាញឱ្យឃើញនូវការគាំទ្រដ៏ឧត្ដុងឧត្ដម ពីគ្រប់មជ្ឈដ្ឋាន ចលនាដាំដើមឈើ ដោយចាត់ទុកចលនានេះជាកាតព្វកិច្ចដ៏ចំបង ផ្សារភ្ជាប់នឹងសេចក្ដីត្រូវការចាំបាច់នៃជីវភាពរស់នៅ ផ្ទាល់របស់ប្រជាពលរដ្ឋក្នុងការប្រកបរបរទទួលទាន និងនាំមកនូវរុក្ខជាតិបៃតងដ៏សែនមនោរម្យលើទឹកដីខេត្ដសៀមរាបរបស់យើង។

សូមជំរាបថា៖ អង្គការជឿជាក់លើសិស្សជនបទកម្ពុជា សហការជាមួយរដ្ឋបាលខេត្តសៀមរាប រដ្ឋបាលក្រុងសៀមរាប ក្រុមហ៊ុនឯកជន និងអង្គការដៃគូនានាបាននាំគ្នាចូលរួមដាំដើមឈើលឿងរាជចំនួន២២២ដើម ចាប់ពីផ្លូវក្រោយវត្តពោធិ៍លង្ការ រហូតដល់ផ្លូវ៦០ម៉ែត្រក្នុងសង្កាត់ស្លរក្រាមក្រុងសៀមរាប ដែលកម្មវិធីនេះស្ថិតក្នុងគម្រោងធី-ដើមឈើសម្រាប់ជីវិត(Project T -for Life)របស់អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ក្រោមគោលបំណងដើម្បីបង្កើនសម្រស់ និងលើកកម្ពស់សោភ័ណភាពក្នុងក្រុងសៀមរាបឱ្យក្លាយជាទីក្រុងបៃតង៕


អត្ថបទ និងរូបភាព÷ លោកយូ វង្ស

Tags: ដាំដើមឈើដើមឈើលឿងរាជ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរដុតកម្ទេចគ្រឿងញៀនជាង១០គីឡូក្រាម និងបារីអេឡិចត្រូនិចមួយចំនួនធំ នៅខេត្ដសៀមរាប

អាជ្ញាធរដុតកម្ទេចគ្រឿងញៀនជាង១០គីឡូក្រាម និងបារីអេឡិចត្រូនិចមួយចំនួនធំ នៅខេត្ដសៀមរាប

រយៈពេល៦ខែ គ្រឹះស្ថានអង្គររកចំណូលបានជាង ២៤លានដុល្លា ពីការលក់សំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ

រយៈពេល៦ខែ គ្រឹះស្ថានអង្គររកចំណូលបានជាង ២៤លានដុល្លា ពីការលក់សំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ

ការដេញថ្លៃគម្រោងសាងសង និងជួសជុលផ្លូវ២ខ្សែ ក្នុងឃុំស្នួល ស្រុកក្រឡាញ់ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងសាងសង និងជួសជុលផ្លូវ២ខ្សែ ក្នុងឃុំស្នួល ស្រុកក្រឡាញ់ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.