Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ពលរដ្ឋថា គំនិតផ្តួចផ្តើមបង្កើតតំបន់កម្សាន្តបន្ថែមក្នុងក្រុង ជាពិសេសនៅតាមមាត់ស្ទឹង នឹងជួយឲ្យវិស័យទេសចរណ៍របស់ខេត្តសៀមរាបកាន់តែមានភាពចម្រុះ

ដោយ Pothe Thun
19/07/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
27
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដើម្បីបង្កើនភាពទាក់ទាញឲ្យអ្នកទេសចរមកកម្សាន្តនៅក្នុងខេត្តសៀមរាបបានកាន់តែច្រើន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតីហ៊ុន ម៉ាណែត បានជម្រុញឲ្យអាជ្ញាធរខេត្តសៀមរាប សហការជាមួយវិស័យឯកជននៅក្នុងការបង្កើតតំបន់កម្សាន្តថ្មីៗ ជាពិសេសនៅតាមមាត់ស្ទឹងសៀមរាប។

មានប្រសាសន៍នៅក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរសម្តេចព្រះព្រហ្មរតនមុនី ពិនសែម កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី បានលើកឡើងនូវចំណុចសំខាន់ជាច្រើនក្នុងការស្តារវិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសនៅខេត្តសៀមរាបផ្ទាល់តែម្តង។ ដោយក្នុងនោះសម្តេចធិបតី បានជំរុញឲ្យអាជ្ញាធរខេត្តគិតគូអំពីការរៀបចំតំបន់មាត់ស្ទឹងសៀមរាប ឲ្យមានសកម្មភាពទាក់ទាញ ដូចជាការរៀបចំឲ្យមានការជិះទូកកម្សាន្តជាអចិន្ត្រៃយ៍ កន្លែងលក់ដូរជាដើម។ ជាមួយគំនិតផ្តួចផ្តើមនេះ ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប បានសម្តែងនូវការសាទរ និងរំពឹងថា ការរៀបចំនេះ នឹងទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកទេសចរណទាំងជាតិ និងអន្តរជាតិ។

អ្នកស្រី ហុង ស្រីមុំ ជាអាជីវករលក់ចល័តនៅក្នុងក្រុងសៀមរាប បានឲ្យដឹងថា ការរៀបចំនៅក្នុងក្រុងសៀមរាប មានការល្អប្រសើរជាមុនច្រើន។ ជាពិសេសនៅមាត់ស្ទឹងសៀមរាប ដែលអាជ្ញាធរបានរៀបចំបានស្អាតដែលអាចឲ្យពលរដ្ឋ ក៏ដូចជាអ្នកទេសចរអាចហាត់ប្រាណបានផងដែរ។
អ្នកនាង សុម៉ាលី ជាអាជីវករលក់កាហ្វេម្នាក់ និងបានប្រកបរបរនេះជាង២០ឆ្នាំនៅតាមមាត់ស្ទឹងសៀមរាប បានលើកឡើងថា កាលពីមុនមាត់ស្ទឹងសៀមរាប មានសភាពស្ងប់ស្ងាត់ មិនមានកន្លែងសម្រាប់អង្គុយលេងទេ ។ ប៉ុន្តែឥលូវវាស្អាត និងមានខ្យលអាកាសស្រស់ស្រាយ ដូច្នេះប្រសិនបើមានការរៀបចំបន្ថែមទៀតនោះ កាន់តែទាក់ទាញភ្ញៀវមកម្សាន្តទៀតផង។
ចំណែកយុវជន សៀង ហ៊ី រស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ដែលតែងតែចូលចិត្តមកអង្គុយលេងនៅមាត់ស្ទឹងនេះ បានឲ្យដឹងថា កាលពីមុនស្ទឹងសៀមរាប មិនមានបរិស្ថានល្អទេ មានសំរាម និងកូនឈើតូចៗដុះស៊ុបទ្រុបតាមមាត់ស្ទឹងសៀមរាបនេះ។ ប៉ុន្តែពេលនេះមាត់ស្ទឹងសៀមរាប បានរៀបចំស្អាត មានបរិស្ថានល្អ ដូច្នេះរូបគេគាំទ្រចំពោះការរៀបចំស្ទឹងនេះឲ្យក្លាយជាកន្លែងកម្សាន្តអចិន្ត្រៃយ៍។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជម្រាបថា យោងតាមរបាយការណ៍របស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានឲ្យដឹងថា កន្លងមករដ្ឋបាលខេត្តសៀមរាប បាននឹងកំពុងខិតខំបង្កើតនូវកាលានុវត្តភាព ក្នុងការជំរុញនូវកំណើនសេដ្ឋកិច្ចសង្គម ការអភិវឌ្ឍ និងការបង្កើនចំណូលសេដ្ឋកិច្ច គ្រួសាររបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការជំរុញផ្សព្វផ្សាយដល់អ្នកវិនិយោគជាតិ អន្តរជាតិ ដោយផ្អែកតាមគោលនយោបាយច្បាប់វិនិយោគ និងយុទ្ធសាស្រ្តគន្លឹះ ទាក់ទងទៅនឹងវិស័យ វិនិយោគនានារបស់រាជរដ្ឋាភិបាល ព្រមទាំងផ្អែកតាមភូមិសាស្ត្រ ប្រជាសាស្ត្រ និងសក្តានុពលវិស័យ ទេសចរណ៍ កសិកម្ម និងសេវាកម្មផ្សេងៗ ក្នុងខេត្ត។

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្ត បានបន្តពង្រឹង និងបង្កើនប្រសិទ្ធភាពការងារបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ការងារបង្កបង្កើនផលរបស់ប្រជាកសិករ លើផលិតកម្មកសិកម្ម និងកសិឧស្សាហកម្ម ការធានានូវសន្តិសុខ និងសុវត្ថិភាពជូនភ្ញៀវជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ការរៀបចំលើកកម្ពស់ និងកែលម្អសោភ័ណភាពក្រុង និងខេត្តឲ្យសក្តិសមជាទីក្រុងវប្បធម៌ប្រវត្តិសាស្ត្ររបស់កម្ពុជា ក្នុងការពង្រឹងគុណភាពនូវសេវាកម្មទេសចរណ៍ ប្រកបដោយគុណភាព គុណតម្លៃ និងស្នាមញញឹម ព្រមទាំងការងាររៀបចំ និងសហការរៀបចំព្រឹត្តិការណ៍ទេសចរណ៍នានាប្រចាំឆ្នាំ ដើម្បីទាក់ទាញ និងជំរុញកំណើនទេសចរក្នុងខេត្ត។
តួយ៉ាងវិស័យទេសចរណ៍ក្នុងខេត្ត បាននឹងកំពុងចាប់ផ្តើមមានវឌ្ឍនភាព ឡើងវិញជាបណ្តើរៗ
ដោយ រយៈពេល ៦ខែ ឆ្នាំ២០២៤នេះ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុប ចំនួន ១,៩១៧,០៥០ (មួយលាន ប្រាំបួនរយដប់ប្រាំពីរពាន់ ហាសិប) នាក់ មានការកើនឡើង ៤៤.៥២% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣ ក្នុងនោះភ្ញៀវអន្តរជាតិ មានចំនួន ៥២១,៩៥០ (ប្រាំរយម្ភៃមួយពាន់ ប្រាំបួនរយ ហាសិប) នាក់ កើនឡើង ៣៥,៣០% ធៀបនឹងឆ្នាំ២០២៣ ដែលមានត្រឹមចំនួន ៣៨៥,៧៦៩ (បីរយប៉ែតសិបប្រាំពាន់ ប្រាំពីររយហុកសិបប្រាំបួន) នាក់។ នាពេលបច្ចុប្បន្ននេះ ក្នុងមួយថ្ងៃមាន ជើងហោះហើរចូលមកកាន់ខេត្តសៀមរាប ចន្លោះពី១៤-១៩ជើងហោះហើរ និងមានអ្នកដំណើរ ចន្លោះពី១,០០០នាក់ ទៅ ១,៥០០នាក់។

របាយការណ៍បង្ហាញផងដែរថា ជាមួយសមិទ្ធផលខាងលើ រដ្ឋបាលខេត្ត ក៏សម្រេចបាននូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ បណ្តាញអគ្គិសនី ទឹកស្អាត អនាម័យជនបទ ទូរគមនាគមន៍ មន្ទីរពេទ្យ គ្រឹះស្ថានសិក្សា អប់រំរដ្ឋ និងឯកជន ដែលបានអភិវឌ្ឍន៍ជាបន្តបន្ទាប់ តាមរយៈគម្រោងវិនិយោគរបស់រាជរដ្ឋាភិបាល វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងថវិកាវិភាជន៍របស់រាជរដ្ឋាភិបាលមករដ្ឋបាលថ្នាក់ក្រោមជាតិ។

ជួសមុខឱ្យបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ឯកឧត្តម ប្រាក់ សោភ័ណ ក៏បាន គោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលតែងតែគាំទ្រ ដល់រដ្ឋបាលខេត្ត និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាបនាពេលកន្លងមក តាមរយៈការដាក់ចេញ នូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប ដូចជាកម្មវិធី «ទស្សនាខេត្តសៀមរាប ឆ្នាំ២០២៤» ការរៀបចំបុណ្យជាតិ កិច្ចប្រជុំអន្តរជាតិ និងការអនុគ្រោះពន្ធ។ ជាពិសេសថ្មីៗនេះ សម្តេច បានគាំទ្រនូវគម្រោងអភិវឌ្ឍន៍តំបន់វត្តរាជបូណ៌ ទៅជាតំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ ប្រពៃណី និងពាណិជ្ជកម្ម ការកែលម្អស្ទឹងសៀមរាប ទៅជាតំបន់ទេសចរណ៍ថ្មីផ្សារភ្ជាប់ជាមួយ ផ្សារចុងសប្តាហ៍ និងការរៀបចំវិថីម្ហូបអាហារ(Street Food)៕

 

អត្ថបទ និងរូបភាព ៖លោក ជា ស្រស់
កែសម្រួល ៖ លោក ហាំ ម៉េងហួត

Tags: ក្រុងសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងារចុះជួយមូលដ្ឋានស្រុកបន្ទាយស្រី ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងបំពាក់ អំពូលសូឡាថ្មី ដល់មណ្ឌលសុខភាពបន្ទាយស្រី

ក្រុមការងារចុះជួយមូលដ្ឋានស្រុកបន្ទាយស្រី ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងបំពាក់ អំពូលសូឡាថ្មី ដល់មណ្ឌលសុខភាពបន្ទាយស្រី

អត្ថប្រយោន៍នៃការប្រើប្រាស់ប្រព័ន្ធឌីជីថល ក្នុងវិស័យអប់រំ

អត្ថប្រយោន៍នៃការប្រើប្រាស់ប្រព័ន្ធឌីជីថល ក្នុងវិស័យអប់រំ

ការដេញថ្លៃគម្រោងសាងសងផ្លូវបេតុងអាមេមួយខ្សែ ក្នុងឃុំកំពង់ក្ដី ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងសាងសងផ្លូវបេតុងអាមេមួយខ្សែ ក្នុងឃុំកំពង់ក្ដី ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.