Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សមាគមក្លឹបទេសចរណ៍សៀមរាប បើកវគ្គបណ្តុះបណ្តាលលើកទី២ លើជំនាញបដិសណ្ឋារកិច្ចដោយមានសិក្ខាកាមចូលរួម ២០០នាក់

ដោយ Pothe Thun
23/07/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
សមាគមក្លឹបទេសចរណ៍សៀមរាប បើកវគ្គបណ្តុះបណ្តាលលើកទី២ លើជំនាញបដិសណ្ឋារកិច្ចដោយមានសិក្ខាកាមចូលរួម ២០០នាក់
3
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សមាគមក្លឹបទេសចរណ៍សៀមរាប ក្រោមការគាំទ្រ និងសហការពីរាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធជាច្រើន បានបើកវគ្គបណ្តុះបណ្តាល ជាលើកទី២ ជូនដល់សិក្ខាកាមចំនួន២០០នាក់ លើមុខជំនាញចំនួន៤ គឺជំនាញការិយាល័យជួរមុខ ជំនាញគេហកិច្ច ជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ និងជំនាញផ្នែកចុងភៅ រយៈពេល៨ខែ គិតចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ទាំងមេរៀនទ្រឹស្តី និងការអនុវត្តន៍ផ្ទាល់។

នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលលើកទី២ លើជំនាញបដិសណ្ឋារកិច្ចជូនដល់សិក្ខាកាម២០០នាក់ នៅសាកលវិទ្យាល័យអង្គរ ក្រុងសៀមរាប នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ លោក សែតកៅ ហ្វីលីព ប្រធានសមាគមក្លឹបទេសចរណ៍សៀមរា (STC) បានបញ្ជាក់ថា សម្រាប់ការសិក្សានេះ សិក្ខាកាមនឹងត្រូវចុះអនុវត្តផ្ទាល់លើមុខជំនាញរៀងៗខ្លួននៅតាមបណ្តាសណ្ឋាគារ ភោជនីយដ្ឋាន និងក្រុមហ៊ុននានា ទាំងក្នុង ឬក្រៅខេត្តសៀមរាប តាមលក្ខខណ្ឌជាក់ស្តែងដែលសមាគមមានដៃគូសហការត្រូវការ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក លី សារី អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា គម្រោងអភវិឌ្ឍន៍ជំនាញរបស់ក្រសួងទេសចរណ៍ ដែលជាយុទ្ធសាស្ត្រស្តារឡើងវិញ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោយបញ្ចប់វិបាត់កូវីដ-១៩ គឺមានគោលបំណងលើកកម្ពស់ឱ្យយុវជនដែលបោះបង់ការសិក្សា ងាកមកចាប់អាជីពច្បាស់លាស់ រៀនរយៈពេលខ្លី ចំពេញពេល ទទួលបានបំណិនជីវិត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា គឺ “មនុស្សម្នាក់ ជំនាញមួយ” ដើម្បីចូលរួមចំណែកលើកស្ទួយគុណភាពទេសចរណ៍ក្នុងខេត្តឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។ លោកក៏បានថ្លែងការកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះសមាគមក្លឹបទេសចរណ៍សៀមរាប ដែលបានសម្រេចការងារជាច្រើននាពេលកន្លងមក ក្នុងការសម្របសម្រួលវិស័យទេសចរណ៍។ ជាពិសេសបានធ្វើឱ្យវិស័យឯកជនចូលរួមយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត លើការវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់នាពេលកន្លងមក ដែលប្រការនេះគឺពិតជាបានជួយជំរុញដល់កំណើនសេដ្ឋកិច្ចរបស់ខេត្ត ឱ្យកាន់តែបានប្រសើរថែមទៀត និងបានចូលរួមកាត់បន្ថយភាពក្រីក្រ ការកាត់បន្ថយចំណាកស្រុក ទៅប្រទេសជិតខាង ជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថា ក្រសួងទេសចរណ៍បានកំណត់ចក្ខុវិស័យច្បាស់សាល់ គឺដើម្បីរួមចំណែកដល់ការលើកកម្ពស់ កិត្យានុភាព និងភាពធន់នៃកម្ពុជា តាមរយៈការប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍ឈានមុខប្រកប ដោយភាពសម្បូរបែបពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្តៅ។ ហើយដើម្បីសម្រេចចក្ខុវិស័យខាងលើនេះ ក្រសួងទេសចរណ៍ បានដាក់ចុះគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ “បង្កើន ៥ អភិវឌ្ឍ៣” ឬហៅកាត់ថា “BUILD +3Ds” ដែលកំពុងដើរតួរនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍនវិស័យទេសចរណ៍កម្ពុជា។ ជាមួយនេះវិស័យទេសចរណ៍បានបង្កើតការងារដោយផ្ទាល់ជូនដល់យុវជនកម្ពុជាប្រមាណ ៦៣ម៉ឺននាក់ កាលពីឆ្នាំ២០១៩ និងថមថយមកត្រឹម ៤៥ម៉ឺននាក់ នៅឆ្នាំ២០២៣ ក្រោយការស្តារឡើងវិញនៃវិស័យទេសចរណ៍ក្រោយវិបត្តិជំងឺកូវីដ-១៩។ តាមការព្យាករណ៍កំណើនទេសចរ នឹងត្រឡប់មកប្រក្រតីវិញប្រហាក់ប្រហែលទៅនឹងឆ្នាំ២០១៩ នៅត្រឹមបំណាច់ឆ្នាំ២០២៤ ឬ២០២៥ខាងមុខ។ ដូច្នេះតម្រូវការកម្លាំងពលកម្មជំនាញមានតម្រូវការប្រមាណចំនួន ១៨ម៉ឺននាក់ នៅពេលខាងមុខ ដែលត្រូវទាមទាឱ្យមានការបណ្តុះបណ្តាលអ្នកជំនាញថ្មី ព្រមទាំងពង្រឹងសមត្ថភាពបុគ្គលិកដែលកំពុងបម្រើការងារបច្ចុប្បន្នទៀតផង។

ឯកឧត្តមបញ្ជាក់ថា ស្របពេលជាមួយគ្នានេះកង្វះសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ នៅតែជាបញ្ហាប្រឈមមួយក្នុងការបណ្តុះបណ្តាល និងផ្គត់ផ្គង់ជំនាញទេសចរណ៍ផងដែរ។ បច្ចុប្បន្នមានតែសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ និងកម្មវិធីបណ្តុះបណ្តាលពេញម៉ោង ដែលកំពុងធ្វើការបណ្តុះបណ្តាលអ្នកជំនាញបានប្រមាណ ១.៥០០ ទៅ ២.០០០នាក់ក្នុងមួយឆ្នាំ។ ក្នុងន័យនេះការចូលរួមរបស់ក្លឹបទេសចរណ៍ខេត្តសៀមរាប គឺបានចូលរួមយ៉ាងសំខាន់ និងសកម្មដល់ការផ្គត់ផ្គង់ជំនាញទេសចរណ៍ក្នុងទីផ្សារការងារបច្ចុប្បន្ន និងការជំរុញតម្រង់ទិសអាជីពដល់យុវជនកម្ពុជាសម្រាប់ថ្ងៃអនាគតផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់ ,លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ក្លឹបទេសចរណ៍សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គណៈកម្មការលទ្ធកម្មឃុំដានរុន ស្រុកសូទ្រនិគម ប្រកាសបញ្ចប់ការដេញថ្លៃគម្រោងចំនួន២ ប្រកបដោយជោគជ័យ

គណៈកម្មការលទ្ធកម្មឃុំដានរុន ស្រុកសូទ្រនិគម ប្រកាសបញ្ចប់ការដេញថ្លៃគម្រោងចំនួន២ ប្រកបដោយជោគជ័យ

ស្នងការនគរបាលខេត្តសៀមរាប ជំរុញឲ្យកម្លាំងនគរបាលទាំងអស់ត្រូវប្រកាន់ភា្ជប់នូវឥរិយាបថល្អ យកបេះដូងមកធ្វើការងារបម្រើដល់ប្រជាពលរដ្ឋ

ស្នងការនគរបាលខេត្តសៀមរាប ជំរុញឲ្យកម្លាំងនគរបាលទាំងអស់ត្រូវប្រកាន់ភា្ជប់នូវឥរិយាបថល្អ យកបេះដូងមកធ្វើការងារបម្រើដល់ប្រជាពលរដ្ឋ

នាយក.ស្តីទីនៃអនុវិទ្យាល័យហ៊ុនសែនរលួសអះអាងថាក្រៅពីការបង្រៀនសិស្សស្របតាមកាលវិភាគសិក្សា គ្រូបង្រៀនគួរតែផ្តល់ឱកាសដល់សិស្សានុសិស្សក្នុងការទទួលបានជំនាញទន់ស្របតាមបរិបទ យុវជនឌីជីថល

នាយក.ស្តីទីនៃអនុវិទ្យាល័យហ៊ុនសែនរលួសអះអាងថាក្រៅពីការបង្រៀនសិស្សស្របតាមកាលវិភាគសិក្សា គ្រូបង្រៀនគួរតែផ្តល់ឱកាសដល់សិស្សានុសិស្សក្នុងការទទួលបានជំនាញទន់ស្របតាមបរិបទ យុវជនឌីជីថល

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.