Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំផ្សព្វផ្សាយស្តីពីកិច្ចសហការការងារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤

ដោយ Pothe Thun
30/08/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កិច្ចប្រជុំផ្សព្វផ្សាយស្តីពីកិច្ចសហការការងារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី៣០ ខែ សីហា ឆ្នាំ២០២៤នេះ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីកិច្ចសហការការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ជូនដល់គ្រប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងខេត្តសៀមរាប។

លោក ចឹក គឹមជុន នាយករង រដ្ឋបាលសាលាខេត្តសៀមរាប មានប្រសាសន៍ថា ដើម្បីធានាបានសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈនៃដំណើរការពិនិត្យបញ្ជី និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ២០២៤ ប្រព្រឹត្តទៅដោយរលូន គ្មានការភ័យខ្លាច ការបំភិតបំភ័យ ការគំរាមកំហែង និងអំពើហិង្សា គណបញ្ជាការឯកភាពខេត្តសៀមរាប បានដាក់ចេញនូវផែនការស្តីពីកិច្ចការពារការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ។ ជាមួយនោះ ក៏សូមឱ្យកម្លាំងសមត្ថកិច្ច អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ និងអង្គភាពពាក់ព័ន្ធ ត្រូវផ្តល់កិច្ចសហការពង្រឹងបន្ថែមនូវកិច្ចសហការរវាងយន្តការរចនាសម្ព័ន្ធសន្តិសុខបោះឆ្នោតរបស់រាជរដ្ឋាភិបាល និងលេខាធិការដ្ឋានខេត្តរៀបចំការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ និងក្រុមចុះឈ្មោះ។ ស្នើឱ្យរចនាសម្ព័ន្ធសន្តិសុខបោះឆ្នោត ត្រូវសហការជាមួយកម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធ បង្កើនប្រសិទ្ធភាពបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ឬក៏សកម្មភាពបំពានច្បាប់ផ្សេងៗទៀត ដែលបង្កឱ្យមានការភ័យខ្លាច និងប៉ះពាល់ដល់បរិយាកាសនយោបាយ និងសន្តិសុខសង្គមជាតិទាំងមូល។

លោក នឹម វ៉ាន់សំ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត បានបញ្ជាក់ថា គ.ជ.ប នឹងរៀបចំដំណើរការពិនិត្យបញ្ជីឈ្មោះ និងការបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ២០២៤ អនុវត្តពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោតនេះ ត្រូវបានរៀបចំនៅក្នុងសភាពការណ៍ដែលស្ថានភាពសង្គម សេដ្ឋកិច្ច និងនយោបាយនៅកម្ពុជា មានការវិវឌ្ឍល្អប្រសើរនៅក្រោយការបោះឆ្នោតអសកល គឺការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុមប្រឹក្សាក្រុងស្រុកខណ្ឌ អាណត្តិទី៤ ពេលថ្មីៗ កន្លងទៅ។ កត្តាសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមនេះហើយ ដែលធ្វើឱ្យ គ.ជ.ប មានលទ្ធភាពគ្រប់គ្រាន់ក្នុងការរៀបចំ ចាត់ចែ ដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនាពេលខាងមុខនេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក នឹម វ៉ាន់សំ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតំណាងមន្ទីរអង្គភាព គណបក្ស នយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល ដែលបានចំណាយ ពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។ ហើយក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋសូមអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ខាងមុខនេះ៕

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: បោះឆ្នោត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាង៨.០០០បណ្ណ ត្រូវបានអាជ្ញាធរខេត្តសៀមរាប ប្រគល់ជូនប្រជាពលរដ្ឋជាម្ចាស់កម្មសិទ្ធិយកទៅប្រើប្រាស់ជាផ្លូវការ

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាង៨.០០០បណ្ណ ត្រូវបានអាជ្ញាធរខេត្តសៀមរាប ប្រគល់ជូនប្រជាពលរដ្ឋជាម្ចាស់កម្មសិទ្ធិយកទៅប្រើប្រាស់ជាផ្លូវការ

មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ដសៀមរាប បើកវគ្គបណ្ដុះបណ្ដាលពីក្បួនខ្នាតក្បាច់បុរាណខ្មែរដល់ក្រុមសិល្បៈមហាជនក្នុងខេត្ដសៀមរាប

មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ដសៀមរាប បើកវគ្គបណ្ដុះបណ្ដាលពីក្បួនខ្នាតក្បាច់បុរាណខ្មែរដល់ក្រុមសិល្បៈមហាជនក្នុងខេត្ដសៀមរាប

ប្រធានមន្ទីរអប់រំខេត្ដសៀមរាប៖ការអប់រំល្អ គឺជាកូនសោរ សម្រាប់ដោះស្រាយនូវរាល់បញ្ហាសង្គមសេដ្ឋកិច្ច

ប្រធានមន្ទីរអប់រំខេត្ដសៀមរាប៖ការអប់រំល្អ គឺជាកូនសោរ សម្រាប់ដោះស្រាយនូវរាល់បញ្ហាសង្គមសេដ្ឋកិច្ច

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.