Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាង៨.០០០បណ្ណ ត្រូវបានអាជ្ញាធរខេត្តសៀមរាប ប្រគល់ជូនប្រជាពលរដ្ឋជាម្ចាស់កម្មសិទ្ធិយកទៅប្រើប្រាស់ជាផ្លូវការ

ដោយ Pothe Thun
30/08/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាង៨.០០០បណ្ណ ត្រូវបានអាជ្ញាធរខេត្តសៀមរាប ប្រគល់ជូនប្រជាពលរដ្ឋជាម្ចាស់កម្មសិទ្ធិយកទៅប្រើប្រាស់ជាផ្លូវការ
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៨.៥២១បណ្ណ លើក្បាលដីសរុបចំនួន ១០.៩២៥ក្បាលដី ស្ថិតក្នុងភូមិចំនួន១៩ នៃឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានអាជ្ញាធរខេត្ត សហការជាមួយមន្ត្រីជំនាញប្រគល់ជូនប្រជាពលរដ្ឋជាម្ចាស់កម្មសិទ្ធិយកទៅប្រើប្រាស់ជាផ្លូវការ ដែលពិធីប្រគល់នេះធ្វើឡើង នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ ក្នុងបរិវេណវត្តប្រាសាទអណ្តែត ក្រោមអធិបតីភាព លោក សុខ ថុល អភិបាលរងខេត្តសៀមរាប ដោយមានការចូលរួមពីមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើនរូប។

លោក ជុំ ចាន់ថេង អភិបាលរងស្រុកសូទ្រនិគម បានបញ្ជាក់ថា ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ បានចូលរួមចំណែកយ៉ាងច្រើនក្នុងការជួយរៀបចំភូមិឃុំ និងស្រុក ជាពិសេសលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋាន ហើយក៏បានជួយកាត់បន្ថយទំនាស់ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ។ ហេតុនេះសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមរក្សាទុកបណ្ណកម្មសិទ្ធិនេះឱ្យបានល្អ ដោយមិនត្រូវយកទៅអ៊ុតឱ្យសោះពីព្រោះវាធ្វើឱ្យខូចបណ្ណ។

លោក ស៊ុន សុជាតិ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប បានឱ្យដឹងថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យដែលប្រគល់ជូននាពេលនេះ គឺផ្តល់ចំពោះតែក្បាលដីណាដែលគ្មានទំនាស់ មិនជាប់ពាក់ព័ន្ធនឹងបុរាណដ្ឋាន ឬតំបន់រក្សាការពារដោយមន្ទីរធនធានទឹក និងឧតុនិយម ហើយក្បាលដីដែលជាប់ពាក់ព័ន្ធទំនាស់ផ្សេងៗគណៈកម្មការរដ្ឋបាល នឹងបន្តពិនិត្យដោះស្រាយតាមនីតិវិធីបន្តទៀត។ ចំពោះវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៨.៥២១បណ្ណ ដែលបានផ្ដល់ជូននាពេលនេះ គឺសម្រាប់ភូមិចំនួន១៩ នៃឃុំចាន់ស ស្រុកសូទ្រនិគម រួមមាន៖ ភូមិជាំ ភូមិគោកតឹង ភូមិស្រែប្រិយ៍ ភូមិត្រពាំងទូក ភូមិជប់ ភូមិតាតោកខាងជើង ភូមិកន្សែងក្រោម ភូមិកន្សែងលើ ភូមិតាតោកខាងលិច ភូមិតាតោកកណ្តាល ភូមិសន្លោង ភូមិស្វាយស ភូមិដូនដៀវ ភូមិថ្នល់ ភូមិបាញ់កាំភ្លើង ភូមិគោកចិន ភូមិចាន់សខាងជើង ភូមិចាន់សខាងត្បូង និងភូមិច្បារលើ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកស្រី សុខ ថុល មានប្រសាសន៍ថា គិតចាប់ពីឆ្នាំ២០០៧ មកដល់បច្ចុប្បន្ននេះ អាជ្ញាធរខេត្តសៀមរាប បានខិតខំយកចិត្តទុកដាក់ខ្ពស់លើការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ទាំងលក្ខណៈដាច់ដោយដុំ និងជាប្រព័ន្ធ ស្របទៅតាមគោលការណ៍ណែនាំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ក្នុងគោលដៅធានាឱ្យបាននូវការចុះបញ្ជីដីធ្លីមួយប្រកបដោយតម្លាភាព និងការចូលរួម។ លោកថាដំណើរការចុះបញ្ជីដីធ្លីក្នុងខេត្តសៀមរាបនាពេលកន្លងមក ឃើញថាមានឧបសគ្គ និងបញ្ហាស្មុគស្មាញមួយចំនួនដូចជា បណ្តឹងតវ៉ា បណ្តឹងជំទាស់ អវត្តមាននៃម្ចាស់ក្បាលដី ម្ចាស់ក្បាលដីពុំមានឯកសារគ្រប់គ្រាន់ជាដើម ក៏ប៉ុន្តែបញ្ហាទាំងនេះត្រូវបានអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ធ្វើការដោះស្រាយជូនប្រជាពលរដ្ឋរហូតទទួលបានលទ្ធផលល្អប្រសើរជាបន្តបន្ទាប់។

លោកអភិបាលរងខេត្ត ក៏បានបញ្ជាក់ថា ចំពោះក្បាលដីមួយចំនួនដែលនៅសល់ពុំទាន់អាចចេញបណ្ណជូនបានដោយសារក្បាលដីទាំងនោះមានពាក់ព័ន្ធនឹង ក្បាលដីគ្មានទិន្នន័យ ជាប់បណ្តឹងទប់ស្កាត់ ជំទាស់តវ៉ាពាក់ព័ន្ធនឹងផ្លូវ អូរ ប្រឡាយ និងមួយចំនួនទៀតជាប់បុរាណដ្ឋាន។ ចំពោះក្បាលដីជាប់បណ្តឹងតវ៉ា គណៈកម្មការរដ្ឋបាល នឹងបន្តសម្របសម្រួលដោះស្រាយជាបន្តបន្ទាប់ជាមួយម្ចាស់បណ្តឹងទាំងនោះ ហើយក្បាលដីជាប់ពាក់ព័ន្ធនឹងបុរាណដ្ឋាន រដ្ឋបាលខេត្តនឹងបន្តសហការជាមួយអាជ្ញាធរជាតិអប្សរា មន្ទីរអង្គភាពពាក់ព័ន្ធ ដើម្បីពិនិត្យ និងដោះស្រាយស្របតាមនីតិវិធីច្បាប់ជាធរមាន៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ស្រុក​សូទ្រនិគម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ដសៀមរាប បើកវគ្គបណ្ដុះបណ្ដាលពីក្បួនខ្នាតក្បាច់បុរាណខ្មែរដល់ក្រុមសិល្បៈមហាជនក្នុងខេត្ដសៀមរាប

មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ដសៀមរាប បើកវគ្គបណ្ដុះបណ្ដាលពីក្បួនខ្នាតក្បាច់បុរាណខ្មែរដល់ក្រុមសិល្បៈមហាជនក្នុងខេត្ដសៀមរាប

ប្រធានមន្ទីរអប់រំខេត្ដសៀមរាប៖ការអប់រំល្អ គឺជាកូនសោរ សម្រាប់ដោះស្រាយនូវរាល់បញ្ហាសង្គមសេដ្ឋកិច្ច

ប្រធានមន្ទីរអប់រំខេត្ដសៀមរាប៖ការអប់រំល្អ គឺជាកូនសោរ សម្រាប់ដោះស្រាយនូវរាល់បញ្ហាសង្គមសេដ្ឋកិច្ច

ក្រុមសិល្បៈមហាជនជិត២០០នាក់ បានបញ្ចប់ការបណ្ដុះបណ្ដាលស្ដីពីការពង្រឹងគុណភាព និងការសម្ដែងរបាំក្បាច់បុរាណខ្មែរ

ក្រុមសិល្បៈមហាជនជិត២០០នាក់ បានបញ្ចប់ការបណ្ដុះបណ្ដាលស្ដីពីការពង្រឹងគុណភាព និងការសម្ដែងរបាំក្បាច់បុរាណខ្មែរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.