Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាប រៀបចំវេទិកាពិគ្រោះយោបល់ស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៥-២០២៧ របស់រដ្ឋបាលខេត្ត

ដោយ Pothe Thun
04/09/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប រៀបចំវេទិកាពិគ្រោះយោបល់ស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៥-២០២៧ របស់រដ្ឋបាលខេត្ត
28
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤នេះ អាជ្ញាធរខេត្តសៀមរាប បានរៀបចំវេទិកាពិគ្រោះយោបល់ស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៥-២០២៧ របស់រដ្ឋបាលខេត្ត ក្រោមវត្តមាន លោកជំទាវ យូ សុភា សមាជិកក្រុមប្រឹក្សាខេត្ត និង លោក សុខ ថុល អភិបាលរងខេត្ត ដោយមានការចូលរួមពីលោកលោកស្រីតំណាងមន្ទីរអង្គភាពក្នុងខេត្ត អាជ្ញាធរក្រុងស្រុក កងកម្លាំងប្រដាប់អាវុធ និងអង្គការដៃគូជាច្រើននាក់។

លោក សុខ ថុល មានប្រសាសន៍ថា ការរៀបចំវេទិកាពិគ្រោះយោបល់នៅពេលនេះ គឺដើម្បីផ្តល់ឱកាសឱ្យបានពេញលេញ ជូនដល់សមាជិកសមាជិកានៃអង្គវេទិកាទាំងមូល បានធ្វើការពិនិត្យ និងមានភាពសុីគ្នានូវគម្រោងសកម្មភាពអាទិភាពដែលបានលើកឡើងដោយមន្ទីរអង្គភាព រដ្ឋបាលក្រុងស្រុក ទីចាត់ការអង្គភាពចំណុះសាលាខេត្ត អង្គការសង្គមស៊ីវិល អង្គការដៃគូអភិវឌ្ឍនានាក្នុងខេត្ត ក្នុងការស្នើសុំបញ្ចូលគម្រោង សកម្មភាពជាអាទិភាពទៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្តសៀមរាប និងដើម្បីធ្វើការផ្សព្វផ្សាយទៅដល់គ្រប់អ្នកពាក់ព័ន្ធទាំងអស់ ក្នុងការកៀរគរនូវប្រភពមូលនិធិសម្រាប់គាំទ្រលើគម្រោងសកម្មភាពរបស់រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុងស្រុក ដែលពុំទាន់មានប្រភពថវិកាសម្រាប់អនុវត្តនៅឡើយ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកមានប្រសាសន៍ទៀតថា វេទិកានេះក៏ជាការប្រមូលផ្តុំនូវរាល់មតិយោបល់ និងបទពិសោធនៅតាមបណ្តាក្រុងស្រុក និងមន្ទីរអង្គភាព ក៏ដូចអង្គការដៃគូ ដែលបានលើកឡើងបង្កើតបានជាធាតុចូល ក្នុងការឆ្លុះបញ្ចាំងទៅលើការអនុវត្តនៅឆ្នាំខាងមុខ ឱ្យទទួលបានជោគជ័យ។ កម្មវិធីវិនិយោគបីឆ្នាំរំកិល និងរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តនូវគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយគោលនយោបាយនេះ គឺជាមុំមួយដែលបានកំណត់នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយគោលបំណងដ៏ចម្បងនៃគោលនយោបាយនេះ គឺតម្រូវឱ្យមានការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ការបង្ខិតសេវាឱ្យចូលកៀកទៅជិតប្រជាពលរដ្ឋ និងចូលរួមលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សំដៅកាត់បន្ថយភាពក្រីក្រសម្រាប់ប្រទេសយើង។

លោកអភិបាលរងខេត្ត បានជំរុញឱ្យអង្គវេទិកាព្យាយាមត្រង់ត្រាប់ស្ដាប់ និងកត់ត្រាព័ត៌មានសំខាន់ៗ ពិសេសពាក់ព័ន្ធទៅនឹងឈ្មោះមន្ទីរអង្គភាព ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា ដើម្បីអនុវត្តន៍គម្រោងក្នុងដែនដីរបស់ខ្លួន ព្រមទាំងឈ្មោះគម្រោងទីតាំងគម្រោង ដែលត្រូវអនុវត្តន៍ក្នុងដែនដីរបស់ខ្លួនប្រកបដោយតម្លាភាព។ លោកក៏សង្ឃឹមថា អង្គវេទិកានឹងឈានទៅដល់ការសម្របសម្រួលគ្នា ដើម្បីឱ្យការវិនិយោគ ការអភិវឌ្ឍនៅមូលដ្ឋានប្រព្រឹត្តទៅដោយរលូនដោយសង្គតិភាព និងមានប្រសិទ្ធភាព៕

អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: កម្មវិធីវិនិយោគបីឆ្នាំរំកិល
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ និងជួសជុលផ្លូវដីសក្រាលក្រួសធម្មជាតិ ២ខ្សែ ក្នុងឃុំសំបួរ បានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ និងជួសជុលផ្លូវដីសក្រាលក្រួសធម្មជាតិ ២ខ្សែ ក្នុងឃុំសំបួរ បានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ព្រះគ្រូចៅអធិការ និងអាចារ្យចំនួន១៦វត្ត ក្នុងស្រុកពួក ខេត្តសៀមរាប ទទួលបានការបណ្តុះបណ្តាលជាគ្រូបង្គោលរយៈពេលបីថ្ងៃ ស្តីពីការផ្សព្វផ្សាយយុទ្ធនាការ គ្រួសារ រឹងមាំ សំដៅលើកកម្ពស់ការយល់ដឹងដើម្បីលុបបំបាត់អំពើហិង្សាលើកុមារ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកអង្គរជុំ ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញដោយជោគជ័យ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកអង្គរជុំ ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញដោយជោគជ័យ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.