Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ជាមួយប្រតិភូស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា

ដោយ Pothe Thun
09/09/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ជាមួយប្រតិភូស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូត នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ប្រធានប្រតិភូបានរៀបរាប់ពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការសម្ព័ន្ធមេត្រីភាពរវាងកម្ពុជា-ចិន និងបង្ហាញពីគោលជំហរនយោបាយជាមិត្តដែកថែបរវាងភាគីទាំងពីរក្នុងការពង្រឹង និងជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែប្រសើរឡើង។ បន្ថែមលើសពីនោះ ឯកឧត្តម ប្រធានប្រតិភូ ក៏បានជម្រាបអំពីព្រឹត្តិការណ៍មួយចំនួនដែលនឹងត្រៀមរៀបចំនៅក្នុងខេត្តសៀមរាប នាចុងឆ្នាំ២០២៤ ខាងមុខនេះ ដែលក្នុងនោះមានដូចជា ព្រឹត្តិការណ៍មហាសន្និបាតខេត្ត/ក្រុងសម្ព័ន្ធមិត្តកម្ពុជា-ចិន កម្មវិធីទេសចរកម្ពុជា-ចិន កម្មវិធីសម្រាប់អ្នកសារព័ត៌មានចិន និងកម្មវិធីផ្សេងៗទៀត ដែលផ្ដោតសំខាន់ទៅលើការទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគជនជាតិចិន ឱ្យមកកាន់ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាខេត្តសៀមរាប កាន់តែច្រើនឡើងថែមទៀត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

 

ឯកឧត្តម ឯកអគ្គរដ្ឋទូត បានសម្ដែងនូវក្ដីរំភើប និងរីករាយបំផុតចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ ឯកឧត្តម អភិបាលខេត្ត និងសហការី នៃរដ្ឋបាលខេត្ត ហើយក្នុងនាមជាដៃគូកិច្ចសហប្រតិបត្តិការសម្ព័ន្ធមេត្រីភាព ឯកឧត្តម ប្រធានប្រតិភូ បានបង្ហាញពីឆន្ទៈយ៉ាងមុតមាំថា នឹងជួយបន្តផ្សព្វផ្សាយពីវប្បធម៌កម្ពុជា និងជំរុញឱ្យមានការហោះហើរត្រង់ពីខេត្ត-ក្រុងនានា នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់ខេត្តសៀមរាប តាមរយៈការស្នើសុំឱ្យមានការចូលរួមឱ្យបានច្រើនពីសំណាក់ក្រុមហ៊ុនអាកាសចរនៃប្រទេសទាំងពីរ។

ជាការឆ្លើយតប ឯកឧត្តម អភិបាលខេត្ត បានសម្ដែងនូវក្ដីរីករាយ គាំទ្រ និងលើកសរសើរពីឆន្ទៈរបស់ភាគីប្រតិភូចំពោះការជួយជ្រោមជ្រែងលើវិស័យមួយចំនួនក្នុងខេត្ត ជាពិសេសវិស័យទេសចរ ដែលបង្កប់ទៅដោយអត្ថន័យយ៉ាងជ្រាលជ្រៅនោះ។ ម្យ៉ាងវិញទៀត ឯកឧត្តម អភិបាលខេត្ត សង្ឃឹមថាការបង្កើតឱ្យមានព្រឹត្តិការណ៍នានានៅក្នុងខេត្តសៀមរាប ពិតជាអាចនាំមកនូវភាពទាក់ទាញដល់ភ្ញៀវទេសចរជាច្រើន ជាពិសេសភ្ញៀវទេសចរ និងអ្នកវិនិយោគជនជាតិចិន។
ជាមួយគ្នានេះ ភាគីទាំងពីរសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរទៅវិញទៅមក នឹងធ្វើឱ្យមានការអភិវឌ្ឍរួមគ្នាកាន់តែល្អប្រសើរ។


អត្ថបទ និងរូបភាព ៖រដ្ឋបាលខេត្តសៀមរាប

Tags: ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរសុរិយោដីខេត្តផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យក្នុងឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប សម្រាប់ការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ

មន្ទីរសុរិយោដីខេត្តផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យក្នុងឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប សម្រាប់ការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ

ក្រសួងជំនាញនិងអាជ្ញាធរខេត្តសៀមរាប គ្រោងនឹងធ្វើជំរឿនសត្វស្វាតាមទីសាធារណៈ ដើម្បីបង្ការគ្រោះថ្នាក់នានាដែលបណ្តាលមកពីសត្វនេះ

ក្រសួងជំនាញនិងអាជ្ញាធរខេត្តសៀមរាប គ្រោងនឹងធ្វើជំរឿនសត្វស្វាតាមទីសាធារណៈ ដើម្បីបង្ការគ្រោះថ្នាក់នានាដែលបណ្តាលមកពីសត្វនេះ

ប្រមុខការពារជាតិកម្ពុជា ជួបសំណេះសំណាលជាមួយសហគមន៍ដាអ៊ីលកម្ពុជា នៅខេត្ដសៀមរាប

ប្រមុខការពារជាតិកម្ពុជា ជួបសំណេះសំណាលជាមួយសហគមន៍ដាអ៊ីលកម្ពុជា នៅខេត្ដសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.