Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ត្រី​ក្រសួងកសិកម្ម​អះអាងថា ការផ្តល់​ជំនួយ​តាមរយៈ​អង្គការ​ដៃគូ សម្រាប់​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​សម្រាប់ធ្វើ​ការអភិរក្ស​ធនធាន​ធម្មជាតិ គឺជា​រឿង​មួយ​ល្អប្រសើរ​

ដោយ Pothe Thun
30/05/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ត្រី​ក្រសួងកសិកម្ម​អះអាងថា ការផ្តល់​ជំនួយ​តាមរយៈ​អង្គការ​ដៃគូ សម្រាប់​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​សម្រាប់ធ្វើ​ការអភិរក្ស​ធនធាន​ធម្មជាតិ គឺជា​រឿង​មួយ​ល្អប្រសើរ​
មន្ត្រី​ក្រសួងកសិកម្ម​អះអាងថា ការផ្តល់​ជំនួយ​តាមរយៈ​អង្គការ​ដៃគូ សម្រាប់​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​សម្រាប់ធ្វើ​ការអភិរក្ស​ធនធាន​ធម្មជាតិ គឺជា​រឿង​មួយ​ល្អប្រសើរ​
មន្ត្រី​ក្រសួងកសិកម្ម​អះអាងថា ការផ្តល់​ជំនួយ​តាមរយៈ​អង្គការ​ដៃគូ សម្រាប់​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​សម្រាប់ធ្វើ​ការអភិរក្ស​ធនធាន​ធម្មជាតិ គឺជា​រឿង​មួយ​ល្អប្រសើរ​
27
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ថ្លែង​ក្នុង​សិក្ខាសាលា​វាយតម្លៃ​ចុងក្រោយ​របស់ខ្លួន​សម្រាប់​ដំណាក់ កាល​ទី​២​ក្នុង​តំបន់​ឥណ្ឌូ​-​ភូមា នៅ​ខេត្តសៀមរាប កាលពីពេល​ថ្មីៗ​នេះ លោក អ៊ុក វិបុល ប្រធាន​នាយកដ្ឋាន​អភិរក្ស​ជល ផល នៃ​រដ្ឋបាល​ជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹងថា ការផ្តល់​ជំនួយ​របស់​មូលនិធិ​ភាពជា​ដៃគូ​សម្រាប់​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​រង​ការ​គម្រាមកំហែង សម្រាប់​ទៅលើ​ការងារ​អភិរក្ស​ជីវៈចម្រុះ គឺ​ពិត​ជាមាន​សារៈសំខាន់ ដោយបាន​រួមចំណែក​ដ​ល់​គោលនយោបាយ​អភិរក្ស​ជីវចម្រុះ និង​ជលផល​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ការកំណត់​អត្តសញ្ញាណ​កាលានុវត្តភាព​ថ្មីៗ និង​អាទិភាព​សម្រាប់​ការអភិរក្ស​ជីវចម្រុះ​នៅក្នុង​តំបន់ ខណៈដែល​សម្រាប់​វិស័យ​ជលផល​អង្គការ​សហភាព​អន្តរជាតិ​ដើម្បី​ការអភិរក្ស​ធម្មជាតិ បាន​សហការ​ជាមួយ​រដ្ឋបាល​ជលផល បានកំណត់​តំបន់​ដែលមាន​ជីវៈចម្រុះ​ច្រើន ហើយ​កំពុង​ទទួល​ការ​គំរាម​គំហែង និង​បាន​កំពុង​គិតគូរ​ខ្ពស់​ទៅលើ​ការអភិរក្ស​ប្រភេទ​សត្វ​ដែល​ប្រឈម​ការគ្រោះថ្នាក់​ខ្លាំង ដូចជា​អណ្តើក , ត្រី​រាជ , ត្រី​គោល​រាំង , ផ្សោត និង ក​ន្ទា​យ​ក្បាល​អង្កែ​ប​ជាដើម ។​

​លោក គង់ គឹម​ស្រេង ប្រធាន​នាយកដ្ឋាន​អភិរក្ស​ដីគោក​ខាងត្បូង​បឹង​ទន្លេរ​សាប នៃ​ក្រសួងបរិស្ថាន បាន​មានប្រសាសន៍ថា បច្ចុប្បន្ននេះ​ក្រសួងបរិស្ថាន​គ្រប់គ្រង​តំបន់ការពារធម្មជាតិ​ជាង​៥០​តំបន់​នៅលើ​ផ្ទៃដី​ជាង​៧​លាន​ហិកតា ដោយ​មន្ត្រី​អភិរក្ស​ជាច្រើន បានធ្វើ​ការងារ​ការពា​រ​តំបន់​អភិរក្ស​ទាំងនេះ ប៉ុន្តែ​សម្រាប់​ថវិកា​អនុវត្ត​ការងារ​នេះ​នៅមានកម្រិត ដូច្នេះ​ការផ្តល់​ជំនួយ​របស់​មូ​ល​និ​ធិ​ភាពជា​ដៃគូ​សម្រាប់​ប្រព័ន្ធ​អេកូឡូស៊ី​ដែល រង​ការ​គម្រាមកំហែង ទៅដល់​អង្គការ​ដៃគូ​សម្រាប់​យកមក​ចូលរួម​ធ្វើ​ការងារ​អភិរក្ស​នៅ​តំបន់ការពារធម្មជាតិ​នេះ ជា​កត្តា​មួយ​ដ៏​ល្អប្រសើរ ។​

​លោក សោម ស៊ីថា ទីប្រឹក្សាបច្ចេកទេស នៃ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា បាន​ថ្លែងថា អង្គការ​របស់លោក​ទ​ទួលបាន​គម្រោង​ជំនួយ​ជាច្រើន​ពី​មូលនិធិ​ភាពជា​ដៃគូ​សម្រាប់​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​រង​ការ​គម្រាមកំហែង ហើយ​សម្រាប់​លោក​ផ្ទាល់​គឺ​បាន​កាន់​គម្រោង​ចំនួន​ពីរ គឺមាន​គម្រោង​អភិរក្ស​អណ្តើក​លួង​នៅ​ខេត្តកោះកុង និង​កន្ធាយ​ក្បាល​កង្កែប​នៅតាម​ដង​ទន្លេ​មេគ​ង្ ដូច្នេះ​ប្រសិនបើ​គ្មាន​ថវិកា​ទាំងនេះ​ទេ យើង​មិនអាច​ធ្វើការ​សិក្សា​ស្រាវជ្រាវ និង​ធ្វើការ​អភិរក្ស​សត្វ​ទាំងនេះ​បានដែរ ។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

​លោក Scott Perkin ប្រធាន​ក្រុម​ធនធានធម្មជាតិ​របស់​អង្គការ​សហភាព​អន្តរជាតិ​ដើម្បី​ការអភិរក្ស​ធម្មជាតិ ប្រចាំ​តំបន់​អាស៊ី បាន​មាន​ស្រាស​ន៍​ថា នៅក្នុង​រយៈពេល​៦​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៣ មកដល់​បច្ចុប្បន្ននេះ មូលនិធិ​ភាពជា​ដៃគូ​សម្រាប់​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​រង​ការ​គម្រាមកំហែង បានផ្តល់​ជំនួយ​ជាង ១៨០ គម្រោង ដែលមាន​ថវិកា​ជាង​១៥​លាន​ដុល្លារ​អាមេរិក ទៅដល់​ប្រទេស​ចំនួន​៦ រួមមាន​ប្រទេស​កម្ពុជា , ឡាវ , មី​យ៉ាន់​ម៉ា , ថៃ , វៀតណាម , បូក​ផ្នែក​ខ្លះ​នៃ​ប្រទេស​បង់​ក្លា​ដេ​ស និង​ភាគខាងត្បូង​ប្រទេស​ចិន ហើយ​សម្រាប់​ប្រទេស​កម្ពុជា​ទទួលបាន​ច្រើនជាងគេ​ដោយសារតែ នៅ​កម្ពុ​ជាមាន​តំបន់​ការពារ​ធនធានធម្មជាតិ និង​ជីវៈចម្រុះ​ច្រើន​សម្បូ​បែប ៕

​អត្ថបទ និង រូបថត​៖ លោក ឃុ​ត សៅ
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ​ក្រសួង​កសិកម្មខេត្តសៀមរាបសិក្ខាសាលា​វាយតម្លៃ​ចុងក្រោយ​របស់ខ្លួន​សម្រាប់​ដំណាក់ កាល​ទី​២​ក្នុង​តំបន់​ឥណ្ឌូ​-​ភូមា នៅ​ខេត្តសៀមរាបអភិរក្ស​ធនធាន​ធម្មជាតិ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរ​ខេត្តសៀមរាប បញ្ជាក់ថានឹង​នៅតែ​បន្ត​ចុះ​រុះរើ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្មនិង​ស្លាក​យីហោ ប៉ាណូ ដែល​គ្មាន​ច្បាប់ ចាប់ពី​ដើមខែ​មិថុនា​នេះ​តទៅ​

អាជ្ញាធរ​ខេត្តសៀមរាប បញ្ជាក់ថានឹង​នៅតែ​បន្ត​ចុះ​រុះរើ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្មនិង​ស្លាក​យីហោ ប៉ាណូ ដែល​គ្មាន​ច្បាប់ ចាប់ពី​ដើមខែ​មិថុនា​នេះ​តទៅ​

ការដ្ឋាន​ស្ថានីយ៍​ប្រេងឥន្ធនៈ ៨​ទីតាំងនៅ​ស្រុក​បន្ទាយស្រី​និង​ស្រុក​ប្រាសាទបាគង ពិនិត្យឃើញ​គ្មាន​លិខិតអនុញ្ញាត​

ការដ្ឋាន​ស្ថានីយ៍​ប្រេងឥន្ធនៈ ៨​ទីតាំងនៅ​ស្រុក​បន្ទាយស្រី​និង​ស្រុក​ប្រាសាទបាគង ពិនិត្យឃើញ​គ្មាន​លិខិតអនុញ្ញាត​

ថ្នាក់ដឹកនាំ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តសៀមរាប សួរសុខទុក្ខ​មន្ត្រីក្រោមឱវាទដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​

ថ្នាក់ដឹកនាំ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តសៀមរាប សួរសុខទុក្ខ​មន្ត្រីក្រោមឱវាទដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.