Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

រដ្ឋបាលខេត្តសៀមរាប ទទួលបានរថយន្តពន្លត់អគ្គិភ័យ និងរថយន្តសង្គ្រោះ ៤គ្រឿង ពីសភាខេត្ត Gyeonggi-do នៃសាធារណរដ្ឋកូរ៉េ

ដោយ Pothe Thun
23/10/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
រដ្ឋបាលខេត្តសៀមរាប ទទួលបានរថយន្តពន្លត់អគ្គិភ័យ និងរថយន្តសង្គ្រោះ ៤គ្រឿង ពីសភាខេត្ត Gyeonggi-do នៃសាធារណរដ្ឋកូរ៉េ
30
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានទទួលជួបពិភាក្សាការងារ និងទទួលជំនួយនូវរថយន្តពន្លត់អគ្គិភ័យ និងរថយន្តសង្គ្រោះ ៤គ្រឿង ពីសភាខេត្ត Gyeonggi-do នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយ ឯកឧត្តម Kim Jin Kyung ប្រធានសភាខេត្ត Gyeonggi-do ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកស្នងការនគរបាលខេត្ត និងប្រតិភូអមដំណើរមួយចំនួនទៀត។

ឯកឧត្តម លី សំរិទ្ធ បានគូសបញ្ជាក់ថា ខេត្តសៀមរាប បានបង្កើតនូវចំណងសម្ព័ន្ធមេត្រីភាពខេត្តក្រុងស្រុក នៅតាមបណ្តាប្រទេសមួយចំនួន សំខាន់ចងសម្ព័ន្ធជាមួយខេត្តក្រុងចំនួន៤ នៃសាធារណរដ្ឋកូរ៉េ។ ចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរបស់មិត្តកូរ៉េ នៅលើទឹកដីខេត្តសៀមរាប ទៅលើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ មន្ទីរពេទ្យ និងការផ្តល់នូវរថយន្តសង្គ្រោះ រថយន្តពន្លត់អគ្គិភ័យ ដើម្បីយកមកបម្រើការងារសង្គ្រោះ នៅក្នុងខេត្តសៀមរាប។

ឯកឧត្តម លី សំរិទ្ធ បន្តថា ក្រោមកិច្ចដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជាចក្ខុវិស័យសម្រាប់ឆ្នាំ២០៣០នេះ បានរុញកម្ពុជាឱ្យចាកផុតពីប្រទេសក្រីក្រ ឱ្យក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។ ក្នុងនោះរាជរដ្ឋាភិបាល បានដាក់ចេញគោលនយោបាយជាច្រើន ក្នុងការកំណែទម្រង់រាជរដ្ឋាភិបាល សំខាន់កំណែទម្រង់សេដ្ឋកិច្ច រដ្ឋបាល ប្រព័ន្ធយុត្តិធម៌ កត្តាទាំងនេះក៏ផ្តើមចេញពីកិច្ចទំនាក់ទំនងអន្តរជាតិផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងនាមអាជ្ញាធរខេត្ត ឯកឧត្តមប្រធាន សូមថ្លែងអំណរគុណដល់គណៈប្រតិភូខេត្ត Gyeonggi-do ដែលបានលើកឡើងពីតម្រូវការពលករទៅធ្វើការងារនៅប្រទេសកូរ៉េ ក៏ជាការផ្តល់ឱកាសដល់ពលករកម្ពុជា បានទៅបម្រើការងារនៅកូរ៉េ ដែលមានប្រាក់ចំណូលខ្ពស់។ ក្នុងកិច្ចទំនាក់ទំនងនេះដែរ នឹងផ្តល់ដល់អ្នកវិនិយោគសំខាន់ៗ មកពីបណ្តាប្រទេសនានាចូលមកវិនិយោគនៅកម្ពុជា សំខាន់វិនិយោគនៅខេត្តសៀមរាប។ ឯកឧត្តមក៏សង្ឃឹមជឿជាក់ថា កិច្ចទំនាក់ទំនងនេះ នឹងធ្វើឱ្យចំណងមិត្តភាពប្រទេសទាំងពីរ និងសម្ព័ន្ធមេត្រីភាពនៃខេត្តទាំងពីរ កាន់តែស្អិតរមួតរឹងមាំ យូអង្វែង និងធ្វើឱ្យអ្នកវិយោគមកពីខេត្ត Gyeonggi-do មកបណ្តាក់ទុនលើវិស័យទេសចរណ៍ វប្បធម៌ កសិកម្ម និងសេវាកម្មផ្សេងៗ នៅខេត្តសៀមរាបបន្ថែមទៀត។

ឯកឧត្តម Kim Jin Kyung មានប្រសាសន៍ដែរថា ខេត្តសៀមរាប និង ខេត្ត Gyeonggi-do បានធ្វើកិច្ចសហប្រតិបត្តិការទំនាក់ទំនងល្អនឹងគ្នា ព្រមទាំងបានធ្វើការសិក្សាស្វែងយល់អំពីសក្តានុពលរវាងខេត្តទាំងពីរ ដោយផ្តោតសំខាន់លើវិស័យទេសចរណ៍ វប្បធម៌ កសិកម្ម អប់រំ សុខាភិបាល ពាណិជ្ជកម្មជាដើម។ ដោយវិបត្តិជំងឺកូវីដ-១៩ កិច្ចទំនាក់ទំនងត្រូវបានអាក់ខានមួយរយៈ តែខេត្តយើងទាំងពីរ បានទំនាក់ទំនងកិច្ចសហប្រតិបត្តិការតាមប្រព័ន្ធអនឡាញបានល្អនឹងគ្នា។ហើយខេត្តទាំងពីរ ក៏បានជំរុញសកម្មភាពរបស់ថ្នាក់ដឹកនាំខេត្តទាំងពីរ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការល្អនឹងគ្នាសំខាន់ខេត្តសៀមរាប។

ឯកឧត្តមបន្តថា ខេត្តសៀមរាប ជាខេត្តសម្បូរទៅដោយសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រ ដែលពោពេញទៅដោយប្រាង្គប្រាសាទល្បីៗ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ចំពោះជំនួយជាសម្ភារៈ បរិក្ខា រថយន្តនេះ ផ្ដល់មកខេត្តសៀមរាបនេះ នឹងធានាបានល្អនូវផ្នែកសន្តិសុខ សុវត្ថិភាព និង ការ ជួយសង្គ្រោះផ្សេងៗផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: រដ្ឋបាល​ខេត្ត​សៀមរាបរថយន្តពន្លត់អគ្គិភ័យ​រថយន្ត​សង្គ្រោះ​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងព័ត៌មានសហការនឹងក្រសួងសេដ្ឋកិច្ច រៀបចំសិក្ខាសាលាស្តីពីនីតិវិធីនៃការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធ SARMIS នៅខេត្តសៀមរាប

ក្រសួងព័ត៌មានសហការនឹងក្រសួងសេដ្ឋកិច្ច រៀបចំសិក្ខាសាលាស្តីពីនីតិវិធីនៃការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធ SARMIS នៅខេត្តសៀមរាប

អាជ្ញាធរខេត្តសៀមរាប និងមន្ទីរកសិកម្មផ្តល់ស្រូវពូជចំនួន ៥តោន ជូនប្រជាកសិករដែលរងការខូចខាតដំណាំស្រូវជាង ៧០គ្រួសារ ក្នុងស្រុកជីក្រែង

អាជ្ញាធរខេត្តសៀមរាប និងមន្ទីរកសិកម្មផ្តល់ស្រូវពូជចំនួន ៥តោន ជូនប្រជាកសិករដែលរងការខូចខាតដំណាំស្រូវជាង ៧០គ្រួសារ ក្នុងស្រុកជីក្រែង

មន្រ្តីជំនាញអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមទុកដាក់ និងគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ រក្សាតម្លៃខេត្តសៀមរាប ជាខេត្តប្រវត្តិសាស្ត្រ

មន្រ្តីជំនាញអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមទុកដាក់ និងគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ រក្សាតម្លៃខេត្តសៀមរាប ជាខេត្តប្រវត្តិសាស្ត្រ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.