Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួងព័ត៌មានសហការនឹងក្រសួងសេដ្ឋកិច្ច រៀបចំសិក្ខាសាលាស្តីពីនីតិវិធីនៃការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធ SARMIS នៅខេត្តសៀមរាប

ដោយ Pothe Thun
25/10/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រសួងព័ត៌មានសហការនឹងក្រសួងសេដ្ឋកិច្ច រៀបចំសិក្ខាសាលាស្តីពីនីតិវិធីនៃការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធ SARMIS នៅខេត្តសៀមរាប
7
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងព័ត៌មាន បានសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំសិក្ខាសាលាស្តីពីនីតិវិធីនៃការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធ SARMIS (Online) ដល់មន្ត្រីជំនាញមកពីបណ្ដាមន្ទីរព័ត៌មានរាជធានីខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យរដ្ឋមន្រ្តីក្រសួងព័ត៌មាន ដោយមានការចូលរួមពីប្រតិភូក្រសួងទាំង២ ថ្នាក់ដឹកនាំមន្ទីរព័ត៌មានរាជធានីខេត្ត និងមន្ត្រីពាក់ព័ន្ធ ដោយសិក្ខាសាលានេះមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៥ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប។

លោកជំទាវ ទេស ផល្លីន អគ្គនាយិការដ្ឋបាល និងហិរញ្ញវត្ថុក្រសួងព័ត៌មាន បានឱ្យដឹងថា ការងារការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ គឺជាចលករដ៏មុខស្រួចរបស់រាជរដ្ឋាភិបាល ក្នុងការកែលម្អការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋនៅកម្ពុជា ដោយមានប្រព័ន្ធ SAMIS (Online) គឺជាឧបករណ៍ស្នូលមិនអាចខ្វះបាន ក្នុងការគាំទ្រដល់ដំណើរការនៃការកែទម្រង់ហិរញ្ញវត្ថុសាធារណៈនៅក្នុងដំណាក់កាលនីមួយៗ។

លោកជំទាវ ទេស ផល្លីន បានឱ្យដឹងទៀតថា សិក្ខាសាលានាពេលនេះ មានគោលបំណងពង្រឹងសមត្ថភាពបន្ថែមដល់មន្ត្រីពាក់ព័ន្ធ ឱ្យយល់ដឹងកាន់តែច្បាស់លើការគ្រប់គ្រង ការប្រើប្រាស់ និងចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងកំណត់អំពីក្របខណ្ឌច្បាប់ និងស្ថាប័នជាគោលសំដៅចូលរួមចំណែកបម្រើឧត្តមប្រយោជន៍នៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម បរិស្ថាន និងវប្បធម៌ និងគោលដៅពង្រឹង ពង្រីកសមត្ថភាព និងលើកកម្ពស់ការយល់ដឹងបន្ថែមជូនមន្រ្តីទទួលបន្ទុក ទាំងថ្នាក់កណ្តាល និងមន្ទីរទាំង ២៥រាជធានីខេត្ត ដើម្បីរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានឱ្យបានត្រឹមត្រូវ និងចូលរួមអនុវត្ត នូវកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងរួមចំណែកការឆ្លើយតបទៅនឹងចរន្តសកលនៃសេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ឧស្សាហកម្ម ៤.០។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងឱកាសនោះដែរ ឯកឧត្តម ប្រាក់ ថាវអមិដា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានជំរុញការធ្វើបដិវត្តកម្មឌីជីថលលើគ្រប់វិស័យ តាមរយៈការដាក់ចេញនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដែលជាមាគ៌ាតម្រង់ទិសមួយដ៏សំខាន់សម្រាប់គ្រប់តួអង្គពាក់ព័ន្ធ ឱ្យផ្តោតការយកចិត្តទុកដាក់និងជំរុញការចាប់យកប្រយោជន៍ជាអតិបរមានពីបច្ចេកវិទ្យាឌីជីថល ក្នុងការបង្កើនផលិតភាព និងប្រសិទ្ធភាពការងារ។

ឯកឧត្តម ប្រាក់ ថាវអមិដា មានប្រសាសន៍បន្តថា ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ គឺតម្រូវឱ្យក្រសួង និងមន្ទីរដែលជាអាជ្ញាធរទទួលបន្ទុក ត្រូវរៀបចំបញ្ជីសារពើភណ្ឌក្នុងដែនសមត្ថកិច្ចរបស់ខ្លួនតាមគំរូ និងប្លង់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋប្រកបដោយគុណភាព គណនេយ្យភាព តម្លាភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងបូរណភាព ដើម្បីសម្រេចគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។ ក្នុងនោះក្រសួងព័ត៌មាន នៅតែបន្តការពង្រីកវិសាលភាពនៃការប្រើប្រាស់ប្រព័ន្ធ SARMIS បន្ថែមទៀត រហូតដល់មន្ទីររាជធានី-ខេត្ត ដែលនៅសេសសល់ ដើម្បីជំរុញឱ្យទាន់ដំណាក់កាលនៃការធ្វើបដិវត្តកម្មឌីជីថលទៅក្នុងប្រព័ន្ធការងារ ពោលគឺការលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តនីតិវិធីការងារបែបឌីជីថល។

ឯកឧត្តម អនុរដ្ឋលេខាធិការ ក៏បានរំលឹកពីប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលតែងដាស់តឿនយើងទាំងអស់គ្នាថា “កែទម្រង់រស់ មិនកែទម្រង់ស្លាប់” រួមជាមួយនឹងអភិក្រមចំនួន៥ ក្នុងការអនុវត្តការកែទម្រង់ស៊ីជម្រៅ គឺ “ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល និងវះកាត់”។ ហើយប្រសាសន៍ និងអភិក្រមទាំង៥នេះ នៅបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ស្របពេលជាមួយគ្នានេះ ឯកឧត្តម បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ ដែលមានតួនាទី និងភារកិច្ចក្នុងការបំពេញកិច្ចការងារនេះ ត្រូវត្រៀមខ្លួនជាស្រេចក្នុងការផ្លាស់ប្តូរជានិច្ច និងបំពេញភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ ប្រកបដោយវិជ្ជាជីវៈផងដែរ៕

អត្ថបទ និងរូបថត៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ក្រសួងព័ត៌មាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប និងមន្ទីរកសិកម្មផ្តល់ស្រូវពូជចំនួន ៥តោន ជូនប្រជាកសិករដែលរងការខូចខាតដំណាំស្រូវជាង ៧០គ្រួសារ ក្នុងស្រុកជីក្រែង

អាជ្ញាធរខេត្តសៀមរាប និងមន្ទីរកសិកម្មផ្តល់ស្រូវពូជចំនួន ៥តោន ជូនប្រជាកសិករដែលរងការខូចខាតដំណាំស្រូវជាង ៧០គ្រួសារ ក្នុងស្រុកជីក្រែង

មន្រ្តីជំនាញអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមទុកដាក់ និងគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ រក្សាតម្លៃខេត្តសៀមរាប ជាខេត្តប្រវត្តិសាស្ត្រ

មន្រ្តីជំនាញអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមទុកដាក់ និងគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ រក្សាតម្លៃខេត្តសៀមរាប ជាខេត្តប្រវត្តិសាស្ត្រ

កម្ពុជាកំពុងពិភាក្សាលើស្តង់ដារ “ភូមិទេសចរណ៍គំរូ” ដែលស្តង់ដារនេះត្រូវបានចាត់ទុកជាកត្តាដ៏សំខាន់ក្នុងការជំរុញ និងអភិវឌ្ឍតំបន់ជនបទឱ្យប្រែក្លាយជាគោលដៅទេសចរណ៍

កម្ពុជាកំពុងពិភាក្សាលើស្តង់ដារ “ភូមិទេសចរណ៍គំរូ” ដែលស្តង់ដារនេះត្រូវបានចាត់ទុកជាកត្តាដ៏សំខាន់ក្នុងការជំរុញ និងអភិវឌ្ឍតំបន់ជនបទឱ្យប្រែក្លាយជាគោលដៅទេសចរណ៍

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.