Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ការរៀបចំរចនាសម្ព័ន្ធកាយរឹទិ្ធជាតិកម្ពុជា គឺជាការបណ្ដុះធនធានមនុស្ស ប្រកបដោយសក្តានុពល និងមានសមត្ថភាពពេលលេញ

ដោយ Pothe Thun
14/08/2018
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
44
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ការបំពាក់កន្សែងដល់នវកាយរឹទិ្ធរៀមច្បង និងនវកាយរឹទ្ធិប្អូន នាពេលនេះ គឺជាការរៀបចំរចនាសម្ព័ន្ធកាយរឹទិ្ធជាតិកម្ពុជា ថ្នាក់ក្រុង ស្រុក ទូទាំងខេត្តសៀមរាប ហើយកាយរឹទិ្ធដែលត្រូវបានជ្រើសរើសឲ្យចូលរួមជីវភាពកាយរឹទិ្ធ និងត្រូវបំពាក់កន្សែងនៅថ្ងៃនេះ គឺសុទ្ធសឹងតែជាធនធានមនុស្ស ប្រកបដោយសក្តានុពល និងមានសមត្ថភាពពេលលេញ ដើម្បីគ្រប់គ្រងដឹកនាំអង្គភាពកាយរឹទិ្ធ និងជួយរៀបចំកម្មវិធីយុវជន សកម្មភាពផ្សេងៗ សម្រាប់បម្រើឲ្យផលប្រយោជន៍យុវជន សហគមន៍ និងប្រទេសជាតិ នេះបើតាមប្រសាសន៍លោក ឡុង រដ្ឋារក្ស ប្រធានក្រុមប្រឹក្សាកាយរឹទ្ធិ ស្រុកអង្គរធំ ខេត្តសៀមរាប។

ក្នុងពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូននវកាយរឹទិ្ធរៀមច្បង និងនវកាយរិទ្ធឹប្អូន ចំនួន៤៥៦នាក់ ក្នុងស្រុកអង្គរធំ ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ លោក ឡុង រដ្ឋារក្ស ក៏បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងសមាជិកកាយរឹទ្ធិទាំងអស់ ដែលកន្លងមកបានខិតខំប្រឹងប្រែង លះបង់កម្លាំងកាយចិត្តចូលរួមយ៉ាងសកម្មអនុវត្តតួនាទីភារកិច្ច ប្រកបដោយការសហការ និងសាមគ្គីភាព ធ្វើឲ្យសកម្មភាពកាយរឹទ្ធិជាតិកម្ពុជាខេត្ត មានចលនាផុលផុស ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍកុមារ និងយុវជនឲ្យមានសក្ដានុពលពេញលេញ ក្លាយទៅជាពលរដ្ឋដែលមានទំនួលខុសត្រូវ និងក្លាយទៅជាសមាជិកគំរូនៅក្នុងសហគមន៍មូលដ្ឋាន ស្របតាមគោលបំណង បេសកម្ម និងគោលការណ៍គ្រឹះរបស់កាយរឹទ្ធិជាតិកម្ពុជា ឆ្លើយតបទៅនឹងការយកចិត្តទុកដាក់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាគរុគណនៃកាយរឹទ្ធិជាតិកម្ពុជា ដែលជានិច្ចកាលសម្ដេចទាំងពីរ លោកតែងតែបានជួយឧបត្ថម្ភគាំទ្រដល់ដំណើរការ របស់កាយរឹទ្ធិជាតិគ្រប់លំដាប់ថ្នាក់ឲ្យពង្រឹងបាននូវតួនាទី និងគំរូល្អនៅក្នុងសង្គម។

ទន្ទឹមនេះ លោកក៏បានធ្វើការផ្ដាំផ្ញើដល់នវកាយរឹទ្ធិក្នុងស្រុកអង្គរធំ ជាពិសេសថ្នាក់ដឹកនាំកាយរឹទ្ធិ ដែលទើបធ្វើសច្ចាប្រណិធាន និងបំពាក់កន្សែងនៅថ្ងៃនេះ នូវកិច្ចការសំខាន់ៗមួយចំនួន ដូចខាងក្រោម ៖
១-ត្រូវខិតខំពង្រីកសមាជិកភាព ដែលជាកម្លាំងនៃចលនាកាយរឹទ្ធិឲ្យបានកាន់តែច្រើនថែមទៀត ជាពិសេសនៅតាមបណ្ដាគ្រឹះស្ថានអប់រំនានាក្នុងស្រុក ។
២-ត្រូវបន្តរៀបចំចងក្រងប្រព័ន្ធល្បាត កង និងកងឯកភាពឲ្យបានសមស្របតាមលក្ខណៈបច្ចេកទេសកាយរឹទ្ធិក្នុងជួរយុវជន ។
៣-ត្រូវបន្តបំផុសសកម្មភាពស្ម័គ្រចិត្ត ពង្រឹងសកម្មភាពធ្វើអំពើល្អ និងការអប់រំសីលធម៌ ព្រមទាំងជំរុញឲ្យសមាជិកកាយរឹទ្ធិគ្រប់រូបចូលរួមចំណែកឲ្យកាន់តែសកម្ម ដើម្បីកាត់បន្ថយអំពើអសកម្មនានានៅក្នុងសង្គម ។
៤-ត្រូវបន្តអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួនស្របតាមគោលបំណង គោលការណ៍ និងវិធីនៃចលនាកាយរឹទ្ធិ ព្រមទាំងត្រូវបន្តពង្រឹងការគោរពវិន័យ ច្បាប់កាយរឹទ្ធិ និងពង្រីកការធ្វើអំពើល្អ សំដៅកសាងជនគំរូ ក្នុងជួរយុវជនឲ្យបានកាន់តែច្រើនឡើង ដើម្បីឲ្យសមាជិកកាយរឹទ្ធិទាំងអស់ក្លាយជាពលរដ្ឋល្អ និងមានសមត្ថភាពគ្រប់គ្រាន់ មានស្មារតីទទួលខុសត្រូវខ្ពស់ និងជាអ្នកបន្តវេនដ៏មានប្រសិទ្ធភាពក្នុងកិច្ចការអភិវឌ្ឍសហគមន៍ និងប្រទេសជាតិ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបថត ៖ លោក អ៊ិន សីហរិទ្ធ

Tags: ខេត្តសៀមរាបស្រុកអង្គរធំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អង្គការមិនមែនរដ្ឋាភិបាល លើកឡើងថា ការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរយៈពេល ៥ឆ្នាំរបស់រាជរដ្ឋាភិបាលកម្ពុជា ទទួលបានភាពជោគជ័យច្រើន

អង្គការមិនមែនរដ្ឋាភិបាល លើកឡើងថា ការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរយៈពេល ៥ឆ្នាំរបស់រាជរដ្ឋាភិបាលកម្ពុជា ទទួលបានភាពជោគជ័យច្រើន

បច្ចុប្បន្នភាព និងព័ត៌មានលំអិត ជនសង្ស័យបរទេសបីនាក់ ធ្វើការប្លន់ប្រដាប់ដោយអាវុធ នៅស្រុកពួក ខេត្តសៀមរាបល្ងាចម្សិលមិញនេះ

ជនបរទេសបីនាក់ ត្រូវសមត្ថកិច្ចស្រុកពួក ដាក់ការសង្ស័យថាជាអំពើប្លន់ មានស្ថានទំងន់ទោស

ប៉ូលិសប៉ុស្តិ៍សង្កាត់គោកចកម្នាក់ ត្រូវជនដៃដល់ចាក់សម្លាប់ នៅផ្លូវក្បែរផ្ទះ សង្ស័យជារឿងគំនុំ

ប៉ូលិសប៉ុស្តិ៍សង្កាត់គោកចកម្នាក់ ត្រូវជនដៃដល់ចាក់សម្លាប់ នៅផ្លូវក្បែរផ្ទះ សង្ស័យជារឿងគំនុំ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.