Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ប៉ូលិសប៉ុស្តិ៍សង្កាត់គោកចកម្នាក់ ត្រូវជនដៃដល់ចាក់សម្លាប់ នៅផ្លូវក្បែរផ្ទះ សង្ស័យជារឿងគំនុំ

ដោយ Pothe Thun
15/08/2018
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
55
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប៉ូលិសប៉ុស្តិ៍សង្កាត់គោចកម្នាក់ ត្រូវឃាតករចាក់សម្លាប់ ពេលជិតមកដល់ផ្ទះ ចម្ងាយប្រហែល២០០ម៉ែត្រ ដោយប្រើកូនកាំបិតចិតបន្លែចុងស្រួច សង្ស័យជារឿងគំនុំ។ហេតុការនេះបានកើតឡើង នៅព្រឹកព្រលឹមថ្ងៃទី១៥ខែសីហាឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវគ្រួសក្រហម ពីថ្នល់ជាតិចម្ងាយប្រហែល៤០០ម៉ែត្រ ស្ថិតនៅក្រុមទី១១ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប។តាមសាក្សីនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុ ពួកគេកំពុងដេកនៅក្នុងផ្ទះ ស្រាប់តែមានម៉ូតូ២ទៅ៣គ្រឿង ជិះដេញចាក់គ្នា ដូចក្នុងរឿងហុងកុងអញ្ចឹង ស្រាប់តែមួយសន្ទុះ ក៏ស្ងាត់ ឆឹង ។

ប្រភពដដែល បានបន្តថាបន្ទាប់ពីស្ងាត់ស្រែកហើយ ពួកគាត់ក៏ដាស់គ្នាចេញមកក្រៅមើល ស្រាប់តែមានមនុស្សដេកស្លាប់នៅតាមផ្លូវគ្រួសក្រហម ចម្ងាយពីផ្ទះសាក្សីប្រហែល៣០ម៉ែត្រ រួចឃើញមានអ្នកជិតខាងគាត់ បានខលទៅប៉ូលីសមូលដ្ឋាន ដើម្បីរាយការណ៍អំពីករណីមនុស្សស្លាប់ ខណៈពេលនោះ ក៏ឃើញមានប៉ូលីសប៉ុស្តិ៍សង្កាត់ស្លក្រាម និង ប៉ូលីសក្រុងខេត្ត មកដល់កន្លែងកើតហេតុភ្លាមៗផងដែរ។

តាមប្រភពពីសមត្ថកិច្ច ដែលបានចុះមកដល់កន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់នោះមានឈ្មោះ ហ៊ឹម វណ្ណរ៉ូ ភេទប្រុសអាយុ២៧ឆ្នាំ មុខងារព្រិន្ទបាលឯក ជាមន្ត្រីប៉ូលីសប៉ុស្តិ៍សង្កាត់គោកចក ក្រុងសៀមរាប មានទីលំនៅក្រុមទី១១ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាមក្រុងខេត្តសៀមរាប។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ប្រភពសមត្ថកិច្ចដដែល បានបន្តថានៅយប់ថ្ងៃទី១៤ខែសីហា ឆ្នាំ២០១៨ ជនរងគ្រោះបានជិះម៉ូតូ ទៅលេងផ្ទះបងធម៌ ដូចសព្វដង នៅកសិណអង្គរ ហើយធ្លាប់ដេកនៅទីនោះផងដែរ លុះដល់យប់កើតហេតុ ជនរងគ្រោះបានសម្រាកពីការងារ(មិនត្រូវចំវេនប្រចាំការ) ក៏បានជិះម៉ូតូមកផ្ទះទាំងយប់ តាមផ្លូវគ្រួសក្រហម ជិតដល់ផ្ទះហើយ ក៏ត្រូវមានជនសង្ស័យ ដេញតាមពីក្រោយ ចាក់សម្លាប់ទាំងអាធ្រាតឈានចូលថ្ងៃទី១៥ខែសីហា ដោយប្រើកូនកំាបិតចុងស្រួចចំនួន២ដើម ១ដើមដងខ្មៅ ប្រវែង៣តឹក និង១ដើមទៀតដងខៀវលាយសប្រវែង៣តឹក ចាក់ជនរងគ្រោះ ត្រូវចំដងខ្លួនខាងមុខចំនួន៩កាំបិត និង ខាងខ្នងចំនួន១កាំបិត បណ្តាលឱ្យស្លាប់ភ្លាមៗ រួចជនសង្ស័យក៏ទំលាក់កាំបិត ២ដើមនោះចោល ក្បែរសាកសព។

ក្រោយពេលកើតហេតុ កំលាំងជំនាញ ដែលបានចុះមកដល់កន្លែងកើតហេតុ និងបានធ្វើកោសល្យវិនិច្ឆ័យរួច បានសន្និដា្ឋនថាជនរងគ្រោះពិតជាត្រូវឃាតករ(ជនដៃដល់)ចាក់សម្លាប់ ហើយជនសង្ស័យមានគ្នាចាប់២ ទៅ៣នាក់ ប្រហែលជារឿងគំនុំ ព្រោះទ្រព្យសម្បត្តិ ឃើញនៅទាំងអស់ កន្លែងកើតហេតុ។

បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវបានកំលាំងជំនាញប្រគល់ឱ្យក្រុមគ្រួសារយកទៅបូជានៅវត្តត្រាំនាគ ស្ថិតនៅក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាបនៅព្រឹកថ្ងៃដដែល ចំណែកជនសង្ស័យកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវ ដើម្បីចាប់ខ្លួនយកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ឱ្យខានតែបាន៕

អត្ថបទ និង រូបថត ៖ លោក ថាច់ ពិសុទ្ធ និង លោក ជា ស្រស់
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: ក្រុងសៀមរាបខេត្តសៀមរាបសង្កាត់ស្លក្រាម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ជនជាតិអាមេរិចកាំងម្នាក់ ដេកស្លាប់ក្នុងបន្ទប់ ដោយសារជម្ងឺស្ទះសរសៃឈាម

ជនជាតិអាមេរិចកាំងម្នាក់ ដេកស្លាប់ក្នុងបន្ទប់ ដោយសារជម្ងឺស្ទះសរសៃឈាម

បច្ចុប្បន្នភាព និងព័ត៌មានលំអិត ជនសង្ស័យបរទេសបីនាក់ ធ្វើការប្លន់ប្រដាប់ដោយអាវុធ នៅស្រុកពួក ខេត្តសៀមរាបល្ងាចម្សិលមិញនេះ

បច្ចុប្បន្នភាព និងព័ត៌មានលំអិត ជនសង្ស័យបរទេសបីនាក់ ធ្វើការប្លន់ប្រដាប់ដោយអាវុធ នៅស្រុកពួក ខេត្តសៀមរាបល្ងាចម្សិលមិញនេះ

អ្នកជំនាញកសិកម្មចិន អះអាងថាបច្ចេកទេសដាំស្រូវថ្មី ប្រជាកសិករអាចទទួលផល មួយហិកតាពី៥តោន ទៅ៦តោន

អ្នកជំនាញកសិកម្មចិន អះអាងថាបច្ចេកទេសដាំស្រូវថ្មី ប្រជាកសិករអាចទទួលផល មួយហិកតាពី៥តោន ទៅ៦តោន

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.