Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

សមាគម​ចុងភៅ​កម្ពុជា ទទួលបាន​ជ័យលាភី​ពានមាស​១និង​មេដាយ​គ្រប់​ក​ម្រឹត​ថ្នាក់​ចំនួន​២៧នៅ​ទីក្រុង​បាងកក ប្រទេស ថៃ សម្រាប់​ការនាំយក​ម្ហូប​ខ្មែរ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី Best Asian Gourmet Challenge ឆ្នាំ​២០១៩

ដោយ Pothe Thun
03/06/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
195
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លោក ឡុង ប៊ុន​ហោ ប្រធាន​សមាគម​ចុងភៅ​កម្ពុជា និង​ជា​ប្រធាន​ដឹកនាំ​សមាជិក​ប្រតិភូ​ចូលរួម​ការប្រកួត​នេះ បាន​ឲ្យ​ដឹងថា ៖ កម្មវិធី​ប្រកួតប្រជែង អាហារ​អាស៊ី ឆ្នាំ​២០១៩ ត្រូវបាន​ធ្វើឡើង​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ បានចាប់ផ្តើម​ថ្ងៃទី​២៦ ខែឧសភា និង​ប្រកាស​លទ្ធផល នា​រាត្រី​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៩ ដោយមាន​អ្នកចូលរួម​ប្រកួត​មកពី​ប្រទេស​ថៃ , កម្ពុជា , ចិន , កូរ៉េខាងត្បូង , ហុងកុង , វៀតណាម , ម៉ា​កាវ , ម៉ាឡេស៊ី , កោះ​តៃវ៉ាន់ , ហ្វីលីពីន , ឥណ្ឌូណេស៊ី , សឹង្ហ​បូរី និង ប្រទេស​ប៉ា​គី​ស្ថាន ហើយ​ក៏មាន​ក្រុម​ចុងភៅ​ល្បីៗ ប្រមាណ​ជិត ៩០០​នាក់ មកពី​បណ្តា​ខេត្ត​ចំនួន​៣០​ក្នុងប្រទេស​ថៃ ចូលរួម​ផងដែរ ។​

​លោក ឡុង ប៊ុន​ហោ បាន​ឲ្យ​ដឹង​ទៀតថា ផ្តើមចេញពី​រសជាតិ​ម្ហូប​ខ្មែរ​ចំនួន​១០​មុខ សមាគម​ចុងភៅ​កម្ពុជា បាន​នាំមក​នូវ​កិត្តិយស​ជូន​ជាតិ​មាតុភូមិ និង​ប្រជាជន​កម្ពុជា ហើយ​ចំពោះ​ទេពកោសល្យ​នៃ​ការ​ផ្សំ​គ្រឿង​ចំអិនម្ហូប វា​គ្រាន់តែ​ជា​តម្លៃ​មួយ​បង្ហាញ​អំពី​បំ​ណិ​ន​នៅក្នុង​វិជ្ជាជីវៈ​ជា​ចុងភៅ​តែប៉ុណ្ណោះ ប៉ុន្តែ​អ្វី​ដែលជា​មោទនភាព​សម្រាប់​ការលើក​ពាន​ជ័យលាភី គឺ​រសជាតិ​ម្ហូប​ខ្មែរ ។​

​លោក ឡុង ប៊ុន​ហោ បាន​ឲ្យ​ដឹង​បន្ថែមទៀតថា លទ្ធផល​ដែល​ទទួលបាន គឺ​ពានមាស​ជ័យលាភី​ប្រចាំ​តំបន់​អាស៊ី​ចំនួន​១ , មេ​ដោយ​មាស ៣ , មេដាយប្រាក់ ៦ , មេដាយ​សំរឹទ្ធ ១៧ ហើយ​បាន​សម្រាប់​បុគ្គល​ចុងភៅ​ឆ្នើម ព្រមទាំង​មេដាយ​កិត្តិយស ១ បន្ថែមទៀត ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេ​ចរណ៍​ខេត្តសៀមរាប វាយតម្លៃថា ជ័យលាភី​ទាំងនេះ ពិតជា​បាន​ចូលរួម​យ៉ាងសំខាន់​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា ហើយ​ពិតណាស់ថា តាមរយៈ​នៃ​ការចូលរួម​ប្រកួតប្រជែង​នេះ បណ្តា​ប្រទេស​ក្នុង​តំបន់​ត្រូវបាន​ចាប់អារម្មណ៍​ចំពោះ​រសជាតិ​ម្ហូប​ខ្មែរ ។​

​សូមបញ្ជាក់ថា សមាគម​ចុងភៅ​កម្ពុជា បាន​បង្កើតឡើង​នៅក្នុង​ក្រុង​សៀមរាប​ក្នុង​ឆ្នាំ​២០១៣ ហើយ​ឆ្នាំ​២០១៩​នេះ គឺជា​លើក​ទី​៧ ដែល​សមាគម​ចុងភៅ​កម្ពុជា បាន​បញ្ជូន​ក្រុម​ចុងភៅ​ឆ្នើមៗ​របស់ខ្លួន ចេញទៅ​ប្រកួតប្រជែង​ធ្វើ​ម្ហូប ក្នុង​កម្មវិធី​ធំៗ​ខ្នាត​អន្តរជាតិ​នៅក្រៅ​ប្រទេស ដែលជា​ការកត់សម្គាល់​ទៅលើ​លទ្ធផល​នៃ​ការប្រកួត​នោះ គឺ​រាល់​លើក​ដែល​សមាគម​ចុងភៅ​កម្ពុជា​ដណ្តើមបាន ក្រៅពី​មេដាយមាស , មេដាយប្រាក់​និង​មេដាយ​សំរឹទ្ធ​ជាច្រើន​នោះ សម្រាប់​ជ័យលាភី​ពានមាស សមាគម​ចុងភៅ​កម្ពុជា​ទទួលបាន​ចំនួន​២​លើក គឺ​ឆ្នាំ​២០១៤ ទទួលបាន​ពានមាស​ក្នុង​កម្មវិធី​ប្រកួត​ធ្វើ​ម្ហូប រសជាតិ​អាហារ​ទន្លេមេគង្គ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ និង​លើក​ទី​២ គឺ​ពាន​ជ័យលាភី ប្រកួត​ធ្វើ​ម្ហូប​អាស៊ី ឆ្នាំ​២០១៩​នេះ ៕

​អត្ថបទ និង រូបថត ៖ លោក ងិន គឹម​ឡេង​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: កម្មវិធី Best Asian Gourmet Challenge ឆ្នាំ​២០១៩សមាគម​ចុងភៅ​កម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការប្រកួត​ពានរង្វាន់​បាល់ទាត់​សប្បុរសធម៌​វ័យ​ចំណាស់ក្នុង​ឆ្នាំ​២០១៩សម្រាប់​យុទ្ធនាការ សៀមរាប​ផ្ទះ​ខ្ញុំ ត្រូវបាន​បិទ​បញ្ចប់​កាលពីដើម​ខែមិថុនា​នេះ​

ការប្រកួត​ពានរង្វាន់​បាល់ទាត់​សប្បុរសធម៌​វ័យ​ចំណាស់ក្នុង​ឆ្នាំ​២០១៩សម្រាប់​យុទ្ធនាការ សៀមរាប​ផ្ទះ​ខ្ញុំ ត្រូវបាន​បិទ​បញ្ចប់​កាលពីដើម​ខែមិថុនា​នេះ​

ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ឃុំ​ខ្នារ​ពោធិ ក្នុងស្រុក​សូទ្រនិគម រៀបចំ​ពិធី​អបអរសាទរ​ខួប​លើក​ទី​៧០ទិវា​កុមារ​អន្តរជាតិ​១​មិថុនា ឆ្នាំ​២០១៩

ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ឃុំ​ខ្នារ​ពោធិ ក្នុងស្រុក​សូទ្រនិគម រៀបចំ​ពិធី​អបអរសាទរ​ខួប​លើក​ទី​៧០ទិវា​កុមារ​អន្តរជាតិ​១​មិថុនា ឆ្នាំ​២០១៩

​ អាជ្ញាធរ​ខេត្តសៀមរាប ចាប់ផ្ដើម​យុទ្ធនា​ការ ចុះ​រុះរើ ​ស្លាក​យីហោប៉ាណូ ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ដែល​គ្មាន​ច្បាប់ឬ​អស់​សុពលភាពបាន​ចំនួន​០៩​ផ្ទាំងដើម្បី​រៀបចំ​សោភ័ណភាព​ខេត្ត​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.