Friday, May 20, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានកីឡា

ការប្រកួត​ពានរង្វាន់​បាល់ទាត់​សប្បុរសធម៌​វ័យ​ចំណាស់ក្នុង​ឆ្នាំ​២០១៩សម្រាប់​យុទ្ធនាការ សៀមរាប​ផ្ទះ​ខ្ញុំ ត្រូវបាន​បិទ​បញ្ចប់​កាលពីដើម​ខែមិថុនា​នេះ​

ដោយ Pothe Thun
03/06/2019
នៅក្នុង ព័ត៌មានកីឡា, ព័ត៌មានជាតិ
27
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាលពី​រសៀល​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៩​នេះ សហភាព​សហព័ន្ធ យុវជន​កម្ពុជា​ខេត្តសៀមរាប សហការ​ជាមួយ​សមាគម​បាល់ទាត់​ប្រចាំ​ខេត្តសៀមរាប បានរៀបចំ​បិទ​ការប្រកួត​ពានរង្វាន់ នៃ​យុទ្ធនាការ​សៀមរាប​ផ្ទះ​ខ្ញុំ ក្រោម​ប្រធានបទ (​កីឡា​ដើម្បី​សុខភាព​) សម្រាប់​ការប្រកួត​បាល់ទាត់​ពាន​រង្វាន់​សប្បុរសធម៌ វ័យ​ចំណាស់ អាយុ​លើស​៣៥​ឆ្នាំ លើក​ទី​២ ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក សំកុល សុចិ​ត្រា អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប , លោក ប៉ោ វណ្ណ​និ​ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប និង​ជា​ប្រធាន​សមាគម​កីឡាបាល់ទាត់​ខេត្តសៀមរាប និង​លោក លោកស្រី ជាស​ហការី កីឡាករ មន្ត្រីរាជការ នៃ​មន្ទីរ ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ និង​សាធារណៈជន ដែល​ស្រឡាញ់​វិស័យ​កីឡា​មួយចំនួនទៀត ផងដែរ ។​

​លោក ពិន ប្រាកដ បាន​មានប្រសាសន៍ថា យុទ្ធនាការ​នៃ​ការប្រកួត​នេះ ធ្វើឡើង​ក្នុង​គោលបំណង​គៀងគរ​រក​ថវិកា ដើម្បី​ជា​ជំនួយ​ក្នុង​ការធ្វើការងារ​មនុ​ស្ស​ធម៌ និង​ប្រកួត​ជា​លក្ខណៈ​មិត្តភាព ដើម្បី​បង្កើត​ភាព​ស្និត​ស្នាល និង​ដើម្បី​សុខភាព ជាពិសេស គឺជា​ការចូលរួមចំណែក​មួយ​ក្នុង​ការធ្វើ​ឲ្យ​វិស័យ​កីឡា​របស់​កម្ពុជា ក៏ដូចជា​វិស័យ​អប់រំ​នៅ​ខេត្តសៀមរាប មានការ​រីកចម្រើន និង​ឈាន​ឆ្ពោះទៅ​មុខជា​លំដាប់ ស្របតាម​គោលនយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បានធ្វើ​កំណែទម្រង់​យ៉ាង​ស៊ីជម្រៅ ចំនួន ៨​ចំណុច ក្នុងនោះ​ចំណុច​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា គឺមាន​កំណែ​ទម្រង់ការ​ងារ​អប់រំ​កាយ និង​កីឡា ដើម្បី​លើកកម្ពស់​សុខភាព សមត្ថភាព​ជំនាញ បច្ចេកទេស អប់រំ​កាយ កីឡា​របស់​សិស្ស និស្សិត យុវជន និង​មហាជន​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់ និង​ឈានឆ្ពោះ​ទៅកាន់​ការប្រកួត​ជា​លក្ខណៈ​ជាតិ និង​អន្តរជាតិ​ផងដែរ ។​

​សូមប​ញ្ផា​ក់ថា ការប្រកួត​ពានរង្វាន់​បាល់ទាត់​សប្បុរសធម៌​វ័យ​ចំណាស់ ក្នុង​ឆ្នាំ​២០១៩​នេះ មាន​សរុប​ចំនួន ៧០ ប្រកួត , មាន​១២ ក្រុម​ចូលរួម ដោយ​ចែកចេញជា​លទ្ធផល​ដូចជា ៖
– កីឡាករ​ដែល​ស្វែងរក​គ្រាប់​បាល់​បាន​ច្រើនជាងគេ​ក្នុងរ​ដូច​កាល​ទី​២ នេះ បាន​ទៅលើ​កីឡាករ​ឈ្មោះ យឹម ដុល្លា មកពី​ក្រុមបាល់ទាត់​ប៉ា​រ៉ា​ល័យ ដែល​ទទួលបាន​ពាន ១ , លិខិត​សរសើរ ១ និង​ថវិកា​អម ចំនួន​១៥​ម៉ឺន​រៀល ដែល​រកបាន​គ្រាប់​បាល់​សរុប​ចំនួន​៣៨ គ្រាប់ ។
– ក្រុម​កីឡាករ​ដែល​រៀបចំ​ក្រុម​បានល្អ គឺ​បាន​ទៅលើ​ក្រុម​រតនៈ​អភិវឌ្ឍន៍ ដោយ​ទទួលបាន​ពាន​១ , លិខិត​សរសើរ ១ និង ថវិកា​អម​ចំ​នួ ៣០​ម៉ឺន​រៀល ។
– ក្រុម​ដែលជា​លក្ខណៈ Fair Play បាន​ទៅលើ​ក្រុមបាល់ទាត់​បក្សី​អង្គរ ដោយ​ទទួលបាន​ពាន ១ , លិខិត​សរសើរ ១ និង ថវិកា​អម​ចំនួន​៣០​ម៉ឺន​រៀល ។
– ចំណាត់ថ្នាក់​លេខ ១ បាន​ទៅលើ​ក្រុម​បាគង យូ​ណាយ​ធី​ត ទទួលបាន​មេដាយមាស , ពាន ១ , លិខិត​សរសើរ ១ និង ថវិកា​អម​ចំនួន​១​លាន​៦​សែន​រៀល ។​
– ចំណាត់ថ្នាក់​លេខ ២ បាន​ទៅលើ​ក្រុម​គ្រុឌ​មាស ដោយ​ទទួលបាន​មេដាយប្រាក់ , លិខិត​សរសើរ និង​ថវិកា​អម​ចំនួន ១​លាន​២​សែន​រៀល ។​
– ចំណាត់ថ្នាក់​លេខ ៣ បាន​ទៅលើ​ក្រុម​មុំ អេ​ហ្វ​ស៊ី ដោយ​ទទួលបាន​មេដាយ​សំរឹទ្ធ , លិខិត​សរសើរ និង​ថវិកា​អម​ចំនួន ១​លាន​រៀល ។​
​សម្រាប់​ថវិកា​ជ័យលាភី​ទាំងអស់ ក្រុម​កីឡាករ​ទាំងអស់​សម្រេច​ថា បង្វិល​ថវិកា​ទាំងអស់​មក​ធ្វើ​សកម្មភាព​មនុស្សធម៌ តាមរយៈ​គណៈកម្មការ​រៀបចំ​ការប្រកួត ៕

ព័ត៌មានជាតិ ថ្មីៗ

អាជ្ញាធរមីនកម្ពុជាបង្ហាញថាភាគីពាក់ព័ន្ធវិស័យមីន បានចូលរួមផ្តល់ធនធាន និងជំនាញបច្ចេកទេស ប្រកបដោយជោគជ័យ និងបានអភិវឌ្ឍន៍ដោយចីរភាពកម្ពុជា ទី១៨

អាជ្ញាធរមីនកម្ពុជាបង្ហាញថាភាគីពាក់ព័ន្ធវិស័យមីន បានចូលរួមផ្តល់ធនធាន និងជំនាញបច្ចេកទេស ប្រកបដោយជោគជ័យ និងបានអភិវឌ្ឍន៍ដោយចីរភាពកម្ពុជា ទី១៨

19/05/2022
សហភាពសហព័ន្ធយុវជនកម្ពុជា ដាក់អ្នកសង្កេតការណ៍បោះឆ្នោតជ្រើសរើសប្រឹក្សាឃុំសង្កាត់អាណត្ដិទី៥ ជាងបីពាន់នាក់ នៅខេត្ដសៀមរាប

សហភាពសហព័ន្ធយុវជនកម្ពុជា ដាក់អ្នកសង្កេតការណ៍បោះឆ្នោតជ្រើសរើសប្រឹក្សាឃុំសង្កាត់អាណត្ដិទី៥ ជាងបីពាន់នាក់ នៅខេត្ដសៀមរាប

19/05/2022

       

​អត្ថបទ និង រូបថត ៖ លោក អ៊ិន សី​ហរិ​ទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ការប្រកួត​ពានរង្វាន់​បាល់ទាត់​សប្បុរសធម៌​វ័យ​ចំណាស់​ឆ្នាំ​២០១៩​កីឡា​យុទ្ធនាការសៀមរាប​ផ្ទះ​ខ្ញុំសមាគម​បាល់ទាត់​ប្រចាំ​ខេត្តសៀមរាបសហភាព​សហព័ន្ធ យុវជន​កម្ពុជា​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ឃុំ​ខ្នារ​ពោធិ ក្នុងស្រុក​សូទ្រនិគម រៀបចំ​ពិធី​អបអរសាទរ​ខួប​លើក​ទី​៧០ទិវា​កុមារ​អន្តរជាតិ​១​មិថុនា ឆ្នាំ​២០១៩

ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ឃុំ​ខ្នារ​ពោធិ ក្នុងស្រុក​សូទ្រនិគម រៀបចំ​ពិធី​អបអរសាទរ​ខួប​លើក​ទី​៧០ទិវា​កុមារ​អន្តរជាតិ​១​មិថុនា ឆ្នាំ​២០១៩

​ អាជ្ញាធរ​ខេត្តសៀមរាប ចាប់ផ្ដើម​យុទ្ធនា​ការ ចុះ​រុះរើ ​ស្លាក​យីហោប៉ាណូ ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ដែល​គ្មាន​ច្បាប់ឬ​អស់​សុពលភាពបាន​ចំនួន​០៩​ផ្ទាំងដើម្បី​រៀបចំ​សោភ័ណភាព​ខេត្ត​

អភិបាលខេត្ត​សៀមរាប​អបអរ​ការទទួលពាន​មាស របស់​សមាគម​ចុងភៅ​កម្ពុជា នៃ​ប្រកួត​រសជាតិ​ម្ហូប​អាស៊ី នៅ​ប្រទេស​ថៃ

អភិបាលខេត្ត​សៀមរាប​អបអរ​ការទទួលពាន​មាស របស់​សមាគម​ចុងភៅ​កម្ពុជា នៃ​ប្រកួត​រសជាតិ​ម្ហូប​អាស៊ី នៅ​ប្រទេស​ថៃ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

17/05/2022
កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

17/05/2022
ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

17/05/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    97 shares
    Share 39 Tweet 24
  • ភ្លៀងធ្លាក់ខ្លាំងលាយឡំ នឹងខ្សល់កន្ត្រាក់និងមានផ្គររន្ទះ ប៉ះពាល់ស្រុកពីរបណ្តាលឱ្យស្លាប់មនុស្សម្នាក់, របួសធ្ងន់ចំនួន ១នាក់ និងស្រាល ៣នាក់ 

    64 shares
    Share 26 Tweet 16
  • អាជ្ញាធរអប្សរាគ្រោងនឹងបើកសម្ពោធសួនដែលមានវាលស្មៅ សួនផ្កា ដើមឈើហូបផ្លែ និងសត្វព្រៃជាច្រើន ឱ្យភ្ញៀវចូលទស្សនានៅពេលឆាប់ៗ

    42 shares
    Share 17 Tweet 11
  • ពុទ្ធបរិស័ទរៀបចំក្បួនដង្ហែពិធីបុណ្យវិសាខបូជាយ៉ាងឱឡារិកក្នុងក្រុសៀមរាប បន្ទាប់ពីខកខានអស់ពីរឆ្នាំ ដោយសារជំងឺកូវីដ-១៩

    40 shares
    Share 16 Tweet 10
  • តំបន់រមណីយដ្ឋានអង្គរទាក់ទាញភ្ញៀវទេសចរជិត ២លាននាក់ ក្នងរយៈពេលបួនខែដើមឆ្នាំ២០២២នេះ

    37 shares
    Share 15 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (264)
  • ​គ្រោះធម្មជាតិ (82)
  • ចំណេះដឹង និង ការអប់រំ (365)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,646)
  • ព័ត៌មានកីឡា (30)
  • ព័ត៌មានជាតិ (3,972)
  • ព័ត៌មានជាតិទូទៅ (112)
  • ព័ត៌មានអន្តរជាតិ (596)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (547)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (727)
  • សាសនា និង មនុស្សធម៌ (712)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (152)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.