Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ឃុំ​ខ្នារ​ពោធិ ក្នុងស្រុក​សូទ្រនិគម រៀបចំ​ពិធី​អបអរសាទរ​ខួប​លើក​ទី​៧០ទិវា​កុមារ​អន្តរជាតិ​១​មិថុនា ឆ្នាំ​២០១៩

ដោយ Pothe Thun
03/06/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
30
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ក្រុមការងារ​ថ្នាក់កណ្តាល​ចុះ ជួយ ឃុំ​ខ្នារ​ពោធិ ស្រុក​សូទ្រនិគម ដឹកនាំ​ដោយ​ឯកឧត្តម សែ​ស វង្ស​ស​ត្ថា មេបញ្ជាការរង​និង​ជា​នាយសេនាធិការ​នៃ​បញ្ជាការដ្ឋាន​កងទ័ព​ជើង​អាកាស និង​ជា​អនុប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ខ្នារ​ពោធិ និង​លោកជំទាវ ព្រមទាំង​សមាជិក​សមាជិកា​ក្រុមការងារ បានរៀបចំ​ការជួបជុំ​កុមារ​នៅ​សាលាបឋមសិក្សា​ខ្នារ​ពោធិ ដោយមាន​ការចូលរួម​ពី​កុមារា​កុមារី ជាង​២០០​នាក់ ដើម្បី​អបអរសាទរ​ខួប​លើក​ទី ៧០ ទិវា​កុមារ​អន្តរជាតិ ០១ មិថុនា ២០១៩ , ខួប​លើក​ទី ១៨ ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ ១២ មិថុនា និង​ទិវា​កុមារ​កម្ពុជា​ឆ្នាំ ២០១៩ ក្នុងន័យ បញ្ជ្រាប ការយល់ដឹង​ដល់​កុមារ​អំពី​ប្រវត្តិ​នៃ​ទិវា​នេះ បើទោះបីជា​កុមារ​ទាំងនេះ មិន​បានកើត​នៅក្នុង​សម័យ​នោះ​ក៏ពិតមែន​។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម សែ​ស វង្ស​ស​ត្ថា បាន​រំលឹក​ឡើងវិញ​ពី​ព្រឹត្តិការណ៍​ប្រវត្តិ​នៃ​ថ្ងៃទី​១ មិថុនា ដែល​កាលពី​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​១៩៤២ ពួក​ហ្វា​ស៊ី​ស​ហ៊ី​ត្លែរ បានសម្លាប់​រង្គាល​ប្រជាជន​នៅ​លី​ឌី​ស៊ែរ (​អតីត​ប្រទេស​ឆេ​កូ​ស្លូ​វ៉ា​គី​) អស់​ចំនួន​១៩២​នាក់​នៅក្នុង​សួន​កសិដ្ឋាន អ៊ូ​រ៉ា​ក់ ក្នុងនោះ​មាន​កុមារ​ចំនួន​១០៥​នាក់ ហើយ​លើសពីនេះ ម្តាយ​របស់​កុមារ​តូចៗ ត្រូវគេ​បញ្ជូនទៅ​ជុំរុំ​ប្រមូលផ្តុំ​នៅ​កសិដ្ឋាន​មួយ ខណៈ​កសិដ្ឋាន​នោះ ត្រូវបាន​គេ​ដុត​បំផ្លាញចោល​ទាំងស្រុង និង នៅ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​១៩៤៤ សកម្ម​ភាពស្រដៀងគ្នា​នេះ​ពួក​ហ្វា​ស៊ី​ស បាន​ប្រព្រឹត្តិ​ទៅលើ អូ​រ៉ា​ឌូ ប្រទេស​បារាំង ដោយ​ចាប់​មនុស្ស​ប្រុស​ស្រី​ចំនួន​១.១០០​នាក់ ចាក់​សាំង​ដុត​ទាំង​រស់ ដែល​អំពើ​ទាំងនេះ ត្រូវបាន​សាធារណៈមតិ​ទូទាំង​សកលលោក ថ្កោលទោស​យ៉ាងខ្លាំងបំផុត ហើយ​ពួក​ហ៊ី​ត្លែរ ទទួល​បរាជ័យ​នៅ​ឆ្នាំ​១៩៤៥ ដោយ​កម្លាំង​ស​ម្ព័​ន្ឋ​មិត្ត​។​

​ឯកឧត្តម សែ​ស វង្ស​ស​ត្ថា មានប្រសាសន៍​ទៀ​ថា សម្រាប់​កម្ពុជា ប្រទេស​យើង​ធ្លាប់បាន​ឆ្លងកាត់​សង្គ្រាម និង​របប​ប្រល័យពូជសាសន៍ បាន​បំផ្លិចបំផ្លាញ​ប្រទេសជាតិ​ខ្ទេចខ្ទី​ដល់​ឬ​សគល់ ហើយ​ប្រជាជន​និង​កុមារ​រាប់លាន​នាក់ រង​ការកាប់សម្លាប់​យ៉ាង​ព្រៃផ្សៃ​ជាង​ពួក​ហ្វា​ស៊ី​ស​ទៅទៀត ប៉ុន្តែ​ដោយសារ​គុណបំណាច់​នា​ថ្ងៃ​រំដោះ​៧​មករា​១៩៧៩ ប្រជាជន​កម្ពុជា​ត្រូវបាន​សង្គ្រោះ​ឱ្យ​រស់​ឡើងវិញ និង​ធ្វើ​ការកសាង​និង​អភិវឌ្ឍន៍​ប្រទេស តាំងពី​បាត ដៃទទេរ រហូត​មានការ​រីកចម្រើន និង​អភិវឌ្ឍ​លូតលាស់​លើ​គ្រប់​វិស័យ ព្រមជាមួយ​នោះ​សិទ្ឋិ​ជា​មូលដ្ឋាន​របស់​កុមារ ក៏​ត្រូវបាន​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់​ផងដែរ​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ឯកឧត្តម សែ​ស វង្ស​ស​ត្ថា មានប្រសាសន៍​បន្ថែមថា ទិវា​១​មិថុនា​នេះ ត្រូវបាន​ពិភពលោក​ប្រារ​ព្ឋ​ឡើងជា​រៀងរាល់ឆ្នាំ ហើយ​ការជួបជុំ​របស់​យើង​នៅក្នុង​ឱកាស​នេះ គឺ​ដើម្បី​ឲ្យ​ក្មួយៗ​កុមារ បាន​យល់ដឹង​ពី​ប្រវត្តិ​ដ៏​សែន​ឃោរឃៅ ដែល​បាន​ប្រព្រឹត្ត​មកលើ​កុមារ​នៅ​តំបន់​អឺរ៉ុប សម្រាប់​ជាការ​យល់ដឹង និង ពិសេស​ជាង​នេះ គឺ​ចង់​សំណេះសំណាល​និង​សួរសុខទុក្ខ​ក្មួយៗ​ក្នុងពេល​សម្រាក​ពី​ការសិក្សា ផង ដើម្បី​បង្ហាញ​ភាព​ស្និ​ទ្ឋ​ស្នាល​និង​ក្តី​នឹករលឹក​ដល់​ក្មួយៗ​ក្នុង​មូលដ្ឋាន​នេះ ខណៈដែល​គ្រប់​សកម្មភាព​របស់​កុមារ​កម្ពុជា ត្រូវបាន​យកចិត្តទុកដាក់​ខ្ពស់​ពី​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​គ្រប់លំដាប់​ថ្នាក់ ទាំង​អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ក្នុង​គោលបំណង​គាំពារ ថែរក្សា ជំរុញ​ការអភិវឌ្ឍ​ដើម្បី​កុមារ​ក្លាយទៅជា​យុវជន​ល្អ​ពលរដ្ឋ​ល្អ​របស់​សង្គមជាតិ​ក្នុងពេល​អនាគត ប៉ុន្តែ​បំណង​របស់​អ៊ំ​ពូ​មីង មាតាបិតា អាណាព្យាបាល លោកគ្រូ​អ្នកគ្រូ គ្រប់រូប ចង់បាន​ពី​ក្មួយ​នូវ​ផល​តបស្នង​វិញ សុំ​តែ​ម្យ៉ាង​គត់ គឺ​ចង់ឃើញ​ក្មួយៗ ខិតខំ​សិក្សា​រៀនសូត្រ ប្រព្រឹត្ត​តែ​អំពើ​ល្អ ចៀស​ឆ្ងាយ​ពី​គ្រឿងញៀន និង​កុំ​សេពគប់​អំពើ​អបាយមុខ​គ្រប់​ប្រភេទ ដែល​សង្គម​ស្អប់ខ្ពើម ៕

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ឃុំ​ខ្នារ​ពោធិ៍​ពិធី​អបអរសាទរ​ខួប​លើក​ទី​១០៨ ទិវា​អន្ដរជាតិ​នារី​០៨ មីនាឯកឧត្តម សែ​ស វង្ស​ស​ត្ថា មេបញ្ជាការរង​និង​ជា​នាយសេនាធិការ​នៃ​បញ្ជាការដ្ឋាន​កងទ័ព​ជើង​អាកាស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់

​ អាជ្ញាធរ​ខេត្តសៀមរាប ចាប់ផ្ដើម​យុទ្ធនា​ការ ចុះ​រុះរើ ​ស្លាក​យីហោប៉ាណូ ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ដែល​គ្មាន​ច្បាប់ឬ​អស់​សុពលភាពបាន​ចំនួន​០៩​ផ្ទាំងដើម្បី​រៀបចំ​សោភ័ណភាព​ខេត្ត​

អភិបាលខេត្ត​សៀមរាប​អបអរ​ការទទួលពាន​មាស របស់​សមាគម​ចុងភៅ​កម្ពុជា នៃ​ប្រកួត​រសជាតិ​ម្ហូប​អាស៊ី នៅ​ប្រទេស​ថៃ

អភិបាលខេត្ត​សៀមរាប​អបអរ​ការទទួលពាន​មាស របស់​សមាគម​ចុងភៅ​កម្ពុជា នៃ​ប្រកួត​រសជាតិ​ម្ហូប​អាស៊ី នៅ​ប្រទេស​ថៃ

វត្ត​លលៃ​ជាវ​ត្ត​គំរូ​មួយ ដែល​បាន​ផ្លាស់ប្ដូរ​ទីតាំង​កុដិ​ព្រះសង្ឃដើម្បី​អភិរក្ស​តម្លៃ​បេតិកភណ្ឌ​ពិភពលោក​

វត្ត​លលៃ​ជាវ​ត្ត​គំរូ​មួយ ដែល​បាន​ផ្លាស់ប្ដូរ​ទីតាំង​កុដិ​ព្រះសង្ឃដើម្បី​អភិរក្ស​តម្លៃ​បេតិកភណ្ឌ​ពិភពលោក​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.