Thursday, March 19, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

យុទ្ធនាការទិវាអន្តរជាតិក្មេងស្រីសម្រាប់ឆ្នាំ២០២៤ ក្រោមប្រធានបទ “ការបង្កើនភាពអង់អាចរបស់ក្មេងស្រីដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព” នៅខេត្តសៀមរាប

ដោយ Pothe Thun
12/11/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
យុទ្ធនាការទិវាអន្តរជាតិក្មេងស្រីសម្រាប់ឆ្នាំ២០២៤ ក្រោមប្រធានបទ “ការបង្កើនភាពអង់អាចរបស់ក្មេងស្រីដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព” នៅខេត្តសៀមរាប
5
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រសួងកិច្ចការនារី និងរដ្ឋបាលខេត្តសៀមរាប បានសហការជាមួយអង្គការមជ្ឈមណ្ឌលធនធានស្ត្រី និងអង្គការក្លែនអន្តរជាតិកម្ពុជា រៀបចំកម្មវិធីយុទ្ធនាការទិវាអន្តរជាតិក្មេងស្រីសម្រាប់ឆ្នាំ២០២៤ ក្រោមប្រធានបទ “ការបង្កើនភាពអង់អាចរបស់ក្មេងស្រីដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព” នៅបរិវេណវិទ្យាល័យអង្គរ ក្រោមវត្តមាន លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត តំណាងក្រសួងកិច្ចការនារី កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរក្រុង ចៅសង្កាត់ គណៈគ្រប់គ្រង និងសិស្សនិស្សិតមកពីបណ្ដាសាលាមួយចំនួនក្នុងខេត្តសៀមរាប។

បើតាមលោកស្រី ឃឹម ពិសី នាយិកាអង្គការមជ្ឈមណ្ឌលធនធានស្ត្រី (WRC ) បានឱ្យដឹងថា ការរៀបចំយុទ្ធនាការនាថ្ងៃនេះ គឺដើម្បីអបអរសាទរទិវាអន្តរជាតិថ្ងៃសម្រាប់ក្មេងស្រីខួបលើកទី១២ ក្រោមប្រធានបទ “ការបង្កើនភាពអង់អាចរបស់ក្មេងស្រីដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព” ក្នុងន័យផ្តល់ភាពអង់អាចដល់ក្មេងស្រី និងស្ត្រីវ័យក្មេងក្នុងការផ្តល់ និងទទួលព័ត៌មាន និងទទួលការអប់រំនានា និងអំពីសិទ្ធិការការពារខ្លួនពីការបៀតបៀន ការរៀបការវ័យក្មេង និងការរំលោភបំពានផ្សេងៗ។ យុទ្ធនាការនេះដែរ ក៏ជាការជំរុញការប្តេជ្ញាចិត្តជាសកល ក្នុងការបញ្ឈប់ការរើសអើងអំពើហិង្សាគ្រប់ទម្រង់ប្រឆាំងនឹងស្ត្រី តាមរយៈការកៀរគរ និងលើកទឹកចិត្តឱ្យអ្នកពាក់ព័ន្ធ រួមមានគ្រួសារ សហគមន៍ និងសង្គម បន្តគាំទ្រផ្តល់ឱកាសនិងយកចិត្តទុកដាក់វិនិយោគលើក្មេងស្រីឱ្យកាន់តែច្រើន។

លោកស្រី ចេង ជិនណេត ប្រធាននាយកដ្ឋានសមភាពយេនឌ័រនៃក្រសួងកិច្ចការនារី មានប្រសាសន៍ថា យុទ្ធនាការទិវាអន្តរជាតិក្មេងស្រី គឺជាយុទ្ធនាការជាសកលរបស់អង្គការសហប្រជាជាតិ ក្នុងការបញ្ឈប់ការរើសអើងអំពើហិង្សា និងភាពខុសគ្នាផ្នែកសេដ្ឋកិច្ចសង្គម ដែលធ្វើឱ្យប៉ះពាល់ដល់ក្មេងស្រី ព្រមទាំងចូលរួមបង្កើនភាពអង់អាចរបស់ក្មេងស្រី ដើម្បីឱ្យពួកគេមានឱកាសពេញលេញក្នុងការអនុវត្តសិទ្ធិ និងសក្តានុពលរបស់ខ្លួន។ យុទ្ធនាការនេះដែរ គឺជាការលើកទឹកចិត្តដល់ក្មេងស្រី ក្នុងការមានឱកាសចូលរួមបង្ហាញនូវទេពកោសល្យ និងសមត្ថភាពរបស់ខ្លួន និងបង្ហាញនូវសន្ទុះចិត្តដល់ក្មេងស្រីដ៏ទៃទៀត ឱ្យហ៊ានស្រម៉ៃ មានភាពអង់អាច ក្នុងការសម្រេចនូវគោលដៅរបស់ខ្លួន ដែលសារទាំងនេះបានបង្ហាញឱ្យឃើញថា ក្មេងស្រីអាចធ្វើបាន ក្មេងស្រីមានឱកាស ក្មេងស្រីអង់អាច ក្មេងស្រីអាចចូលរួមបានគ្រប់វិស័យ ដើម្បីដឹកនាំកិច្ចអភិវឌ្ឍប្រកបដោយចីរភាព។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត ថ្លែងថា ក្រោមម្លប់នៃសន្តិភាព និងការអភិវឌ្ឍ យើងសង្កេតឃើញថាស្ថានភាពឋានៈ និងតួនាទីរបស់ស្រ្តី និងក្មេងស្រីត្រូវបានលើកកម្ពស់ និងមានភាពប្រសើរឡើងជាបន្តបន្ទាប់ ពិសេសគឺក្មេងស្រីបានទទួលនូវសិទ្ធិ ការអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបានត្រៀមខ្លួនដើម្បីចូលរួមជាចលករក្នុងកិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងការងារសង្គមនៅលើក្រុមវិស័យ។ ស្របជាមួយគ្នានោះ ពួកគាត់ក៏បានជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន ដូចជាការវិវត្តថ្មីៗ របស់សង្គមនៅក្នុងយុគសម័យឌីជីថល ដែលធ្វើឱ្យស្រ្តី និងក្មេងស្រី ជួបប្រទះនូវបញ្ហាដូចជា សុវត្ថិភាពក្នុងការដើរហើរ ការឆបោកតាមប្រព័ន្ធអនឡាញ ការបៀតបៀតផ្លូវភេទ និងបញ្ហាអវិជ្ជមានផ្សេងទៀត។

លោកស្រីបន្តថា រដ្ឋាភិបាលកម្ពុជានីតិកាលទី៧ បានបន្តលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ក្មេងស្រីនៅគ្រប់វិស័យជាអាទិភាពដែលក្នុងនោះការបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រី នៅក្នុងការដឹកនាំសាធារណៈ គឺជាផ្នែកសំខាន់មួយក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន។ បន្ថែមពីនេះ ការប្រកួតបាល់ទាត់ក្មេងស្រី ក្នុងន័យកីឡាដើម្បីក្មេងស្រី កីឡាដើម្បីទាំងអស់គ្នាហើយកីឡា ក៏ជាមេរៀនភាពជាអ្នកដឹកនាំ កីឡា គឺជាមេរៀនដែលបង្កើននូវភាពជឿជាក់ និងជឿទុកចិត្តលើខ្លួនឯងយ៉ាងខ្លាំង ពីព្រោះទទួលបានការបង្វឹកយ៉ាងវិជ្ជមាន។ កីឡាគឺជាអ្នកកសាងឱ្យមានភាពក្លាហាន ពីព្រោះបទពិសោធក្នុងវិស័យកីឡាដែលក្មេងស្រីបានចូលរួម អាចជួយឱ្យយកឈ្នះលើការភ័យខ្លាច ក្នុងការរាយការណ៍ ឬស្វែងរកសេវា និងធនធានផ្សេងៗទៀត ក្នុងនៃជីវិតរបស់ពួកគេ៕

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ថ្នាក់ដឹកនាំនៃបណ្តាខេត្តក្រុងមេត្រីភាពកម្ពុជា-ចិន ជួបពិភាក្សាគ្នាចែករំលែកបទពិសោធពីការអភិវឌ្ឍ និងការធ្វើឱ្យប្រសើរឡើងនូវវិស័យទេសចរណ៍

ថ្នាក់ដឹកនាំនៃបណ្តាខេត្តក្រុងមេត្រីភាពកម្ពុជា-ចិន ជួបពិភាក្សាគ្នាចែករំលែកបទពិសោធពីការអភិវឌ្ឍ និងការធ្វើឱ្យប្រសើរឡើងនូវវិស័យទេសចរណ៍

ក្រសួងអប់រំយុវជននិងកីឡាបើកកិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំង៣ល្អ”កូនល្អ សិស្សល្អ មិត្តល្អ”  ថ្នាក់ជាតិរបស់ក្រុមប្រឹក្សាយុវជន និងកុមារកម្ពុជានៅក្នុងខេត្តសៀមរាប

ក្រសួងអប់រំយុវជននិងកីឡាបើកកិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំង៣ល្អ"កូនល្អ សិស្សល្អ មិត្តល្អ"  ថ្នាក់ជាតិរបស់ក្រុមប្រឹក្សាយុវជន និងកុមារកម្ពុជានៅក្នុងខេត្តសៀមរាប

សារមន្ទីរតេជោសន្ដិភាព ត្រៀមខ្លួនរួចរាល់ក្នុងការទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូមកពីបណ្តាប្រទេសនៃអនុសញ្ញាអូតាវ៉ា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    12 shares
    Share 5 Tweet 3
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    28 shares
    Share 11 Tweet 7
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    35 shares
    Share 14 Tweet 9
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.