Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ថ្នាក់ដឹកនាំនៃបណ្តាខេត្តក្រុងមេត្រីភាពកម្ពុជា-ចិន ជួបពិភាក្សាគ្នាចែករំលែកបទពិសោធពីការអភិវឌ្ឍ និងការធ្វើឱ្យប្រសើរឡើងនូវវិស័យទេសចរណ៍

ដោយ Pothe Thun
12/11/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ថ្នាក់ដឹកនាំនៃបណ្តាខេត្តក្រុងមេត្រីភាពកម្ពុជា-ចិន ជួបពិភាក្សាគ្នាចែករំលែកបទពិសោធពីការអភិវឌ្ឍ និងការធ្វើឱ្យប្រសើរឡើងនូវវិស័យទេសចរណ៍
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្នាក់ដឹកនាំ និងក្រុមមន្ត្រីនៃបណ្តាខេត្តក្រុងសម្ព័ន្ធមេត្រីភាពរបស់កម្ពុជា-ចិន បានជួបប្រជុំគ្នានៅក្នុងខេត្តសៀមរាប ដើម្បីពិភាក្សាចែករំលែកបទពិសោធពីការអភិវឌ្ឍ និងការធ្វើឱ្យកាន់តែប្រសើរឡើង ជាពិសេសលើវិស័យទេសចរណ៍។

ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានបង្ហាញថា ខេត្តសៀមរាប បានបង្កើតនូវចំណងសម្ព័ន្ធមេត្រីភាពជាមួយខេត្តក្រុង នៃប្រទេសចិន ចំនួន៣០ខេត្តក្រុង។ ផ្លែផ្កាដែលកើតចេញពីភាពបងប្អូនជាខេត្តក្រុងមេត្រីភាពនេះ បានរួមចំណែកជួយអភិវឌ្ឍខេត្តសៀមរាប ទទួលបាននូវសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់លើវិស័យទេសចរណ៍ អប់រំ កសិកម្ម ពាណិជ្ជកម្ម សុខាភិបាល វប្បធម៌ និងវិនិយោគ។ ជាពិសេសសមិទ្ធផលថ្មីដ៏សំខាន់ គឺអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលបម្រើវិស័យទេសចរណ៍ដ៏មានសក្តានុពល និងខឿនសេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចប្រជាពលរដ្ឋក្នុងខេត្តសៀមរាបផងដែរ។ ក្រោយវិបត្តិកូវីដ-១៩ រយៈពេល១០ខែ ក្នុងឆ្នាំ២០២៤នេះ ខេត្តសៀមរាបទទួលបានភ្ញៀវ ២.៤៩៥.៣៥៣នាក់ ក្នុងនោះទេសចរចិនមានចំនួន ៥៩.៤៩៨នាក់។

ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា មានប្រសាសន៍ថា វិស័យទេសចរណ៍ជាកម្លាំងចលករជំរុញវិស័យសេដ្ឋកិច្ច ហើយប្រទេសចិន គឺបានយកចិត្តទុកដាក់ជាខ្លាំងក្នុងការអភិវឌ្ឍវិស័យទេសចរណ៍នេះ។ ហើយស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានយកការងារអភិវឌ្ឍវិស័យទេសចរណ៍នេះជាការងារចម្បង។ ក្នុងនោះស្ថានទូតចិនបានធ្វើការងារជាច្រើន ជាមួយសម្ព័ន្ធទេសចរចិន ជាមួយក្រសួងទេសចរណ៍កម្ពុជា ដោយមានការរៀបចំសន្និសីទលើកទី១ ស្តីពីយន្តការនៃការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការទេសចរកម្ពុជា-ចិន ដោយទទួលបានផលល្អ។ ជាក់ស្តែងថ្ងៃនេះ ក៏មានការជួបគ្នារវាងខេត្តក្រុងមេត្រីភាពកម្ពុជា-ចិន ហើយក៏ឃើញថា មានក្រុមហ៊ុនអាកាសចរណ៍មួយចំនួនបានចូលរួម។ ជាមួយគ្នានេះយើងក៏មានគម្រោងបង្កើតជើងហោះហើរថ្មី ពីស៊ីអានហាពិន មកទីក្រុងភ្នំពេញ ដែលការងារនេះ នឹងជួយបង្កើនការហោះហើរពីប្រទេសចិនមកកម្ពុជាបានកាន់តែច្រើន។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ឯកឧត្តមឯកអគ្គរដ្ឋទូតបន្តថា យើងបានធ្វើការជំរុញកិច្ចសហប្រតិបត្តិការទេសចរនៅតាមមូលដ្ឋាន ដែលនៅក្នុងសន្និសីទខេត្តក្រុង មេត្រីភាពកម្ពុជា-ចិន ឆ្នាំ២០២៤នេះ ក៏ឃើញមានការចូលរួមពីសំណាក់តំណាងខេត្តក្រុងនៃប្រទេសចិនចំនួន៨ ហើយខេត្តក្រុងនៃប្រទេសកម្ពុជាចំនួន២៥ ដោយមានការពិភាក្សាគ្នា ហើយក៏មានការព្រមព្រៀងគ្នាជាច្រើនផងដែរ។ ជាមួយគ្នានេះ ខេត្តយូណានបានកំពុងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេចរណ៍ជាមួយកម្ពុជា ដោយគ្រោងរៀបចំដំណើរកម្សាន្តយូណានទៅទស្សនានៅអង្គរឱ្យទៅជាគម្រោងទេសចរដែលប្រណិត ហើយខេត្តហើណាន ក៏កំពុងសហការជាមួយកម្ពុជាផងដែរ។ ដែលយើងសង្ឃឹមថា កិច្ចសហប្រតិបត្តិការទាំងនេះ នឹងជំរុញធ្វើឱ្យវិស័យទេសចរចិន-កម្ពុជា ឈានទៅមុខមួយកម្រិតទៀត។

ក្នុងឱកាសនោះដែរ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា សន្និសីទខេត្តក្រុងមេត្រីភាពកម្ពុជា-ចិន ឆ្នាំ២០២៤ មិនត្រឹមតែចូលរួមដល់ការពង្រឹងចំណងមិត្តភាព ការបង្កើនកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ និងការផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមករវាងកម្ពុជា-ចិន ប៉ុណ្ណោះទេ ប៉ុន្តែនឹងជួយជំរុញក្នុងការផ្សារភ្ជាប់ និងបង្កើតទំនាក់ទំនងទីក្រុងមេត្រីភាព កាន់តែច្រើនបន្ថែមរវាង កម្ពុជា-ចិន ដែលនឹងរួមចំណែកក្នុងការផ្សព្វផ្សាយកាន់តែទូលំទូលាយនូវ វប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍របស់កម្ពុជា-ចិន ជាពិសេសការយកចិត្តទុកដាក់ជាអាទិភាពនូវប្រភពទីផ្សារចិន សម្រាប់វិស័យទេសចរណ៍កម្ពុជាផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យសមាគមមិត្តភាពកម្ពុជា-ចិន និងសមាគមប្រជាជនចិនដើម្បីមិត្តភាពជាមួយបរទេស បន្តជំរុញកិច្ចសហការ និងសាមគ្គីភាព រវាងប្រជាជននិងប្រជាជននៃ ប្រទេសយើងទាំងពីរ កម្ពុជា-ចិន ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត និងជំរុញការផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍កម្ពុជាទៅដល់ប្រជាជនចិន ជាពិសេសខេត្តសៀមរាប ដែនដីអច្ឆរិយៈ និងជាគោលដៅទេសចរណ៍ប្រកបដោយសក្តានុពលរបស់កម្ពុជា៕

អត្ថបទ និងរូបថត៖ លោក ជា ស្រស់, លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងអប់រំយុវជននិងកីឡាបើកកិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំង៣ល្អ”កូនល្អ សិស្សល្អ មិត្តល្អ”  ថ្នាក់ជាតិរបស់ក្រុមប្រឹក្សាយុវជន និងកុមារកម្ពុជានៅក្នុងខេត្តសៀមរាប

ក្រសួងអប់រំយុវជននិងកីឡាបើកកិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំង៣ល្អ"កូនល្អ សិស្សល្អ មិត្តល្អ"  ថ្នាក់ជាតិរបស់ក្រុមប្រឹក្សាយុវជន និងកុមារកម្ពុជានៅក្នុងខេត្តសៀមរាប

សារមន្ទីរតេជោសន្ដិភាព ត្រៀមខ្លួនរួចរាល់ក្នុងការទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូមកពីបណ្តាប្រទេសនៃអនុសញ្ញាអូតាវ៉ា

ក្រសួងផែនការ រៀបចំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ ស្តីពីលទ្ធផលអង្កេតនវានុវត្តន៍រាជធានីខេត្តឆ្នាំ២០២២ នៅខេត្តសៀមរាប

ក្រសួងផែនការ រៀបចំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ ស្តីពីលទ្ធផលអង្កេតនវានុវត្តន៍រាជធានីខេត្តឆ្នាំ២០២២ នៅខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.