Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរ​ខេត្តសៀមរាប​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​សមាជិក​ព្រឹទ្ធសភា ប្រចាំ​ភូមិភាគ​ទី​៤

ដោយ Pothe Thun
06/06/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរ​ខេត្តសៀមរាប​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​សមាជិក​ព្រឹទ្ធសភា ប្រចាំ​ភូមិភាគ​ទី​៤
34
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី​០៦ ខែ មិថុនា ឆ្នាំ​២០១៩​នេះ ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុ​ប្រឹក្សា​ខេត្ត និង លោកជំទាវ យូ សុភា អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត រួមទាំង នាយក​រដ្ឋបាល​សាលាខេត្ត គ្រប់​ទីចាត់ការ​នៃ​សាលាខេត្ត និង ស្នងការ​នគរបាល​ខេត្ត បាន​ជួប​ធ្វើ​កិច្ចពិភាក្សា​ការងារ​ជា មួយ​គណៈប្រតិភូ​សមាជិក​ព្រឹទ្ធសភា ប្រចាំ​ភូមិភាគ​ទី​៤ ដឹកនាំ​ដោយ​ឯកឧត្តម ប៉ុល លឹម ប្រធាន​ក្រុម​សមាជិក​ព្រឹទ្ធ សភា ប្រចាំ​ភូមិភាគ​ទី​៤ នៅ​សាលា​ខេត្តសៀមរាប ក្នុង​គោលបំណង​ជួយ ជម្រុញ និង ការផ្តល់សេវា​រដ្ឋបាល ។

​ក្នុង​ដំណើរ​បំពេញ​បេសកម្ម​របស់​ប្រតិភូ​សមាជិក​ព្រឹទ្ធសភា ប្រចាំ​ភូមិភាគ​ទី​៤​នាពេលនេះ គឺ​ក្នុងន័យ​ដើម្បី​ធ្វើការ​ស្វែងយល់ អំពី​ស្ថានភាព​ទូទៅ និង ការរស់នៅ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ការផ្តល់សេវា​រដ្ឋបាល​ជូន​ដល់​បងប្អូន​ប្រជា​ពល រដ្ឋ ប្រកបដោយ​តម្លាភាព ប្រសិទ្ធភាព និង ធ្វើការ​ផ្លាស់ប្តូរ​បទពិសោធ​ន៍​លើ​ការងារ​ទាំងនោះ​ផងដែរ ។

​មានមតិ​ស្វាគមន៍​ក្នុងឱកាស​នេះ លោកជំទាវ យូ សុភា ក៏បាន​លើក​ផងដែរ អំពី​ស្ថានភាព​ទូទៅ​របស់​ខេត្ត ការងារ​សន្តិសុខ និង សណ្តាប់ធ្នាប់ ទេសចរណ៍ កសិកម្ម និង ការងារ​អត្រានុកូលដ្ឋាន ព្រមទាំង​ការផ្តល់សេវា​រដ្ឋបាល តាម​អង្គភាព​ច្រកចេញ ចូល​តែមួយ​របស់​រដ្ឋបាលខេត្ត និង ការអនុវត្ត​គម្រោង​មូលនិធិ​ឃុំ សង្កាត់ និង បញ្ហា​ប្រឈម​មួយចំនួន​ផងដែរ ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ឯកឧត្តម ប៉ុល លឹម ប្រធាន​ក្រុម​សមាជិក​ព្រឹទ្ធ សភា ប្រចាំ​ភូមិភាគ​ទី​៤ បាន​មាន​ប្រសា​ស៍​ថា គោលបំណង នៃ​ដំណើរ​បំពេញបេសកកម្ម​នៅ ខេត្តសៀមរាប​នាពេលនេះ​របស់​ប្រតិភូ គឺ​ដើម្បី​ជួយ​ដល់​រដ្ឋបាល​ខេត្តសៀមរាប ក្នុងការ​ពង្រឹង​យន្តការ​ដល់​អង្គភាព មន្ទីរ​ពាក់ ព័ន្ធ​ទាំងអស់ ដែលមាន​សមត្ថកិច្ច​ធ្វើ​ការងារ និង ជួយ​ជម្រុញ តាមដាន ត្រួតពិនិត្យ ណែនាំ​ទៅតាម​ក្រុមប្រឹក្សា​ក្រុង ស្រុក ឃុំ​សង្កាត់ សំខាន់​ចំពោះ​លោក​មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ រួមទាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ សង្កាត់ អធិការ​នគរ បាល​ក្រុង ស្រុក និង ស្នងការ​នគរបាល​ខេត្ត អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ខេត្តសៀមរាប ។

​ឯកឧត្តម​បន្តថា ដំណើរ​បំពេញបេសកកម្ម​នេះ គឺ​ដើម្បី​រួមគ្នា​នៅក្នុង​ភូមិភាគ​ទី​៤ ដែលមាន​ខេត្តសៀមរាប ,​បន្ទាយមានជ័យ ,​បាត់ដំបង , ប៉ៃលិន និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ក្នុង​គោលដៅ​ធ្វើ​ឲ្យ​ខេត្ត​ទាំង​ប្រាំ ឲ្យ​កាន់ តែមាន​សន្ទុះ​ក្នុង​កិច្ចអភិវឌ្ឍន៍​ខេត្ត​របស់ខ្លួន និង​ដើម្បី​ធ្វើការ​ស្វែងយល់​អំពី​ទុក្ខ​កង្វល់​របស់​ប្រជានុរាស្ត្រ ដែលមាន​ទុក្ខ​កង្វល់​របស់លោក​មេឃុំ ចៅសង្កាត់ ក៏ដូចជា​ទុក្ខ​កង្វល់​របស់​ក្រុមប្រឹក្សា និង គណៈ​អភិបាលខេត្ត​ផងដែរ ។

​ឯកឧត្តម ប៉ុល លឹម ក៏បាន​បញ្ជាក់ថា ដោយ​បញ្ហា​ទាំងនេះហើយ ដែល​យើង​ត្រូវ​រួមគ្នា​ក្នុងការ​អនុវត្ត​ឲ្យ​ខាងតែបាន ក្នុងការ បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន ហើយ​ក្នុងនោះ​ឯកឧត្តម​ប្រធាន ក៏បាន​លើក​នូវ​ចំណុច​សំខាន់ៗ ដើម្បី​ជូន​ដល់​ក្រុមប្រឹក្សា​ខេត្ត រដ្ឋបាលខេត្ត ធ្វើការ​បកស្រាយ​បំភ្លឺ ដោយបាន​ផ្តោតទៅលើ ការងារ​អត្រានុកូលដ្ឋាន ការផ្តល់ សៀវភៅ​គ្រួសារ និង ស្នាក់នៅ , ការធ្វើ​ចរាចរ​លិខិត ឯកសារ , ការងារ​ច្រកចេញចូល​តែមួយ , បញ្ហាដីធ្លី​ដែលមាន​ការពាក់ ព័ន្ធ​ទៅ (​ស​.​ជ​.​ណ លេខ ៥១ , ៥២ និង លេខ​១៥៨ ) បញ្ហា​ការបង់ពន្ធ​ប្រថាប់ត្រា​លើដី​ធ្លី មានការ​យឺតយ៉ាវ ព្រមទាំង​ភាពយឺតយ៉ាវ​របស់ ការិយាល័យ​ភូមិបាល​ក្រុង​ស្រុក ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានទុក្ខ​កង្វល់​នាពេល​បច្ចុប្បន្ននេះ ។

​ក្នុងឱកាស​នេះដែរ ឯកឧត្តម​ក៏បាន​សុំ ឲ្យ​អាជ្ញាធរខេត្ត ត្រូវធ្វើ​ការពិនិត្យ​ឡើងវិញ នូវ​បញ្ហា​ទាំងនេះ ព្រមទាំង​ស្រាវជ្រាវ​ពី​ការយឺតយ៉ាវ​ទាំងនេះ ក្នុង​គោលបំណង អ្វីខ្លះ​ចំពោះ​ប្រជាពលរដ្ឋ ដែល​ពួកគាត់​មាន​តម្រូវ​ការចាំបាច់​ក្នុង​ក្រុមគ្រួសារ ។

​ឯកឧត្តម ប៉ុល លឹម ក៏បាន​ធ្វើការ​កោតសរសើ​រ ពី​ការខិតខំ​របស់​រដ្ឋបាល​ខេត្តសៀមរាប លើក​អភិវឌ្ឍន៍​ខេត្ត ឲ្យ​កាន់​តែមាន​សោ​ភណ្ឌ​ភាព ដើម្បី​ទទួល​ស្វាគមន៍​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​ចូលមក​ទស្សនា​កម្សាន្ត ដែលជា​ខេត្ត​គោលដៅ​របស់​ភ្ញៀវ​ទេសចរណ៍​លើក​ពិភពលោក​ទៀតផង ។ ក្នុងនោះដែរ​ឯកឧត្តម​ក៏បាន​លើក​នូវ​បទ ពិសោធន៍ និង អនុសាសន៍​ល្អៗ​មួយចំនួន ដើម្បី​ជា​មូលដ្ឋានគ្រឹះ សម្រាប់​ថ្នាក់ក្រោម​ជាតិ​យកទៅអនុវត្ត ឲ្យ​កាន់​តែមាន ប្រសិទ្ធភាព​ខ្ពស់ ព្រមទាំង​បានធ្វើ​ការណែនាំ​មួយចំនួន ដល់​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត មន្ទីរ អង្គភាព គឺត្រូវធ្វើ ការពិនិត្យ​ឡើងវិញ នូវ​រាល់​បញ្ហា​ទាំងឡាយ​ដែលមាន​កន្លងមក ដើម្បី​ធ្វើការ​កែប្រែ ឲ្យ​ប្រកបទៅដោយ​សន្តិវិធី ក្នុងការ​បម្រើ ដល់​ប្រជាពលរដ្ឋ ដើម្បី​ជាទី​ទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ ។ ចំពោះ​បញ្ហា​ដែល​ចាំបាច់ ក្នុងការ​ពិនិត្យឡើងវិញ​នោះ លើ​ការងារ រៀបចំ​ដីធ្លី​នគរូបនីយកម្ម សំណង់ និង សុរិយោដី ក៏​ដូច​បណ្តា​ការិយាល័យ​ភូមិបាល​ក្រុង ស្រុក ដែលជា​ចំណោទ បញ្ហា​យ៉ាងខ្លាំង ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ បាត់បង់​ទំនុកចិត្ត​គាំទ្រ ក្នុងការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​រដ្ឋអំណាច​គ្រ​ប់ លំដាប់ថ្នាក់​ទៀតផង ៕

   

​អត្ថបទ និង រូបភាព​៖​ម៉ី សុខា​រិ​ទ្ធ
​កែសម្រួល​៖ អ៊ុន ណា​រាជ្យ​

Tags: ខេត្តសៀមរាបគណៈប្រតិភូ​សមាជិក​ព្រឹទ្ធសភា ប្រចាំ​ភូមិភាគ​ទី​៤អាជ្ញាធរ​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ថ្ងៃនេះ​យុវជន​៤​នាក់ជាប់​ពាក់ព័ន្ធ​ការប្រើប្រាស់​គ្រឿងញៀន​ត្រូវ​នគរបាល​ខេត្តសៀមរាប​បញ្ជូន​ខ្លួន​ទៅ​មណ្ឌល​កែប្រែ​

ថ្ងៃនេះ​យុវជន​៤​នាក់ជាប់​ពាក់ព័ន្ធ​ការប្រើប្រាស់​គ្រឿងញៀន​ត្រូវ​នគរបាល​ខេត្តសៀមរាប​បញ្ជូន​ខ្លួន​ទៅ​មណ្ឌល​កែប្រែ​

នំ​បញ្ចុកនិង​ចំណី​ម្ហូបអាហារ​មួយ​ចំនួន​ដែល​ដាក់លក់​នៅក្នុង​ផ្សារលើ​ធំថ្មី ពុំមាន​លាយ​សារធាតុ​គីមី​ហាមឃាត់​ឡើយ

នំ​បញ្ចុកនិង​ចំណី​ម្ហូបអាហារ​មួយ​ចំនួន​ដែល​ដាក់លក់​នៅក្នុង​ផ្សារលើ​ធំថ្មី ពុំមាន​លាយ​សារធាតុ​គីមី​ហាមឃាត់​ឡើយ

អ្នករត់​កង់​បី​នៅតាម​ចំណតរថយន្ត​ក្រុង​សៀមរាប​មានការ​ត្អូញត្អែរ​រឿង​រថយន្ត​ដឹក​អ្នកដំណើរ​មិន​ព្រម​ចូល​ចត​

អ្នករត់​កង់​បី​នៅតាម​ចំណតរថយន្ត​ក្រុង​សៀមរាប​មានការ​ត្អូញត្អែរ​រឿង​រថយន្ត​ដឹក​អ្នកដំណើរ​មិន​ព្រម​ចូល​ចត​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.