Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំគណៈកម្មការគាំទ្រជំរុញការអនុវត្ដយុទ្ធសាស្ត្រជាតិ ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងខេត្ដសៀមរាប

ដោយ Pothe Thun
18/02/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្ដសៀមរាប បានបើកកិច្ចប្រជុំគណៈកម្មការគាំទ្រជំរុញការអនុវត្ដយុទ្ធសាស្ត្រជាតិ ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងខេត្ដសៀមរាប ដឹកនាំកិច្ចប្រជុំដោយ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ដ ដោយមានការចូលរួមពីតំណាងមន្ទីរអង្គភាពក្នុងខេត្ដ អាជ្ញាធរក្រុងស្រុក និងអ្នកប្រកបរបររកស៊ីសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ។

លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត មានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ គឺដើម្បីផ្សព្វផ្សាយពីអត្ថប្រយោជន៍ពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធដល់អ្នកប្រកបរបររកស៊ីសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាអ្នករត់ម៉ូតូកង់បី Pass App អ្នកលក់ដូរតាមចិញ្ចើមថ្នល់ ឬកម្មករនិយោជក់ជាដើម។ កិច្ចប្រជុំក៏បង្ហាញពីគោលបំណងនៃយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨។ លើកកម្ពស់ការគាំពារ និងការពង្រឹងសមត្ថភាព ផលិតភាព និងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងជំរុញ និងពន្លឿនការចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដើម្បីធានាឱ្យបាននូវភាពធន់ ភាពប៉ាន់ប្រមាណបាន និងភាពរីកចម្រើនទៅមុខនៃការធ្វើធុរកិច្ចពាណិជ្ជកម្ម ការវិនិយោគ និងការប្រកបអាជីវកម្ម។

លោកអភិបាលរងខេត្ត បញ្ជាក់ថា ដើម្បីអនុវត្តស្របតាមផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ រដ្ឋបាលខេត្តសៀមរាប ត្រូវបានពន្លឿនរៀបចំបង្កើតសេចក្តីសម្រេចក្រុមការងារអនុគណៈកម្មាធិការ ដើម្បីគាំទ្រ និងជំរុញការអនុវត្តសកម្មភាពការងារឱ្យបានល្អ ស្របតាមចក្ខុវិស័យរាជរដ្ឋាភិបាល និងសម្របតាមលិខិតបទដ្ឋានគតិយុត្តនានាបានកំណត់។ រៀបចំរបាយការណ៍វឌ្ឍនភាពនៃការអនុវត្ត និងបញ្ហាប្រឈមជាប្រចាំ ដោយបញ្ជាក់ហេតុផលឱ្យបានច្បាស់លាស់ ដើម្បីមានវិធានការពិនិត្យ និងដោះស្រាយ ព្រមទាំងត្រូវរៀបចំផែនការសកម្មភាពលម្អិត និងផែនការថវិកាសម្រាប់អនុវត្តរាល់ វិធានការដែលត្រូវបានដាក់ចេញស្របតាមគោលការណ៍ណែនាំរបស់យុទ្ធសាស្ត្រថ្នាក់ជាតិ។ រដ្ឋបាលក្រុងស្រុក មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ត្រូវជំរុញដល់អ្នកប្រកបរបរផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តសៀមរាប ឱ្យចុះឈ្មោះសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈកម្មវិធីទូរសព្ទដៃ Cam-IE ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

សូមជម្រាបថា សេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាសំណុំចម្រុះនៃសកម្មភាពសេដ្ឋកិច្ច សហគ្រាស ការងារ និងកម្មករ ដែលមិនត្រូវបានគ្រប់គ្រង ឬការពារដោយរដ្ឋ។ សេដ្ឋកិច្ចក្រៅប្រព័ន្ធមានសកម្មភាពដែលមានតម្លៃទីផ្សារ ប៉ុន្តែមិនត្រូវបានចុះបញ្ជីជាផ្លូវការ។ នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន ឧទាហរណ៍ ចាប់ពីកម្មករសំណង់ដែលធ្វើការតាមផ្ទះ រហូតដល់ក្រុមហ៊ុនចុះបញ្ជីដែលចូលរួមក្នុងសកម្មភាពក្រៅផ្លូវការ៕

អត្ថបទ និងរូបភាព៖ លោក ឈិត សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: សេដ្ឋកិច្ចក្រៅប្រព័ន្ធ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្រ្តីជំនាញជំរុញឱ្យប្រជាពលរដ្ឋជាម្ចាស់ក្បាលដី ចូលរួមសហការជាមួយក្រុមការងារ ដើម្បីឱ្យការងារចុះវាស់វែងអនុវត្តទៅដោយរលូន និងបានរហ័ស

មន្រ្តីជំនាញជំរុញឱ្យប្រជាពលរដ្ឋជាម្ចាស់ក្បាលដី ចូលរួមសហការជាមួយក្រុមការងារ ដើម្បីឱ្យការងារចុះវាស់វែងអនុវត្តទៅដោយរលូន និងបានរហ័ស

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ធ្វើពលកម្មសម្អាតឧទ្យានសហស្សវត្សរ៍ អបអរខួបលើកទី៧០ ថ្ងៃកំណើតកាកបាទក្រហមកម្ពុជា

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ធ្វើពលកម្មសម្អាតឧទ្យានសហស្សវត្សរ៍ អបអរខួបលើកទី៧០ ថ្ងៃកំណើតកាកបាទក្រហមកម្ពុជា

មន្ត្រីជំនាញជំរុញឱ្យភាគីពាក់ព័ន្ធចូលរួមអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍ ដោយមិនត្រូវចាត់ទុកជាតួនាទីដាច់ដោយឡែករបស់ក្រសួងទេសចរណ៍ឡើយ

មន្ត្រីជំនាញជំរុញឱ្យភាគីពាក់ព័ន្ធចូលរួមអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍ ដោយមិនត្រូវចាត់ទុកជាតួនាទីដាច់ដោយឡែករបស់ក្រសួងទេសចរណ៍ឡើយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.