Saturday, July 2, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

គ្រួសារ​ងាយ​រងគ្រោះ ២១​គ្រួសារ នៅឃុំ​ជីក្រែង​ទទួល​អំណោយ​ពីសា​ខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​

ដោយ Pothe Thun
08/06/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌

53
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប និង​ជា​ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហម​ខេត្តសៀមរាប នាំយក​អំណោយ​មនុស្សធម៌​របស់​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ផ្តល់ជូន​គ្រួសារ​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ក្នុង​ឃុំ​ជីក្រែង មកពី​៧​ភូមិ ចំនួន​២១​គ្រួសារ ដែល​ក្នុងនោះ​រួមមាន​គ្រួសារ​រស់នៅ​ជាមួយ​មេរោគ​អេដស៍ គ្រួសារ​មាន​ជំងឺ​រ៉ាំ​រៃ គ្រួសារ​ពិការ ស្ត្រី​មេម៉ាយ ចាស់ជរា និង​គ្រួសារ​ទីទ័លក្រ ។​

​មានប្រសាសន៍ នៅ​សាលាឃុំ​ជីក្រែង​ស្រុក​ជីក្រែង​ខេត្តសៀមរាប​នា​ព្រឹក​ថ្ងៃទី ០៨ ខែមិថុនា ​ឆ្នាំ ២០១៩ ឯកឧត្តម ទៀ សីហា បាន​អំពាវនាវ ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ រួមទាំង​ការិយាល័យ​ជំនាញ​ពាក់ព័ន្ធ​ផងដែរ យកចិត្តទុកដាក់់​ឲ្យ​បាន​ខ្ពស់បំផុត ចំពោះ​សុខុមាលភាព​ប្រជាពលរដ្ឋ ដែល​អាច​នឹង​ប្រឈម​ចំពោះ​ជំងឺគ្រុនឈាម នា​ដើមរដូវ​ភ្លៀង​ធ្លាក់​នេះ ។​

​តាម​របាយការណ៍​រប​ស់​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា​ទី​៣​ខេត្តសៀមរាប បាន​បង្ហាញថា ក្នុងចំណោម​កុមារ​ចំនួន​១៥០០​នាក់ កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​មួយ​នេះ ៣០%​នៃ​ចំនួន​នោះ គឺជា​កុមារ​កំពុង​ទទួលរង​ការ​គម្រាមកំហែង​នៃ​ជំងឺគ្រុនឈាម ។​

ព័ត៌មានជាតិ ថ្មីៗ

មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប រៀបចំពិធីផ្សព្វផ្សាយ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ

មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប រៀបចំពិធីផ្សព្វផ្សាយ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ

01/07/2022
កិច្ចប្រជុំឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងាររយៈពេល៦ខែឆ្នាំ២០២២របស់ការិយាល័យប្រជាពលរដ្ឋនៃរាជធានី-ខេត្ត

កិច្ចប្រជុំឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងាររយៈពេល៦ខែឆ្នាំ២០២២របស់ការិយាល័យប្រជាពលរដ្ឋនៃរាជធានី-ខេត្ត

01/07/2022

​ឯកឧត្តមអភិបាលខេត្ត បាន​បញ្ជាក់ថា របាយការណ៍​របស់​ម​ន្ទីរ​ពេទ្យ​កុមារ​គន្ធបុប្ផា​ទី​៣ ឬ មន្ទីរពេទ្យកុមារ​ជ័យវរ្ម័ន​ទី​៧ ខេត្តសៀមរាប បានឲ្យ​ដឹងថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​០៨ ខែមិថុនា​នេះ ក្នុងចំណោម​កុមារ​កំពុង​សម្រាក​ព្យាបាល​ជំងឺ​ក្នុង​មន្ទីរពេទ្យ​ចំនួន ១,៥០៩​នាក់ មាន​កុមារ​កើត​ជំងឺគ្រុនឈាម​ចំនួន ៣១៦​នាក់ ។ ក្នុង​នេះដែរ ត្រឹមតែ​រយ​:​ពេល ១​ថ្ងៃ​ប៉ុណ្ណោះ គឺ ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៩ មន្ទីរពេទ្យ​កុមារ​នេះ បានទទួល​កុមារ​កើត​ជំងឺគ្រុនឈាម​រហូតដល់ ១១៦​នាក់ ។

​ឆ្លៀតក្នុងឱកាស​នោះ ឯកឧត្តម​អភិបាលខេត្ត បាន​ក្រើនរំលឹក​ដល់ ការិយាល័យ​សុខាភិបាល​ស្រុក​ទាំងអស់ ត្រូវអនុវត្ត​វិធានការ “​ការពារ ប្រសើរ​ជាង​ព្យាបាល​” ដោយ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ក្នុង​មក​ក៏​មិនអាច​ខ្វះ ការចូលរួម​ពី​សំណាក់​អាណាព្យាបាល​និង​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ផងដែរ ដើម្បី​កម្ចាត់​ឲ្យ​អស់​ជម្រក​មូស​ខ្លា ដែលជា​ប្រភព​ចម្លង​ជម្ងឺគ្រុនឈាម ។​

​ប្រសាសន៍​របស់​ឯកឧត្តម ទៀ សីហា ក៏បាន​សង្កត់ធ្ងន់​ផងដែរ​ថា ៖ បញ្ហា​សុខភាព គឺជា​ចំណែក​យ៉ាងសំខាន់ ដែល​ពាក់ព័ន្ធ​ទៅនឹង​កម្មវិធី​នយោបាយ កាត់បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ របស់​រាជរដ្ឋាភិបាល​កម្ពុជា ។ ស្របគ្នា​ទៅនឹង​កម្មវិធី​នយោបាយ​នេះដែរ កាកបាទក្រហមកម្ពុជា ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន បានលើកឡើង​ពី​យុទ្ធសាស្ត្រ​ឆ្នាំ​២០១១-២០២០​គឺ ៖“​រួមចំណែក​ព​ន្លឿ​ន​ការកាត់បន្ថយ​ភាពក្រីក្រ ការពារ​សេចក្តីថ្លៃថ្នូរ​របស់​មនុស្សជាតិ និង ការពារ​តម្លៃ​មនុស្សធម៌​របស់​ជនរ​ង​គ្រោះ ។ ជាប្រចាំ​កាកបាទក្រហម​កម្ពុជា ដែលជា​ស្ថាប័ន​បំពេញបេសកកម្ម​មនុស្ស​ធម៌​ធំជាងគេ​នៅ​កម្ពុជា ក្រៅពី​ការផ្តល់​អំណោយ​មនុស្សធម៌​សង្គ្រោះបន្ទាន់​ដល់​គ្រួសារ​និង​ជនរងគ្រោះ​ដោយ​គ្រោះមហន្តរាយធម្មជាតិ និង បង្កឡើង​ដោយ​មនុស្ស​នោះ ក៏បាន​កំណត់​នូវ​លក្ខខណ្ឌ​ងាយ​រងគ្រោះ​ដែល​ត្រូវ​យកចិត្តទុកដាក់​ជួយ​ដូចជា មនុស្ស​ចាស់ជរា​គ្មាន​ទីពឹង ជនពិការ អ្នក​ផ្ទុកមេរោគ​អេដស៍ អ្នកជំងឺ​រ៉ាំរ៉ៃ​ក្រីក្រ កុមារកំព្រា ស្ត្រី​មេម៉ាយ​ក្រីក្រ​មានកូន​ច្រើន និង​អ្នក​ទីទ័លក្រ​ខ្លាំង ។

​អំណោយ​មនុស្សធម៌ ដែល​ជន​ងាយ​រងគ្រោះ​ក្នុង​១​គ្រួសារ​ទទួលបាន​ក្នុងឱកាស​នោះ រួមមាន ៖ អង្ករ​៣០​គីឡូក្រាម -​មី​១​កេស -​ត្រីខ​១​យួរ -​ទឹកត្រី​១​យួរ -​ទឹកស៊ីអ៊ីវ​១​យួរ -​ប្រេងឆា​២​ដប -​ស្ករស​២​គីឡូក្រាម -​ទឹកដោះគោ​ខាប់​៥​កំប៉ុង ថវិកា​៥​ម៉ឺន​រៀល ។ ដោយឡែក​ឯកឧត្តម ទៀ សីហា និង លោកជំទាវ បាន​ឧបត្ថម្ភ​ថវិការ​បន្ថែម​ផងដែរ តាម​ស្ថានភាព​ជាក់ស្តែង​នៃ​ជនរងគ្រោះ ៕

​ងិន គឹម​ឡេង​
​សេង ផល្លី​

Tags: កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបគ្រួសារ​ងាយ​រងគ្រោះ 21​គ្រួសារជីក្រែងព័ត៌មានខេត្ដសៀមរាបអភិបាលខេត្ត​សៀមរាប​ឯកឧត្តម ទៀ សីហា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត បើក​កិច្ចប្រជុំ​ស្តីពី​ការលើកកម្ពស់​កិច្ចការពារ​សន្តិសុខ សុខ​សុវត្ថិភាព និង សណ្តាប់ធ្នាប់​សាធារណៈ ក្នុងអំឡុងពេល​នៃ​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦នៅ​ខេត្តសៀមរាប​

អភិបាលខេត្ត​សៀមរាប ចូលរួម​ពិសា​នំ​បញ្ចុក​សាមគ្គី​ជាតិ ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ស្លក្រាម និងអាជីវករ​នៅ​ផ្សារ​សម្តេច​តេ​ជោ ហ៊ុន សែន ដើម​ក្រឡាញ់​

អភិបាលខេត្ត​សៀមរាប ចូលរួម​ពិសា​នំ​បញ្ចុក​សាមគ្គី​ជាតិ ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ស្លក្រាម និងអាជីវករ​នៅ​ផ្សារ​សម្តេច​តេ​ជោ ហ៊ុន សែន ដើម​ក្រឡាញ់​

អភិបាលខេត្ត​សៀមរាប ប្រកាស​បើក​ការ​សាងសង់​ផ្លូវ​បេតុង​ចំនួន​០២​ខ្សែក្នុង​សង្កាត់​ស្លក្រាម

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

16/06/2022
ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

14/06/2022
យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

09/06/2022

ព័ត៌មានមើលច្រើនជាងគេ

  • សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

    សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

    190 shares
    Share 76 Tweet 48
  • អាជ្ញាធរជាតិអប្សរា នឹងធ្វើការផាកពិន័យចំពោះភ្ញៀវទេសចរល្មើសបម្រាម ដើម្បីរក្សានិរន្ដរភាពបរិស្ថានស្អាត ក្នុងសួនរុក្ខជាតិអង្គរ

    134 shares
    Share 54 Tweet 34
  • ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ បានប្រកាសបិទជាផ្លូវការហើយ កាលពីម៉ោង៣រសៀលនេះ

    61 shares
    Share 24 Tweet 15
  • ពិធីបញ្ចុះវត្ថុសិរីមង្គល ចំនួន៤គ្រាប់ដែលប្រទះឃើញនៅលើកំពូលខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ ឱ្យស្ថិតនៅកន្លែងដើមវិញ !

    45 shares
    Share 18 Tweet 11
  • សមត្ថកិច្ចក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ជាប់ពាក់ព័ន្ធករណី ឆបោក

    45 shares
    Share 18 Tweet 11

ព័ត៌មានទូទៅ

  • Dating Tips (2)
  • Driver Updater (1)
  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (84)
  • ចំណេះដឹង និង ការអប់រំ (385)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,694)
  • ព័ត៌មានកីឡា (32)
  • ព័ត៌មានជាតិ (4,058)
  • ព័ត៌មានជាតិទូទៅ (116)
  • ព័ត៌មានអន្តរជាតិ (604)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (567)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (735)
  • សាសនា និង មនុស្សធម៌ (721)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (157)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.