Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត បើក​កិច្ចប្រជុំ​ស្តីពី​ការលើកកម្ពស់​កិច្ចការពារ​សន្តិសុខ សុខ​សុវត្ថិភាព និង សណ្តាប់ធ្នាប់​សាធារណៈ ក្នុងអំឡុងពេល​នៃ​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦នៅ​ខេត្តសៀមរាប​

ដោយ Pothe Thun
08/06/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ

33
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាលពី​ព្រឹក​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៩​នេះ នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប មាន​កិច្ចប្រជុំ​មួយ ស្តីពី​ការលើកកម្ពស់​កិច្ចការពារ​សន្តិសុខ សុខ​សុវត្ថិភាព និង សណ្តាប់ធ្នាប់​សាធារណៈ ក្នុងអំឡុងពេល​នៃ​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦ នៅ​ខេត្តសៀមរាប ក្រោម​អធិបតីភាព​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និង ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ដោយមាន​ការចូលរួម​ពី​សំណាក់​លោក​លោកស្រី​ជា​គណៈ​អភិបាលខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ក្នុង​ខេត្ត ស្នងការដ្ឋាន​នគរបាល​ខេត្ត កងរាជអាវុធហត្ថ​ខេត្ត តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត យោធភូមិភាគ​ទី​៤ និង គណៈ​អភិបាលក្រុង​សៀមរាប ។​

​ឯកឧត្តម ទៀ សីហា មានប្រសាសន៍ថា ចាប់ពី​ថ្ងៃទី​១២​ដល់​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៩ ខាងមុខនេះ កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី លើក​ទី​១៦ ឆ្នាំ​២០១៩ ដែល​រៀបចំ​ធ្វើឡើង​នៅក្នុង​ខេត្តសៀមរាប ដោយមាន​វត្តមាន​ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​ឥស្សរជន​ជាន់ខ្ពស់​ក្នុង​ជួរ​រាជរដ្ឋាភិបាល​កម្ពុជា និង ព្រមទាំង​ថ្នាក់ដឹកនាំ​ជា​គណៈប្រតិភូ និង​អ្នកសារព័ត៌មាន មកពី​ប្រទេស​ចំនួន​ជាង​៤០​ប្រទេស ហើយ​ពិធី​បើក​សន្និសីទ​នេះ បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ឯកឧត្តម ទៀ សីហា មានប្រសាសន៍​ទៀតថា ដើម្បី​រក្សាបាន​នូវ​សន្តិសុខ សុខ​សុវត្ថិភាព និង សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ​ជូន​ថ្នាក់ដឹកនាំ​និង​គណៈប្រតិភូ​ជាតិ អន្តរជាតិ​ដែល​អញ្ជើញ​ចូលរួម​ក្នុង​អង្គ​ស​ន្និសិទ​នេះ សូម​ឲ្យ​កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់​ប្រភេទ និង មន្ទីរ អង្គភាព ស្ថាប័ន​ពាក់​ព័​ន្ឋ ទាំងអស់​ក្នុង​ខេត្ត ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់់​បន្ថែមទៀត ដោយ​ប្រើប្រាស់​កម្លាំង​សរុប មធ្យោបាយ​សរុប វិធាន​ការសរុប ប្រមូលផ្តុំ​កម្លាំង ដើម្បី​ត្រៀម​ប្រចាំការ និង​ចេញ​អន្តរាគមន៍​នៅតាម​គោលដៅ ជាពិសេស ត្រូវ​សហការគ្នា​ឲ្យ​បានល្អ នៅតាម​បណ្តា​គោលដៅ​និ​មួយៗ​ក្នុងភូមិ​សាស្ត្រ​ដែល​ទទួលខុសត្រូវ ដើម្បី​ទប់ស្កាត់ និង​ដោះស្រាយ​ឲ្យ​បាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព នូវ​ករណី​អសន្តិសុខ​ដែល​កើតឡើង​ជាយថាហេតុ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ឯកឧត្តម ទៀ សីហា មានប្រសាសន៍​បន្ថែមទៀត​ថា ជាមួយ គ្នា​នេះ ក៏ត្រូវ​បង្កើន​នូវ​កិ​ចក​ច​ការពារ​និង ធានា​ឱ្យបាន​នូវ​សន្តិសុខ និង សុវត្ថិភាព ជូន​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ និង​ប្រជាពលរដ្ឋ​ទូទៅ ដែល​បាន​ចូលមក​ទស្សនា​នៅក្នុង​ខេត្តសៀមរាប​ផងដែរ ព្រោះថា ខេត្តសៀមរាប ជា​ខេត្ត​គោលដៅ​ទេសចរណ៍​មួយ​យ៉ាងសំខាន់​របស់​កម្ពុជា​យើង ដូច្នេះ ការរក្សា​ឱ្យបាន​នូវ​ស្ថេរភាព សន្តិសុខ សុ​វត្តិភាព និង​សណ្តាប់ធ្នាប់​របៀបរៀបរយ​សាធារណៈ គឺជា​កិច្ចការ​មួយ​យ៉ាងសំខាន់​ណាស់ ព្រោះ​វា​ជា​មុខមាត់​ខេត្ត​ទេសចរណ៍​ផង និង​ជា​កិត្តិយស​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ទាំងមូល​ផងដែរ ៕

​អត្ថបទ : លោក យូ វង្ស​
​រូបថត : លោក លីវ សុខុន​
​កែសម្រួល​អត្ថបទ : លោក លីវ សាន្ត​

Tags: គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្តព័ត៌មានខេត្ដសៀមរាបសាលាខេត្ត​សៀមរាប​​ឯកឧត្តម ទៀ សីហា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលខេត្ត​សៀមរាប ចូលរួម​ពិសា​នំ​បញ្ចុក​សាមគ្គី​ជាតិ ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ស្លក្រាម និងអាជីវករ​នៅ​ផ្សារ​សម្តេច​តេ​ជោ ហ៊ុន សែន ដើម​ក្រឡាញ់​

អភិបាលខេត្ត​សៀមរាប ចូលរួម​ពិសា​នំ​បញ្ចុក​សាមគ្គី​ជាតិ ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ស្លក្រាម និងអាជីវករ​នៅ​ផ្សារ​សម្តេច​តេ​ជោ ហ៊ុន សែន ដើម​ក្រឡាញ់​

អភិបាលខេត្ត​សៀមរាប ប្រកាស​បើក​ការ​សាងសង់​ផ្លូវ​បេតុង​ចំនួន​០២​ខ្សែក្នុង​សង្កាត់​ស្លក្រាម

កាកបាទក្រហមកម្ពុជា ឧបត្ថម្ភ​ថវិកា៥​ម៉ឺនដុល្លារដល់​មន្ទីរពេទ្យកុមារ​អង្គរ ខេត្ត​សៀមរ​រាប​

កាកបាទក្រហមកម្ពុជា ឧបត្ថម្ភ​ថវិកា៥​ម៉ឺនដុល្លារដល់​មន្ទីរពេទ្យកុមារ​អង្គរ ខេត្ត​សៀមរ​រាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.