Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មូលនិធិជាតិជំនួយសង្គម សហការនឹងរដ្ឋបាលខេត្តសៀមរាប រៀបចំវគ្គរំលឹកស្តីពីការអនុវត្តបរិយាបន្នកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ

ដោយ Pothe Thun
25/03/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
6
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ មូលនិធិជាតិជំនួយសង្គម សហការនឹងរដ្ឋបាលខេត្តសៀមរាប បានរៀបចំវគ្គរំលឹក ស្តីពីការអនុវត្តបរិយាបន្នកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារសម្រាប់មន្ត្រីកម្មវិធីឃុំសង្កាត់ ក្នុងខេត្តសៀមរាប ក្រោមវត្តមាន លោក ឌី រ៉ាដូ អភិបាលរងខេត្ត និង លោក យិន ហុងឆាត់ ប្រធាននាយកដ្ឋានគ្រប់គ្រងសេវា និងរបបឧបត្ថម្ភតាវកាលិក ដោយមានការចូលរួមពីតំណាងមន្ទីរអង្គភាព អាជ្ញាធរក្រុងស្រុក ឃុំសង្កាត់ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

លោកស្រី ភា សុសាន្ត ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្តសៀមរាប បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នេះ គ្រួសារពលរដ្ឋមានបណ្ណសមធម៌បានចុះឈ្មោះចូលកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារសរុបចំនួន ៦០ ៥៩៣គ្រួសារ និងមានសមាជិកគ្រួសារដែលមានភាពងាយរងគ្រោះ និងកំពុងទទួលផលពីកម្មវិធីសរុបចំនួន ៨០ ៤៦៦នាក់។ ជាមួយគ្នានេះ សាខាបាននឹងកំពុងប្រចាំការសម្របសម្រួល ដោះស្រាយ ពិសេសឆ្លើយតបទៅនឹងបញ្ហាផ្សេងក្នុងដែនសមត្ថកិច្ច សំដៅធានាបាននូវដំណើរការជាប្រក្រតីនៃកម្មវិធី។

លោក យឺន ហុងឆាត់ ប្រធាននាយកដ្ឋានគ្រប់គ្រងសេវា និងរបបឧបត្ថម្ភតាវកាលិក បង្ហាញថា ដើម្បីឱ្យសម្រេចបាននូវឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាល ទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធ ត្រូវអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីធានាបាននូវប្រក្រតីភាព ប្រសិទ្ធផល ប្រសិទ្ធភាព និងភាពគ្រប់ជ្រុងជ្រោយនៃកម្មវិធី។ ហើយចំពោះរៀបចំវគ្គរំលឹកនេះឡើង គឺដើម្បីបង្កើនការយល់ដឹងពីដំណើរការអនុវត្តកម្មវិធីដល់មន្រ្តីពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ និងដើម្បីពង្រឹងការអនុវត្ត និងការគាំទ្រកម្មវិធីនៅថ្នាក់មូលដ្ឋាន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ឌី រ៉ាដូ អភិបាលរងខេត្ត មានប្រសាសន៍ថា កម្មវិធីជាតិជំនួយសង្គម ជាកម្មវិធីអាទិភាពមួយដែលរដ្ឋបាលខេត្ត បាននឹងកំពុងគាំទ្រ ជំរុញជាប់ជាប្រចាំដល់មន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋាន ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការអនុវត្តកម្មវិធីនេះឱ្យមានកិច្ចដំណើរការល្អ។ ទន្ទឹមនោះ រដ្ឋបាលខេត្តបានធ្វើការពិនិត្យ តាមដាន និងសម្របសម្រួលដោះស្រាយបញ្ហានានា សំដៅផ្តល់អត្ថប្រយោជន៍ដល់ក្រុមគោលដៅដែលជាគ្រួសារក្រីក្រ និងងាយរងគ្រោះ ឱ្យទទួលបានការឧបត្ថម្ភគ្រប់ៗគ្រួសារ។

លោកអភិបាលរងខេត្ត បានជំរុញឱ្យសាខាមូលនិធិជាតិជំនួយសង្គម រដ្ឋបាលក្រុងស្រុក និងឃុំសង្កាត់ សូមអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានល្អ សំដៅធានាបាននូវប្រក្រតីភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពនៃកម្មវិធី ព្រមទាំងធ្វើរាយការណ៍វឌ្ឍនភាពជាប្រចាំ ដោយប្រើប្រាស់យន្តការរាយការណ៍កន្លងមក ហើយប្រសិនបើមានភាពរាំងស្ទះត្រង់ណា លោកឱ្យស្នើសុំគោលការណ៍មករដ្ឋបាលខេត្ត ដើម្បីជួយសម្របសម្រួលបន្ថែម។ មន្ទីរអង្គភាពពាក់ព័ន្ធ សូមបន្តសហការគ្នាឱ្យបានសកម្ម ដើម្បីគាំទ្រដល់ដំណើរការកម្មវិធីនេះ៕

អត្ថបទ និងរូបភាព៖ លោក ឈិត សាវី ,ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងទេសចរណ៍ ប្រកាសដាក់ឱ្យដំណើរការគម្រោងអភិវឌ្ឍន៍គោលដៅទេសចរណ៍ប្រកបដោយនិរន្តរភាព នៅខេត្តសៀមរាប

ក្រសួងទេសចរណ៍ ប្រកាសដាក់ឱ្យដំណើរការគម្រោងអភិវឌ្ឍន៍គោលដៅទេសចរណ៍ប្រកបដោយនិរន្តរភាព នៅខេត្តសៀមរាប

អាជ្ញាធរនិងសង្គមស៊ីវិល ចាត់ទុកការចូលរួមគាំទ្ររបស់បុរស ចំពោះស្ត្រី រួមទាំងក្មេងស្រី ជាការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិយើង

អាជ្ញាធរនិងសង្គមស៊ីវិល ចាត់ទុកការចូលរួមគាំទ្ររបស់បុរស ចំពោះស្ត្រី រួមទាំងក្មេងស្រី ជាការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិយើង

អាជ្ញាធរខេត្ដសៀមរាប៖ សំណល់ជាតិផ្ទុះពីសង្រ្គាម ធ្វើឱ្យមានការស្លាប់ ពិការ និងរបួសប្រជាជនជាង ៦ម៉ឺន គិតត្រឹមខែមេសា ឆ្នាំ២០២៤

អាជ្ញាធរខេត្ដសៀមរាប៖ សំណល់ជាតិផ្ទុះពីសង្រ្គាម ធ្វើឱ្យមានការស្លាប់ ពិការ និងរបួសប្រជាជនជាង ៦ម៉ឺន គិតត្រឹមខែមេសា ឆ្នាំ២០២៤

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.