Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

មន្រ្តីជាន់ខ្ពស់ សសយក ៖ គិតមកទល់ពេលនេះ អង្គរសង្ក្រាន្ត បានត្រៀមលក្ខណៈរួចរាល់ហើយសម្រាប់ទទួលភ្ញៀវទេសចរមកពីគ្រប់ទិសទី

ដោយ Pothe Thun
11/04/2025
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រធានក្រុមការងារទំនាក់ទំនងសាធារណៈ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ ឯកឧត្តម សោម រតនា នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា រហូតមកដល់ពេលនេះការងារធំៗ នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ត្រូវបានក្រុមការងាររៀបចំរួចរាល់សព្វគ្រប់ហើយសម្រាប់ទទួលភ្ញៀវទេសចរ គ្រប់ជាតិសាសន៍ ដោយនៅសល់តែការងារតូចៗខ្លះ ដែលនឹងធ្វើឱ្យហើយមុនថ្ងៃព្រឹត្តិការណ៍។

ឯកឧត្តម សោម រតនា ក៏បានអំពាវនាវសូមឱ្យភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋខ្មែរ មកកម្សាន្តនៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅខេត្តសៀមរាប ឱ្យបានច្រើន ព្រោះអង្គរសង្ក្រាន្តឆ្នាំនេះ ការរៀបចំមានភាពទាក់ទាញកាន់តែខ្លាំងទាំងវិសាលភាពនៃការរៀបចំកម្មវិធី ទាំងភាពទាក់ទាញនៃកម្មវិធីនីមួយៗ ដែលមានការរៀបចំឡើងដោយមានការយកចិត្តទុកដាក់។ ដូច្នេះសូមបងប្អូនមកចូលរួមកម្សាន្តឱ្យបានច្រើន ដើម្បីជាការលើកទឹកចិត្តដល់ក្រុមយុវជនស្ម័គ្រចិត្តរបស់យើង ដែលបានចូលរួមរៀបចំនៅក្នុងព្រឹត្តិការណ៍នេះ ក៏ដូចជាការគាំទ្រដល់សិល្បៈវប្បធម៌ ប្រពៃណីខ្មែរយើង ក៏ដូចជាការជួបជុំសប្បាយរីករាយជាមហាគ្រួសារខ្មែរ។

ឯកឧត្តម បានឱ្យដឹងទៀតថា សង្ក្រាន្តឆ្នាំនេះ នៅតែរក្សាបានគោលបំណងរបស់ខ្លួន គឺការផ្សព្វផ្សាយអំពីទេសចរណ៍ និងសិល្បៈវប្បធម៌ ក្នុងនោះអង្គរសង្ក្រាន្តបានលើកយកនូវកម្មវិធីកម្សាន្តធំៗចំនួន៣៨កម្មវិធី ដោយក្នុងកម្មវិធីនីមួយៗ មានការសម្ដែងសិល្បៈ ល្បែងប្រជាប្រិយ របស់ខ្មែរជាច្រើនទម្រង់ផ្សេងៗគ្នា។ ដូច្នេះការចូលរួមផ្សព្វផ្សាយអំពីអង្គរសង្ក្រាន្ត ជាការចូលរួមយ៉ាងសំខាន់ក្នុងការជួយដល់សេដ្ឋកិច្ចរបស់អ្នកខេត្តសៀមរាបតាមរយៈការបង្ហាញនូវគោលដៅទេសចរណ៍ សំខាន់ៗរបស់ខេត្តសៀមរាបទៅកាន់ពិភពលោក។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥នេះ ក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ដែលនឹងលើកយកនូវកេរដំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរមករំលេចឡើងជាផ្ទាំងទស្សនីយភាពចម្រុះដ៏សម្បូរបែបនៅលើទឹកដីអង្គររយៈពេល ០៣ថ្ងៃ គឺចាប់ពីថ្ងៃទី ១៤ ដល់១៦ ខែមេសា ឆ្នាំ២០២៥ នៅ៣ទីតាំងធំៗ រួមមាន នៅបរិវេណប្រាសាទអង្គរវត្ត, តំបន់មាត់ស្ទឹងសៀមរាប និងអង្គរឃ្យុងយូ៕

អត្ថបទ និងរូបភាព៖ លោក ឃុត សៅ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ភ្ញៀវទេសចរនិងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប បង្ហាញការពេញចិត្ត និងរំពឹងថាអង្គរសង្ក្រាន្តឆ្នាំនេះ នឹងមានអ្នកចូលរួមកាន់តែច្រើន

ភ្ញៀវទេសចរនិងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប បង្ហាញការពេញចិត្ត និងរំពឹងថាអង្គរសង្ក្រាន្តឆ្នាំនេះ នឹងមានអ្នកចូលរួមកាន់តែច្រើន

ថ្នាក់ដឹកនាំខេត្តសៀមរាប រៀបចំពិធីសូត្រមន្តប្រោះព្រំសុំសេចក្ដីសុខ និងសំណេះសំណាលជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ថ្នាក់ដឹកនាំខេត្តសៀមរាប រៀបចំពិធីសូត្រមន្តប្រោះព្រំសុំសេចក្ដីសុខ និងសំណេះសំណាលជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

កម្ពុជា-ចិន ដាក់បញ្ចាំងភាពយន្តចល័ត អបអរខួបលើកទី១០ នៃដំណើរភាពយន្តចល័តកម្ពុជា-ចិន នៅមុខប្រាសាទអង្គរ

កម្ពុជា-ចិន ដាក់បញ្ចាំងភាពយន្តចល័ត អបអរខួបលើកទី១០ នៃដំណើរភាពយន្តចល័តកម្ពុជា-ចិន នៅមុខប្រាសាទអង្គរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.