Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

កម្ពុជា-ចិន ដាក់បញ្ចាំងភាពយន្តចល័ត អបអរខួបលើកទី១០ នៃដំណើរភាពយន្តចល័តកម្ពុជា-ចិន នៅមុខប្រាសាទអង្គរ

កម្ពុជា-ចិន ដាក់បញ្ចាំងភាពយន្តចល័ត អបអរខួបលើកទី១០ នៃដំណើរភាពយន្តចល័តកម្ពុជា-ចិន នៅមុខប្រាសាទអង្គរ

ដោយ Pothe Thun
19/04/2025
នៅក្នុង ព័ត៌មានជាតិ
កម្ពុជា-ចិន ដាក់បញ្ចាំងភាពយន្តចល័ត អបអរខួបលើកទី១០ នៃដំណើរភាពយន្តចល័តកម្ពុជា-ចិន នៅមុខប្រាសាទអង្គរ
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា និងរដ្ឋបាលខេត្តសៀមរាប រៀបចំព្រឹត្តិការណ៍អបអរខួប១០ឆ្នាំ នៃដំណើរភាពយន្តចល័តកម្ពុជា-ចិន នៅខាងមុខប្រាសាទអង្គរវត្ត នាល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥នេះ ដើម្បីឱ្យប្រជាជនកម្ពុជា មានឱកាសបានស្វែងយល់កាន់តែទូលំទូលាយ អំពីវប្បធម៌ ប្រពៃណី ប្រវត្តិសាស្រ្ត និងសង្គមបច្ចុប្បន្នរបស់ប្រទេសទាំងពីរ។

លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ឆ្នាំ២០២៥ គឺជាឆ្នាំទេសចរណ៍កម្ពុជា-ចិន តាមរយៈនៃការរៀបចំព្រឹត្តិការណ៍នេះ បាននាំមកនូវកាលានុវត្តភាពថ្មីសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ប្រទេសទាំងពីរ ពិសេសខេត្តសៀមរាប ដែលបានផ្ដល់នូវវេទិកាកាន់តែទូលំទូលាយសម្រាប់ការបង្កើន ការយល់ដឹងគ្នាទៅវិញទៅមក និងមិត្តភាពរវាងប្រជាជនប្រទេសទាំងពីរ។ លោកសង្ឃឹមថា ព្រឹត្តការណ៍ចាក់បញ្ចាំងភាពយន្តចល័តលើកនេះ នឹងក្លាយជាចំណុចលេចធ្លោមួយនៃឆ្នាំទេសចរណ៍កម្ពុជា-ចិន។ តាមរយៈការផ្សព្វផ្សាយនៃភាពយន្ត ភ្ញៀវទេសចរកាន់តែច្រើននឹងមកកាន់ខេត្តសៀមរាប និងប្រទេសកម្ពុជា ដើម្បីទទួលយកបទពិសោធពីទំនៀមទម្លាប់ ពិសេសបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបនៅខេត្តសៀមរាប។

លោក អាន ស៊ាវយូ (An Xiaoyu) ប្រធានមជ្ឈមណ្ឌលកម្មវិធីភាសាអាស៊ីអាហ្វ្រិក នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានឱ្យដឹងថា កាលពី១០ឆ្នាំមុន យើងបានចាប់ដំណើរការនូវការចាក់បញ្ចាំងភាពយន្តសប្បុរសធម៌ ដោយមានចិត្តបរិសុទ្ធ និងស្មោះស្ម័គ្រ ដែលបានធ្វើឱ្យប្រជាជនកម្ពុជានៅតំបន់ដាច់ស្រយាលអាចមើលភាពយន្តនៅមាត់ទ្វារផ្ទះរបស់ពួកគេ។ ការបញ្ចាំងភាពយន្តនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងនាយកដ្ឋានភាពយន្តកម្ពុជា។ រយៈពេល១០ឆ្នាំ យើងបានធ្វើដំណើរទៅចាក់បញ្ចាំងភាពយន្តឆ្នើមរបស់ប្រទេសចិន និងកម្ពុជាជាង ៣០០លើក នៅខេត្ត និងទីក្រុងចំនួន២៥ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជននៅគ្រប់តំបន់។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោក អាន ស៊ាវយូ បន្ដថា រយៈពេល១០ឆ្នាំកន្លងមកនេះ ព្រឹត្តិការណ៍ដំណើរភាពយន្តចល័តកម្ពុជា-ចិន បានក្លាយជានាមបណ្ណនៃការផ្លាស់ប្ដូរវប្បធម៌រវាងប្រទេសកម្ពុជា និងប្រទេសចិន។ ភាពយន្តចល័តកម្ពុជា-ចិន មិនត្រឹមតែធ្វើឱ្យប្រជាជនកម្ពុជា ឈ្វេងយល់ពីកម្លាំងទាក់ទាញនៃវប្បធម៌ចម្រុះរបស់ប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យយើងឈ្វេងយល់កាន់តែស៊ីជម្រៅអំពីវប្បធម៌ និងទំនៀមទម្លាប់ប្រពៃណីរបស់កម្ពុជាផងដែរ ខណៈដែលអំឡុងពេលដំណើរការចាក់បញ្ចាំងភាពយន្តបានទៅដល់ទីក្រុង ភូមិ សាលារៀន រោងចក្រ និងជំរំយោធារបស់ប្រទេសកម្ពុជា។

ឯកឧត្ដម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានថ្លែងថា កម្ពុជាពិតជាមានមោទនភាពចំពោះកិច្ចសហប្រតិបត្តិការក្នុងការរៀបចំព្រឹត្តិការណ៍ដំណើរ ភាពយន្តចល័តកម្ពុជា-ចិន ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ ដោយទទួលបានលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈ ក្នុងការរួមចំណែកលើកកម្ពស់ទំនាក់ទំនងមិត្តភាពរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ កម្ពុជា និងចិន គឺជាប្រទេសដែលមានវប្បធម៌អរិយធម៌ដ៏ចំណាស់ និងសម្បូរបែប ហើយក៏មានទំនាក់ទំនងជាមួយគ្នាតាំងពីយូរលង់មកហើយ ដែលចំណងមិត្តភាពជាប្រពៃណីនេះ បានក្លាយជាមរតកដ៏មានតម្លៃ សម្រាប់ប្រជាជនប្រទេសទាំងពីរ។ វិស័យវប្បធម៌ក៏ត្រូវបានលើកកម្ពស់ ដែលរួមចំណែកដ៏សំខាន់ ជាស្ពានតភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនប្រទេសទាំងពីរ ដែលជាមូលដ្ឋានគ្រឹះក្នុងការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី៕

អត្ថបទ និងរូបភាព៖ លោក ឈិត សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

 

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីសង្ឃខេត្តសៀមរាប ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគប្រគល់ជូនកងទ័ពតាមបណ្ដោយព្រំដែនក្នុងខេត្តឧត្ដរមានជ័យ

មន្ត្រីសង្ឃខេត្តសៀមរាប ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគប្រគល់ជូនកងទ័ពតាមបណ្ដោយព្រំដែនក្នុងខេត្តឧត្ដរមានជ័យ

មន្ត្រីជាន់ខ្ពស់អាមេរិក ៖ សហរដ្ឋអាមេរិក ប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជួយលើកស្ទួយតំបន់អាស៊ានឱ្យក្រោកឈរបានរឹងមាំ

មន្ត្រីជាន់ខ្ពស់អាមេរិក ៖ សហរដ្ឋអាមេរិក ប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជួយលើកស្ទួយតំបន់អាស៊ានឱ្យក្រោកឈរបានរឹងមាំ

វត្តអារញ្ញសាគរ ប្រារព្ធពិធីបុណ្យពូនភ្នំខ្សាច់ និងរាប់បាត្រព្រះសង្ឃ ឆ្លងឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី

វត្តអារញ្ញសាគរ ប្រារព្ធពិធីបុណ្យពូនភ្នំខ្សាច់ និងរាប់បាត្រព្រះសង្ឃ ឆ្លងឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.