Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួងពាក់ព័ន្ធជំរុញឲ្យអ្នកផលិតត្រូវចុះបញ្ជីកម្មសិទ្ធិបញ្ញាដើម្បីការពារផលិតផលរបស់ខ្លួន

ដោយ Pothe Thun
06/05/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រសួងពាក់ព័ន្ធជំរុញឲ្យអ្នកផលិតត្រូវចុះបញ្ជីកម្មសិទ្ធិបញ្ញាដើម្បីការពារផលិតផលរបស់ខ្លួន
5
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការជំរុញដល់អ្នកផលិតទាំងអស់ត្រូវប្រញាប់យកផលិតផលរបស់ខ្លួនមកចុះបញ្ជីការពារកម្មសិទ្ធិបញ្ញា ដើម្បីចៀសវៀងការលួចបន្លំ ឬចម្លងយកស្នាដៃនាំឲ្យខាតប្រយោជន៍ផ្ទាល់ខ្លួន។ការជំរុញបានធ្វើឡើងនៅក្នុងទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៥ ក្រោមមូលបទ កម្មសិទ្ធិបញ្ញា និងតូរ្យតន្ត្រី កម្មវិធីនេះរៀបចំឡើងនៅក្នុងក្រុងសៀមរាប។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា ការចុះបញ្ជីការពារកម្មសិទ្ធិបញ្ញា ជាការគាំទ្រយ៉ាងសំខាន់សម្រាប់គំនិតច្នៃប្រឌិត ការសិក្សាស្រាវជ្រាវ ការបោះពុម្ពផ្សាយ និងការចែករំលែកនានា។ ឯកឧត្តមបន្តថា ជាក់ស្តែងទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៥ ក្រោមមូលបទ កម្មសិទ្ធិបញ្ញា និងតូរ្យតន្ត្រី នាពេលនេះ បានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ ឲ្យតម្លៃលើកម្មសិទ្ធិបញ្ញា ដែលជាស្នាដៃច្នៃប្រឌិតរបស់មនុស្សជាតិ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងឱកាសនោះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានមានប្រសាសន៍ដែរថា ការចុះបញ្ជីកម្មសិទ្ធិបញ្ញានៅក្នុងវិស័យកសិកម្ម ដូចជាការចុះបញ្ជីលើផលិតផលសម្គាល់ភូមិសាស្ត្រ សុទ្ធតែបានផ្តល់នូវផលប្រយោជន៍យ៉ាងធំធេងដល់អ្នកផលិត ការពារការក្លែងបន្លំផលិតផល អ្នកទិញគេបានស្គាល់ពីប្រភពផលិតផលច្បាស់លាស់ ការផលិតមានគុណភាព និងលក់បានតម្លៃខ្ពស់។

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា (គ.ក.ប.) បានមានប្រសាសន៍ថា សម្រាប់ឆ្នាំ២០២៥នេះ ការជ្រើសរើសយកមូលបទ កម្មសិទ្ធិបញ្ញា និងតូរ្យតន្ត្រី នេះ ជាការបញ្ជាក់ អំពីការប្តេជ្ញាចិត្ត ខិតខំប្រឹងប្រែងការពារនូវស្នាដៃដ៏ប៉ិនប្រសព្វ ក្នុងការកែច្នៃរបស់សិល្បករ សិល្បការិនី អ្នកនិពន្ធ និងម្ចាស់ស្នាដៃដទៃទៀត។ ដូច្នេះកម្មសិទ្ធិបញ្ញា បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការការពារ ថែរក្សា អភិវឌ្ឍន៍ លើកស្ទួយនិងផ្សព្វផ្សាយនូវសិល្បៈវប្បធម៌ប្រពៃណីគ្រប់ទម្រង់ ជាពិសេសស្នាដៃសិល្បៈជាកេរតំណែលដូនតាបុព្វបុរសខ្មែររបស់យើង និងស្នាដៃថ្មីៗនៅក្នុងសម័យទំនើបរបស់យើងផងដែរ។

លោកជំទាវ រដ្ឋមន្ត្រីពាណិជ្ជកម្មបន្តថា នៅក្នុងបរិការនេះដែរ កម្មសិទ្ធិបញ្ញា សិទ្ធិអ្នកនិពន្ធ ឬសិទ្ធិប្រហាក់ប្រហែល ពិតជាមានភាពចាំបាច់ណាស់ក្នុងការជំរុញលើកទឹកចិត្ត ដល់ម្ចាស់ស្នាដៃ ឲ្យពួកគាត់ខិតខំបង្កើតស្នាដៃថ្មីៗ។ លោកជំទាវ បន្តថា ដោយគិតគូរលើកសារសំខាន់ទាំងអស់នេះ កម្ពុជា បាននឹងកំពុងអភិវឌ្ឍន៍វិស័យកម្មសិទ្ធិបញ្ញានេះ ជាពិសេសតាមរយៈ   គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ដោយបានដាក់ចេញនូវផែនការសកម្មភាពផ្សេងៗជាច្រើន រួមជាមួយការទេប់ស្កាត់ ការបង្ក្រាបការក្លែងបន្លំនានាផងដែរ៕


អត្ថបទ៖លោក ជា ស្រស់
កែសម្រួល៖លោកស្រី សូ ស៊ីមាន

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប ណែនាំដល់អាជ្ញាធរក្រុងស្រុក និងអ្នកពាក់ព័ន្ធ ត្រៀមខ្លួនឱ្យបានរួចរាល់ដើម្បីជួយសង្គ្រោះពលរដ្ឋពេលមានគ្រោះធម្មជាតិ

អាជ្ញាធរខេត្តសៀមរាប ណែនាំដល់អាជ្ញាធរក្រុងស្រុក និងអ្នកពាក់ព័ន្ធ ត្រៀមខ្លួនឱ្យបានរួចរាល់ដើម្បីជួយសង្គ្រោះពលរដ្ឋពេលមានគ្រោះធម្មជាតិ

អាជ្ញាធរខេត្តសៀមរាប ស្នើដល់គ្រប់អ្នកពាក់ព័ន្ធអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ស្ដីពីការងារ សហជីព និងរបបសន្តិសុខសង្គម

អាជ្ញាធរខេត្តសៀមរាប ស្នើដល់គ្រប់អ្នកពាក់ព័ន្ធអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ស្ដីពីការងារ សហជីព និងរបបសន្តិសុខសង្គម

គម្រោងសាងសង់លូជ្រុងមួយកន្លែងក្នុងឃុំសំរោង ស្រុកសូទ្រនិគម ត្រូវបានបញ្ចប់ការដេញថ្លៃដោយជោគជ័យ

គម្រោងសាងសង់លូជ្រុងមួយកន្លែងក្នុងឃុំសំរោង ស្រុកសូទ្រនិគម ត្រូវបានបញ្ចប់ការដេញថ្លៃដោយជោគជ័យ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.