Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរស្រុកក្រឡាញ់ និងមន្ត្រីជំនាញអំពាវនាវឱ្យប្រជាពលរដ្ឋជាម្ចាស់ក្បាលដីមកពិនិត្យផ្ទៀងផ្ទាត់ ឯកសារក្បាលដីរបស់ខ្លួនឱ្យបានត្រឹមត្រូវ ដើម្បីទទួលបានប័ណ្ណកម្មសិទ្ឋសម្គាល់ម្ចាស់អចលនវត្ថុ

ដោយ Pothe Thun
10/06/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរស្រុកក្រឡាញ់ និងមន្ត្រីជំនាញអំពាវនាវឱ្យប្រជាពលរដ្ឋជាម្ចាស់ក្បាលដីមកពិនិត្យផ្ទៀងផ្ទាត់ ឯកសារក្បាលដីរបស់ខ្លួនឱ្យបានត្រឹមត្រូវ ដើម្បីទទួលបានប័ណ្ណកម្មសិទ្ឋសម្គាល់ម្ចាស់អចលនវត្ថុ
4
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន៥៣៤០ក្បាលដី ក្នុងភូមិចំនួន៧ មានភូមិល្ហុង ភូមិគោកត្រុំ ភូមិរំដេង ភូមិគំរូ ភូមិគោកចាស់ ភូមិផ្លាំង និងភូមិគោកត្នោត ក្នុងឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានមន្ទីរជំនាញសហការជាមួយអាជ្ញាធរមូលដ្ឋាន បិទផ្សាយជាសាធារណៈ ដើម្បីឱ្យប្រជាពលរដ្ឋ និងអ្នកកាន់កាប់ ឬម្ចាស់ក្បាលដី ធ្វើការពិនិត្យ ផ្ទៀងផ្ទាត់មុននឹងឈានទទួលបានប័ណ្ណកម្មសិទ្ឋសម្គាល់ម្ចាស់អចលនទ្រព្យ ដែលពិធីនេះធ្វើឡើងក្នុងវត្តបូទុម្មរតនញ្ញាណ ហៅវត្តស្រណាល ស្ថិតក្នុងឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។

លោក ហេង គឹមចុង អភិបាលរងស្រុកក្រឡាញ់បានមានប្រសាសន៍ថា ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធនេះ គឺធ្វើឡើងដើម្បីផ្តល់ប័ណ្ណកម្មសិទ្ធិ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់ដី ឬអ្នកកាន់កាប់ដីទាំងអស់សម្រាប់យកទៅប្រើប្រាស់ តាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ និងជាឯកសារសំអាងសម្គាល់ម្នាស់កម្មសិទ្ធិដីធ្លី។ ហេតុនេះសូមម្ចាស់ក្បាលដី ឬតំណាំងអង្គភាពដែលពាក់ព័ន្ធជាម្ចាស់ដី ឬនិងអ្នកកាន់កាប់ដីទាំងអស់ក្នុងឃុំស្រណាល សូមមកពិនិត្យផ្ទៀងផ្ទាត់ឱ្យបានគ្រប់ៗគ្នា ក្នុងអំឡុងពេលការបិទផ្សាយនេះ ហើយប្រសិនបើពិនិត្យទៅឃើញថាមានកំហុសឆ្គង ម្ចាស់ដី ឬអ្នកកាន់កាប់ដីអាចធ្វើការកែតម្រូវ ដាក់ពាក្យបណ្តឹងជំទាស់តវ៉ា មកគណៈកម្មការរដ្ឋបាលបាន ។

ជាមួយគ្នានេះដែរ លោក ប៊ូ ជុំសម្បត្តិ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប មានប្រសាសន៍ថា ការរៀបចំបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ គឺសម្រាប់បងប្អូនប្រជាពលរដ្ឋទាំងអស់ជាម្ចាស់ដី ឬអ្នកពាក់ព័ន្ធ ដើម្បីមកពិនិត្យផ្ទៀងផ្ទាត់មើលទៅលើ ទីតាំងដី និងរូបរាងដី នៅលើប្លង់សុរិយោដី និងត្រូវពិនិត្យមើល ឈ្មោះ សាវតា ទំហំដី និងប្រភេទទ្រព្យ នៅក្នុងបញ្ជីឈ្មោះម្ចាស់ដី ព្រោះនេះគឺជាឱកាសចុងក្រោយសំរាប់ម្ចាស់ដី ឬអ្នកពាក់ព័ន្ធទាំងអស់មានសិទ្ធិធ្វើការកែតម្រូវ ឬជំទាស់តវ៉ាបាន ក្នុងករណីដែលពិនិត្យឃើញថាមានកំហុសឆ្គង
សូមបញ្ជាក់ដែរថា ការបិទផ្សាយជាសាធារណៈមានរយៈ១៥ ថ្ងែ ដោយគិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ដោយគិតរួមទាំងថ្ងៃបុណ្យ និងថ្ងៃឈប់សំរាក ដែលមានទីតាំងស្ថិតក្នុងវត្តបូទុម្មរតនញ្ញាណនៃឃុំស្រណាល។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

រាល់ចំងល់ផ្សេងៗ ឬក្នុងករណីដែលបងប្អូនមិនចេះអក្សរឬមើលមិនយល់ មន្ត្រីដែលនៅប្រចាំការនឹងធ្វើការពន្យល់ បកស្រាយ រាល់ការមន្ទិលសង្ស័យ ឬចំងល់ផ្សេងៗ និងទទួលនូវពាក្យបណ្តឹងតវ៉ា ហើយធ្វើការសម្របសម្រួលតាមការព្រមព្រៀងដោយគណៈកម្មការរដ្ឋបាល។

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក ហាំ ម៉េងហួត

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍បានបង្ហាញថា ការប្រើប្រាស់បណ្ដាញសង្គម បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយសក្ដានុពលទេសចរណ៍កម្ពុជា

មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍បានបង្ហាញថា ការប្រើប្រាស់បណ្ដាញសង្គម បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយសក្ដានុពលទេសចរណ៍កម្ពុជា

អាជ្ញាធរខេត្តសៀមរាបជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់អំពើហិង្សាគ្រប់ទម្រង់ និងបង្កើនប្រសិទ្ធភាពការងារ និងទាន់ពេលវេលា

អាជ្ញាធរខេត្តសៀមរាបជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់អំពើហិង្សាគ្រប់ទម្រង់ និងបង្កើនប្រសិទ្ធភាពការងារ និងទាន់ពេលវេលា

មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប ទទួលបានថវិកា១០លានរៀល ពីសប្បុរសជន ដើម្បីគាំទ្រដល់កិច្ចដំណើរការព្យាបាលជំងឺជូនកុមារកម្ពុជា

មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប ទទួលបានថវិកា១០លានរៀល ពីសប្បុរសជន ដើម្បីគាំទ្រដល់កិច្ចដំណើរការព្យាបាលជំងឺជូនកុមារកម្ពុជា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.