Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ព្រះមន្ត្រីសង្ឃក្នុងខេត្តសៀមរាប ប្រារព្ធពិធីបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីជួយទ្រទ្រង់ដល់ពុទ្ធិកវិទ្យាល័យរាជបូណ៌

ដោយ Pothe Thun
23/06/2025
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ព្រះមន្ត្រីសង្ឃក្នុងខេត្តសៀមរាប ប្រារព្ធពិធីបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីជួយទ្រទ្រង់ដល់ពុទ្ធិកវិទ្យាល័យរាជបូណ៌
5
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥នេះ មន្ត្រីសង្ឃក្នុងខេត្តសៀមរាប បានសហការគ្នារៀបចំធ្វើបុណ្យផ្កាប្រាក់សាមគ្គី ជាកិច្ចជួយទ្រទ្រង់ដល់ពុទ្ធិកវិទ្យាល័យរាជបូណ៌ ក្រុងសៀមរាប ដើម្បីធ្វើការដោះស្រាយបញ្ហាហិរញ្ញវត្ថុ កិច្ចការងាររដ្ឋបាលដែលកំពុងជួបប្រទះ ដូចជា៖ការចំណាយឧបត្ថម្ភលោកគ្រូអ្នកគ្រូ ព្រោះសាលាមិនមានគ្រូក្របខណ្ឌច្រើន ដើម្បីឱ្យកម្មវិធីសិក្សាប្រកបដោយវឌ្ឍនភាព គុណភាពរឹងមាំ។

ព្រះសាសនសត្ថា តង់ តន ព្រះបាឡាត់គណខេត្ត និងជាព្រះគ្រូចៅអធិការវត្តព្រះព្រហ្មរ័ត្ន មានថេរដីកាថា វត្តអារាម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញបណ្ដុះសីលធម៌ គុណធម៌ អប់រំផ្លូវកាយ ផ្លូវចិត្ត កសាងធនធានមនុស្សឱ្យមានចំណេះដឹង ជាឃ្លាំងសម្រាប់រក្សាទុកចំណេះដឹងដ៏សំបូរបែបដែលផ្ដល់គុណតម្លៃសម្រាប់ការសិក្សាស្រាវជ្រាវមិនចេះរីងស្ងួត។ វត្តអារាម ក៏ជាទីកន្លែងបញ្ជ្រាប និងថែរក្សាអត្តសញ្ញាណជាតិ ហើយក៏ជាកន្លែងស្នាក់នៅ សិក្សារៀនសូត្រចំណេះដឹងទូទៅដល់អ្នកដែលមានការខ្វះខាតផងដែរ។

ព្រះគ្រូ តង់ តន មានថេរដីកាទៀតថា ចំពោះការប្រារព្ធពិធីបុណ្យផ្កាប្រាក់សាមគ្គីនេះដែរ ទទួលបានបច្ច័យប្រមាណជាង ៥០លានរៀល គឺជាចំណែកមួយក្នុងការជួយបំពេញបន្ថែមនូវតម្រូវការរបស់ពុទ្ធិកវិទ្យាល័យរាជបូណ៌ លើការចំណាយប្រចាំថ្ងៃ ព្រោះសាលាផ្ដល់ចំណេះដឹងនេះកំពុងមានតម្រូវការច្រើន លើកម្លាំងពលកម្ម សម្ភារសិក្សា និងការចំណាយផ្សេងៗជាច្រើនទៀត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ព្រះគ្រូបន្តថា ពិតណាស់ រាជរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្តិ បានយកចិត្តទុកដាក់ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ លើកតម្កើងសាលាបាលីនិងពុទ្ធិកសិក្សា ឱ្យមានតុល្យភាពរីកចម្រើនខាងសម្ភារ និងខាងស្មារតី ដើម្បីចូលរួមចំណែកថែរក្សាសន្តិភាព សុខមាលភាពសង្គម និងភាពសុខសាន្តរបស់ប្រជាជន៕

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងទេសចរណ៍ ចុះពិនិត្យស្ថានភាពផ្លូវមួយខ្សែ ប្រវែងជាង១គីឡូម៉ែត្រ ចូលទៅប្រាសាទបន្ទាយធំ

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងទេសចរណ៍ ចុះពិនិត្យស្ថានភាពផ្លូវមួយខ្សែ ប្រវែងជាង១គីឡូម៉ែត្រ ចូលទៅប្រាសាទបន្ទាយធំ

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ណែនាំដល់ក្រុមការងារបន្តក្ដាប់ឱ្យបានរាល់បញ្ហាប្រឈម ជំរុញដោះស្រាយឱ្យបានទាន់ពេលវេលា

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ណែនាំដល់ក្រុមការងារបន្តក្ដាប់ឱ្យបានរាល់បញ្ហាប្រឈម ជំរុញដោះស្រាយឱ្យបានទាន់ពេលវេលា

ប្រជាពលរដ្ឋខ្មែរឥស្លាមរស់នៅលើផ្ទះបណ្ដែតទឹកក្នុងសង្កាត់ចុងឃ្នៀស ទទួលបានអំណោយពីថ្នាក់ដឹកនាំសាសនាឥស្លាមខេត្តសៀមរាប

ប្រជាពលរដ្ឋខ្មែរឥស្លាមរស់នៅលើផ្ទះបណ្ដែតទឹកក្នុងសង្កាត់ចុងឃ្នៀស ទទួលបានអំណោយពីថ្នាក់ដឹកនាំសាសនាឥស្លាមខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.