Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ព័ត៌មានជាតិទូទៅ

ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតជាឧក្រិដ្ឋកម្មទាន់សម័យ! កុំអង្គុយចោទគ្នា គួររួមគ្នាដោះស្រាយ

ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតជាឧក្រិដ្ឋកម្មទាន់សម័យ! កុំអង្គុយចោទគ្នា គួររួមគ្នាដោះស្រាយ

ដោយ Pothe Thun
26/06/2025
នៅក្នុង ព័ត៌មានជាតិទូទៅ
ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតជាឧក្រិដ្ឋកម្មទាន់សម័យ! កុំអង្គុយចោទគ្នា គួររួមគ្នាដោះស្រាយ
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

 

ឧក្រិដ្ឋកម្មសាយប័រក្តី ឬ ឧក្រិដ្ឋកម្មអនឡាញក្តី ឬ​ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតក្តី ឬការបោកប្រាស់តាមទូរស័ព្ទក្តី ឬការក្លែងបន្លំតាមអនឡាញក្តី គឺជាឧក្រិដ្ឋកម្មដែលគេបកប្រែពីភាសាអង់គ្លេសផ្សេងៗគ្នា ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ វាសឹងតែដូចគ្នា ហើយយើងអាចចាត់ទុកថា គឺជាឧក្រិដ្ឋកម្មទាន់សម័យ ដែលកំពុងតែរីកដុះដាលនៅលើពិភពលោក។​ ទាំង​នេះ​មិនគួរមានករណីអង្គុយចោទគ្នាទៅវិញទៅមកឡើយ គួរតែរួមគ្នាដោះស្រាយ ហើយរួមគ្នាប្រយុទ្ធប្រឆាំងទើបប្រសើរ។​

 

ព័ត៌មានជាតិ ថ្មីៗ

ពុទ្ធសាសនិកជនរួមគ្នាធ្វើបុណ្យកឋិនទានសាមគ្គីដង្ហែចូលវត្ដវិសុទ្ធិមគ្គ បង្ហាញការរួបរួមគាំទ្រជាតិ សាសនា និងកងទ័ពការពារព្រំដែន

ពុទ្ធសាសនិកជនរួមគ្នាធ្វើបុណ្យកឋិនទានសាមគ្គីដង្ហែចូលវត្ដវិសុទ្ធិមគ្គ បង្ហាញការរួបរួមគាំទ្រជាតិ សាសនា និងកងទ័ពការពារព្រំដែន

23/10/2025
មន្ទីរព័ត៌មានខេត្តសៀមរាប បន្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ នៅស្រុកប្រាសាទបាគង និងក្រុងរុនតាឯកតេជោសែន

មន្ទីរព័ត៌មានខេត្តសៀមរាប បន្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ នៅស្រុកប្រាសាទបាគង និងក្រុងរុនតាឯកតេជោសែន

17/10/2025

ឧក្រិដ្ឋកម្មប្រភេទនេះជាឧក្រិដ្ឋកម្មស៊ីវិល័យនៅក្នុងយុគសម័យនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និង ឌីជីថល ហើយវាកើតមានឡើងនិងរីករាលដាលជុំវិញពិភពលោក ។ វាគឺជាឧក្រិដ្ឋកម្មដែលគ្មានព្រំដែន ដោយសារតែក្រុមឧក្រិដ្ឋជនអាចប្រពឹត្តនៅទីណាក៏បានឲ្យតែមានអ៊ីនធឺណិត។ សូម្បីតែ​នៅ​ប្រទេស​ថៃ​ក៏មានសេចក្តីរាយការណ៍ជាហូរហែរថា មានជាប់ពាក់ព័ន្ធនឹងបញ្ហានេះ និងត្រូវបានគេស្គាល់ដែរថាជាទីសុវត្ថិភាព ក្នុងតំបន់ ដែលមានប្រព័ន្ធអ៊ីនធឺណិតហូរហៀរ សម្រួលដល់បណ្តាញឧក្រិដ្ឋជនឆបោក និងការជួញដូរមនុស្សក្នុងការធ្វើសកម្មភាពខុសច្បាប់ទាំងក្នុងប្រទេសរបស់ខ្លួន ហើយបានរាលដាលដល់ប្រទេសជិតខាង ថែមទៀត ក្នុងនោះអ្នករងគ្រោះក៏មានកម្ពុជាផងដែរ។​

 

នៅពេលនេះ បើយើងរវល់តែអង្គុយចាប់កំហុសគ្នាដូចជាអ្វីដែល អាជ្ញាធរថៃបានកំពុងតែធ្វើហើយព្យាយាមលាបពណ៌បំប្លែងបំផ្លើសមកកម្ពុជា ហើយប្រែក្លាយវាទៅជាឧក្រិដ្ឋកម្មមួយដើម្បីយកមកបិទបាំងកំសោយនៃភាពដឹកនាំ ខ្វះការអនុវត្តច្បាប់​ និង វិបត្តិនយោបាយផ្ទៃក្នុងរបស់ខ្លួន​ ក៏ដូចជាបង្វែរចំណាប់អារម្មណ៍របស់សហគមន៍អន្តរជាតិលើរឿងសម្រេចបិទព្រំដែនជាឯកតោភាគី គឺជារឿងដែលមិនគួរកើតមាន ។

 

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីថៃ ​ដែលធ្លាប់បានសារភាពខ្លួន​ឯងថា ធ្លាប់ប៊ិះនឹងរងគ្រោះ​ដោយសារតែឧក្រិដ្ឋជនលួចក្លូន (ត្រាប់) សំឡេង​ថ្នាក់ដឹកនាំបរទេសកន្លងមកនោះ បានបង្ហាញការខ្វះការទទួលខុសត្រូវ និងគ្មានក្រមសីលធម៌ក្នុងការដឹកនាំ ដោយលោកជំទាវ បាន​គេចវេសគ្មានភាពអាមាសសូម្បីបន្តិច​ចេញពីបញ្ហាដែលទាហានថៃខ្លួនឯង​បានបង្កើតឡើង គឺការបាញ់​មកលើទាហានខ្មែរបណ្តាលឱ្យស្លាប់ ការបិទព្រំដែនដោយឯកតោភាគី និងបញ្ហាជាច្រើនទៀតដែលភាគីថៃបានបង្កឡើង ជុំវិញរឿងព្រំដែនជាមួយកម្ពុជា ហើយបែរជាយកបញ្ហានេះទៅភ្ជាប់នឹង​ឧក្រិដ្ឋកម្មឆបោក ខណៈប្រទេសថៃខ្លួនឯងត្រូវបានរាយការណ៍ក្នុងសារព័ត៌មានអន្តរជាតិជាហូរហែរថាមានជាប់ពាក់ព័ន្ធនឹងបញ្ហាឆបោកនេះ ក៏ដូចជាអំពើជួញដូរមនុស្សផ្សេងៗផងនោះទៅវិញ។

 

ភាពតានតឹងនៅព្រំដែនដែលផ្តើមចេញពីកំសោយនៃរចនាសម្ព័ន្ធដឹកនាំនិងបញ្ជារហូតដល់រដ្ឋាភិបាលថៃបោះបង់សិទ្ធិសម្រេចស្របច្បាប់ស្របតាមរដ្ឋធម្មនុញ្ញដោយប្រគល់សិទ្ធិឲ្យយោធាត្រឹមកម្រិតភូមិភាគសម្រេច បានធ្វើឲ្យសភាពការណ៍នៃការផ្ទុះអាវុធនៅមុំបីកាន់តែរីកធំ ឈានចេញពីសំពាធយោធា រហូតដល់សេដ្ឋកិច្ច និង ការទូត តែបែរ​ជាអាជ្ញាធរថៃមិនខ្វល់ ហើយប្រឌិត​រឿងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតមកបិទបាំងទៅវិញ ។​ មិនតែប៉ុណ្ណោះ រដ្ឋាភិបាល និងអាជ្ញាធរថៃ បានឱន​ដៃឈរមើល និងអនុញ្ញាតឱ្យសារព័ត៌មានថៃ និងអ្នកបង្កើតមាតិកាបណ្តាញសង្គមក្នុងប្រទេសខ្លួនមួយចំនួន បង្កើត និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងរាយការណ៍ព័ត៌មានដោយបំភ្លៃការពិតអំពីស្ថានភាព និងព្រឹត្តិការណ៍ដែលកើតឡើងពាក់ព័ន្ធរឿងព្រំដែន ចាប់តាំងពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ មកទល់ពេលនេះ ដោយពុំមានដាក់ចេញវិធានការណាមួយ ដើម្បីធានាការប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងក្រមសីលធម៌នៃការប្រើប្រាស់បណ្តាញសង្គម ឡើយ។ ក្នុងន័យនេះ ប្រទេសថៃ ដែលធ្លាប់ត្រូវបានគេទទួលស្គាល់ថាជាប្រទេសគោរពវិជ្ជាជីវៈសារព័ត៌មាន បែរជាប្រែក្រឡះ​ ហើយ​ពេលនេះបានក្លាយជាប្រទេសដែលខ្វះក្រមសីលធម៌ដោយសារតែសារព័ត៌មានរបស់ខ្លួនផ្សាយព័ត៌មានគ្មានវិជ្ជាជីវៈ រាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងរឿងព្រំដែនកម្ពុជា-ថៃ តាមចិត្តនឹកឃើញ ដោយប្រើការបញ្ចេញបញ្ចូលអារម្មណ៍ផ្ទាល់ខ្លួន ប្រាសចាកពីនិយាមវិជ្ជាជីវៈសារព័ត៌មាន ធ្វើឱ្យមតិជាតិខ្លួននិងអន្តរជាតិអស់ជំនឿ។

 

ងាកមកផ្តោតលើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតវិញ ទាំងអង្គការសហប្រជាជាតិ តួអង្គជាតិ អន្តរជាតិ សុទ្ធតែបានទទួលស្គាល់ភាពស្មុគស្មាញចាក់ស្រេះនៃបញ្ហានេះ ដែលជាឧក្រិដ្ឋកម្មឆ្លងដែនសាកល ទាមទារឱ្យមានកិច្ចសហប្រតិបត្តិការ និងធ្វើការរួមគ្នាការឆ្លើយតបជាសាកល។ នោះក៏ព្រោះតែឧក្រិដ្ឋកម្មទាន់សម័យនេះ ហើយវាពិតជាពិបាកទប់ស្កាត់លើស​ឧក្រិដ្ឋកម្មជាប្រពៃណី ដែលមានដូចជាជួញដូរគ្រឿងញៀន ជូញដូរមនុស្ស លាងលុយកខ្វក់… ទៅទៀត។

 

ពិតណាស់!ឧក្រិដ្ឋកម្មប្រភេទនេះត្រូវបានប្រព្រឹត្តនៅក្នុងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាដ៏ស្មុគស្មាញដែលរួមផ្សំគ្នាដោយបដិវត្តន៍ឌីជីថល និង​ ការចាប់ផ្តើមនៃយុគសម័យបញ្ញាសិប្បនិម្មិត ហើយវាបាន និងកំពុង កើតមានសឹងតែគ្រប់ទិសទី រួមបញ្ចូលនៅប្រទេសថៃផង។

 

វាគឺជាអំពើឧក្រិដ្ឋកម្មដែលទាមទារការធ្វើការជាមួយគ្នា ហើយប្រទាក់ក្រឡាគ្នាតាមគ្រប់យន្តការ តាំងពីថ្នាក់មូលដ្ឋាន ថ្នាក់ជាតិនៅក្នុងកម្រិតប្រទេស រហូតដល់ថ្នាក់តំបន់ឆ្លងព្រំដែន ពីប្រទេសមួយទៅប្រទេសមួយ។

 

កម្ពុជាជាប្រទេសរងគ្រោះដោយសារឧក្រិដ្ឋកម្មឆ្លងដែននេះ តែមិនមែនជាសំបុកនៃការឆបោកដូចការចោទប្រកាន់នាពេលថ្មីនេះឡើយ។ កម្ពុជា ជាប្រទេសមួយសកម្ម ក្នុងការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននេះ ដោយបានចាត់វិធានការណ៍សមស្របនានា ដើម្បីទប់ស្កាត់ និងបង្រ្កាបទង្វើខុសច្បាប់ទាំងឡាយ ដែលបានកើតឡើងនៅ​លើទឹកដីកម្ពុជា  ចាប់តាំងពីអំឡុងពេលមុនកូវីដ១៩ បានរីករាលដាលខ្លាំង រហូតមកទល់ពេលនេះ និងបន្តអនុវត្តតទៅទៀត ព្រោះរាជរដ្ឋាភិបាលកម្ពុជាពុំដែលព្រងើយកន្តើយឡើយចំពោះបទល្មើសឆបោក ក៏ដូចជាទង្វើខុសច្បាប់ដទៃទៀតផងដែរ។

 

ជាក់ស្តែង កម្ពុជាបានចេញបំរាម​និងបិទអាជ្ញាប័ណ្ណល្បែងអនឡាញតាំងពីឆ្នាំ២០១៩ ហើយកម្ពុជាក៏បានចាប់និងឃាត់ខ្លួនឧក្រិដ្ឋជនបរទេសជាច្រើន ដោយមួយចំនួនបានសហការជាមួយនឹងចិនបញ្ជូនឧក្រិដ្ឋជនទៅកាន់ប្រទេសចិនវិញក៏មាន រហូតដល់មានមតិរិះគន់កម្ពុជារឿងសិទ្ធិមនុស្សផងដែរពាក់ព័ន្ធនឹងករណីនេះ។​ យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តដោយឆន្ទៈមោះ​មុត ដើម្បីទប់ស្កាត់ប្រយុទ្ធប្រឆាំងបទល្មើសទាំងអស់នេះ ឱ្យកាន់តែខ្លាំងក្លាឡើងថែមទៀត ក្រោមទិសស្លោក៖ យើងរួមគ្នាបោសសម្អាតសំរាម (ឧក្រិដ្ឋជន Online Scams) ពីក្នុងផ្ទះ!

 

សម្រាប់ថៃគឺទើបតែបែកសំបុកឧក្រិដ្ឋកម្មនេះ ក្រោយពេលដែលតារា​សម្តែង​ចិនឈ្មោះ  វ៉ាវ ស៊ីង (Wang Xing) ដែលត្រូវបានជនឆបោកជួញដូរពីអាកាសយានដ្ឋានសុវណ្ណភូមិទៅកាន់ទីតាំងប្រតិបត្តិការឧក្រិដ្ឋកម្មដែលនាំឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនៃទេសចរចិនមកកាន់ប្រទេសថៃកាលពីខែមករា ដើមឆ្នាំ តែប៉ុណ្ណោះ។

 

ក្រោយរឿងនេះផ្ទុះទេសចរចិនធ្លាក់ចុះរហូតដល់បច្ចុប្បន្ននេះ ទើបអាជ្ញាធរថៃស្ទុះស្ទារចោទគេចោទឯង ហើយថែមទាំងគំរាមកាត់អគ្គិសនីនិងអ៊ីនធឺណិតដល់កម្ពុជាថែមទៀត​ ម្តងជាពីរដងរហូតដល់កម្ពុជាសម្រេចចិត្តកាត់ផ្តាច់ដោយខ្លួនឯង។ ថ្មីៗនេះទៀត អង្គការសហប្រជាជាតិបានចេញលិខិតមួយផ្ញើទៅកាន់រដ្ឋាភិបាលថៃ ដើម្បីឱ្យបំភ្លឺលើចំណាត់ការខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សឆ្លងដែន និងក្រុមឧក្រិដ្ឋកម្មអនឡាញ ដែលកំពុងតែរីកស្គុះស្គាយ​ក្នុងតំបន់មួយចំនួនក្នុងប្រទេសខ្លួនទៀតផង។

 

សរុបទៅ ឧក្រិដ្ឋកម្មសាយប័រក្តី ឬ ឧក្រិដ្ឋកម្មអនឡាញក្តី ឬឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតក្តី ឬការបោកប្រាស់តាមទូរស័ព្ទក្តី ឬការក្លែងបន្លំតាមអនឡាញក្តី គឺជាទម្រង់នៃឧក្រិដ្ឋកម្មស៊ីវិល័យដែលទាមទារនូវកិច្ចសហការគ្នាជាប្រព័ន្ធដើម្បីប្រយុទ្ធប្រឆាំងនឹងវា។ ឧក្រិដ្ឋកម្មជាប្រពៃណីយ៉ាងម៉េចមកដល់ពេលនេះ គ្មានប្រទេសណាមួយបានជោគជ័យ១០០ ភាគរយនៅឡើយ ចុះទម្រាំវាគឺជាឧក្រិដ្ឋកម្មដ៏ទំនើបនិងស្មុគស្មាញបែបនេះមិនមែនជារឿងងាយឡើយ។

 

ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ វាទាមទារកិច្ចសហការជាប្រព័ន្ធ ទូលំទូលាយហើយស្មោះត្រង់និងប្រយុទ្ធប្រឆាំងដោយតម្លាភាព មិនមែនយកវាទៅផ្សារភ្ជាប់នឹងបញ្ហាផ្សេងនោះ ហើយចោទដាក់គេឯងនោះទេ។ ទង្វើបែបមិនមែនភាពដឹកនាំដោយក្រមសីលធម៌ បែបស៊ីវីល័យដែលគួរឱ្យគោរពឡើយ។ ប្រជាជាតិទាំងអស់គួរតែរួបរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មនេះឱ្យមានប្រសិទ្ធភាព តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក ជាជាងការបង្កើនជម្លោះ ហើយអង្គុយរិះគន់ទម្លាក់កំហុសដាក់គ្នា៕

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គម្រោងជួសជុលទំនប់ប្រវែងជាង ៣០០ម៉ែត្រ ក្នុងសង្កាត់ចុងឃ្នៀស ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

គម្រោងជួសជុលទំនប់ប្រវែងជាង ៣០០ម៉ែត្រ ក្នុងសង្កាត់ចុងឃ្នៀស ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

កុលបុត្រ៣៦រូប ត្រូវបានបំបួសនៅវត្តដំណាក់ ក្រុងសៀមរាប ដើម្បីសងគុណមាតាបិតា និងទ្រទ្រង់ព្រះពុទ្ធសាសនា

កុលបុត្រ៣៦រូប ត្រូវបានបំបួសនៅវត្តដំណាក់ ក្រុងសៀមរាប ដើម្បីសងគុណមាតាបិតា និងទ្រទ្រង់ព្រះពុទ្ធសាសនា

ប្រធានក្រុមប្រឹក្សាស្រុកប្រាសាទបាគង ជំរុញឱ្យពលរដ្ឋចូលរួមឱ្យបានផុសផុលក្នុងការរាយការណ៍អំពីបញ្ហាប្រឈមនានានៅក្នុងមូលដ្ឋាន

ប្រធានក្រុមប្រឹក្សាស្រុកប្រាសាទបាគង ជំរុញឱ្យពលរដ្ឋចូលរួមឱ្យបានផុសផុលក្នុងការរាយការណ៍អំពីបញ្ហាប្រឈមនានានៅក្នុងមូលដ្ឋាន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.