Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សម្តេចមហាមន្ត្រី គុយ សុផល អញ្ជើញដឹកនាំរៀបចំពិធីបួងសួងសូមសុខសន្តិភាពដល់ព្រះរាជាណាចក្រកម្ពុជា នៅទីសក្ការៈចំនួន៣ ក្នុងខេត្តសៀមរាប

ដោយ Pothe Thun
08/08/2025
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធីបួងសួងសូមសុខសន្តិភាពដល់ព្រះរាជាណាចក្រកម្ពុជា នៅទីសក្ការៈបូជាចំនួន៣ ក្នុងខេត្តសៀមរាប មានព្រះអង្គចូលបរិនិពា្វនលើភ្នំគូលែន, ព្រះអង្គគោកធ្លកនៅក្នុងអភិរក្សអង្គរ, ព្រះអង្គចេកព្រះអង្គចម និងរូបសំណាកមេទ័ព នៅមុខព្រះរាជដំណាក់សៀមរាប។

ក្នុងឱកាសនោះ សម្តេចមហាមន្ត្រី គុយ សុផល បានឧទ្ទិសថ្វាយចំពោះព្រះតេជៈបារមី នៃព្រះបរមអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រយានីខ្មែរគ្រប់ព្រះអង្គ ព្រមទាំងទេវតាទាំង១ម៉ឺន លោកធាតុក្នុងលោក សូមប្រោសប្រទាននូវពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ កើតមានក្នុងពិធីបួងសួងសូមសុខសន្តិភាពជូនដល់ព្រះរាជាណាចក្រកម្ពុជា និងសូមឲ្យព្រះតេជៈបារមីត្រជាក់ត្រជុំរបស់ព្រះអង្គ បន្តជួយទ្រទ្រង់រក្សាព្រះរាជាណាចក្រកម្ពុជា និងប្រជានុរាស្ត្រយើងគ្រប់ស្រទាប់ សូមបានជួបប្រទះតែសេចក្តីសុខសន្តិភាព និងបានចម្រើននៅក្នុងជីវភាពសង្គម និងគ្រួសារកុំបីឃ្លៀងឃ្លាតឡើយ។

សម្តេចមហាមន្ត្រី គុយ សុផល ក៏បានបួងសួងសូមឲ្យវីរកងទ័ពជួរមុខគ្រប់ៗរូបដ៏អង់អាចក្លាហានរបស់យើង ដែលបានបូជាសាច់ស្រស់ឈាមស្រស់ លះបង់គ្រប់ឧបសគ្គ ក្នុងបុព្វហេតុការពារជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី ប្រយុទ្ធតតាំងជាមួយខ្មាំងសត្រូវឈ្លានពានទឹកដីកម្ពុជាយើង សូមទទួលបានជោគជ័យគ្រប់កាលៈទេសៈ។ ក្នុងនោះដែរ ក៏សូមឲ្យវីរកងទ័ពដ៏អង់អាចក្លាហាន ទទួលបានសុខសុវត្ថិភាពក្នុងការតស៊ូប្រយុទ្ធប្រឆាំងជាមួយនឹងសត្រូវឈ្លានពាន ដើម្បីការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមឲ្យព្រះរាជាណាចក្រកម្ពុជា មានភាពចម្រុងចម្រើន សម្បូរសប្បាយ សុខសន្តិភាពជានិច្ចនិរន្ត៍តរៀងទៅ។ សូមឲ្យប្រជាពលរដ្ឋទាំងអស់រួបរួមគ្នា ជាធ្លុងមួយ ដើម្បីតស៊ូការពារបូរណភាពដែនដីខ្មែរ ឲ្យឋិតឋេរចីរកាលតរៀងទៅ សូមឲ្យព្រះរាជាណាចក្រកម្ពុជា ទទួលបានជោគជ័យក្នុងការតតាំងតទល់ជាមួយសត្រូវឈ្លានពាន ទាំងនយោបាយការទូត និងទាំងសមរភូមិផ្លូវច្បាប់លើឆាកអន្តរជាតិ ការចរចាការទូតគ្រប់ទីកន្លែង គ្រប់ទិសទីទាំងអស់ ក៏សុំទទួលបានជ័យជំនះចាប់ពីពេលនេះតរៀងទៅ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួរជម្រាបថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងយកព្រះរាជហទ័យទុកដាក់ដ៏ខ្ពង់ខ្ពស់ចំពោះកូនចៅ ចៅទួតរបស់ព្រះអង្គ ជាវីរកងទ័ពជួរមុខ និងប្រជារាស្ត្រជាជនភៀសសឹក ដោយក្នុងរយៈពេលកន្លងមក ព្រះអង្គបានសព្វព្រះរាជហឬទ័យប្រោសព្រះរាជទាននូវព្រះរាជទ្រព្យ និងព្រះរាជអំណោយដ៏ច្រើនសន្ធឹកសន្ធាប់ និងជាច្រើនលើក តាមរយៈព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងតាមរយៈកាកបាទក្រហមកម្ពុជា ដើម្បីជួយសម្រាលនូវទុក្ខលំបាករបស់ប្រជារាស្ត្រជាកូនចៅ ចៅទួតរបស់ព្រះអង្គដែលឋិតនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ៕

អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
បងប្អូនជនភៀសសឹក ២ ៨០៤គ្រួសារ បានត្រឡប់ទៅកាន់លំនៅឋានវិញ ក្រោមការយកចិត្តទុកដាក់ពីរដ្ឋបាលខេត្តសៀមរាប

បងប្អូនជនភៀសសឹក ២ ៨០៤គ្រួសារ បានត្រឡប់ទៅកាន់លំនៅឋានវិញ ក្រោមការយកចិត្តទុកដាក់ពីរដ្ឋបាលខេត្តសៀមរាប

ប្រជាពលរដ្ឋក្រីក្រ និងជនភៀសសឹក ១០០គ្រួសារ ក្នុងសង្កាត់គោកចក ទទួលបានអំណោយពីសប្បុរសជនប្រទេសសិង្ហបុរី

ប្រជាពលរដ្ឋក្រីក្រ និងជនភៀសសឹក ១០០គ្រួសារ ក្នុងសង្កាត់គោកចក ទទួលបានអំណោយពីសប្បុរសជនប្រទេសសិង្ហបុរី

អាជ្ញាធរខេត្តសៀមរាប ជំរុញដល់បងប្អូនជនភៀសសឹកទាំងអស់ ត្រូវខិតខំបង្កបង្កើនផលដំណាំ និងមុខរបរ ពេលត្រឡប់ទៅកាន់លំនៅឋានវិញ

អាជ្ញាធរខេត្តសៀមរាប ជំរុញដល់បងប្អូនជនភៀសសឹកទាំងអស់ ត្រូវខិតខំបង្កបង្កើនផលដំណាំ និងមុខរបរ ពេលត្រឡប់ទៅកាន់លំនៅឋានវិញ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.