Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

អាជ្ញាធរខេត្តសៀមរាប ជំរុញដល់បងប្អូនជនភៀសសឹកទាំងអស់ ត្រូវខិតខំបង្កបង្កើនផលដំណាំ និងមុខរបរ ពេលត្រឡប់ទៅកាន់លំនៅឋានវិញ

ដោយ Pothe Thun
11/08/2025
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
អាជ្ញាធរខេត្តសៀមរាប ជំរុញដល់បងប្អូនជនភៀសសឹកទាំងអស់ ត្រូវខិតខំបង្កបង្កើនផលដំណាំ និងមុខរបរ ពេលត្រឡប់ទៅកាន់លំនៅឋានវិញ
5
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងឱកាសរៀបចំរថយន្តជូនដំណើរបងប្អូនជនភៀសសឹក ១៨គ្រួសារ ត្រឡប់ទៅលំនៅឋានវិញ នៅខេត្តឧត្តមមានជ័យ នាព្រឹកថ្ងៃទី១១ ខែសីហានេះ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានជំរុញដល់បងប្អូនភៀសសឹកទាំងអស់ នៅពេលត្រឡប់ទៅលំនៅឋានវិញ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាព បន្តការងារបង្កបង្កើនផលដំណាំ ចិញ្ចឹមសត្វ និងមុខរបរផ្សេងៗ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ពិសេសត្រូវប្រុងប្រយ័ត្នចំពោះយុទ្ឋភណ្ឌមិនទាន់ផ្ទុះ រាល់ពេលបងប្អូនភ្ជួររាស់ កាប់គាស់ដីបង្កបង្កើនផល ក្នុងករណីសង្ស័យត្រូវប្រញ៉ាប់រាយការណ៍ទៅសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋានភ្លាមៗ។

លោកអភិបាលរងខេត្ត បង្ហាញភាពជឿជាក់ថា តាមរយៈកិច្ចខិតខំប្រឹងប្រែងដោះស្រាយជម្លោះព្រំដែន រាជរដ្ឋាភិបាលកម្ពុជានឹងនាំយកនូវសុខសន្តិភាព ជូនប្រជាជនខ្មែរឆាប់ៗជាក់ជាមិនខាន ហើយការអនុវត្តនូវបទឈប់បាញ់ក៏នាំមកនូវក្តីសង្ឃឹម សម្រាប់ការវិលត្រឡប់ទៅលំនៅឋានវិញរបស់បងប្អូនភៀសសឹក។ ហេតុនេះ សូមបងប្អូនត្រូវជឿជាក់លើការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលលោកតែងតែគិតគូរពីប្រជាជាតិ ស្ថិរភាពតាមព្រំដែន និងបានស្រោចស្រង់ប្រទេសជាតិឱ្យរួចផុតអំពីភ្លើងសង្គ្រាម។

បងប្អូនជាជនភៀសសឹក បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត និងព្រះចៅអធិការវត្តប្រាសាទគោកចក ដែលបានជួយសម្រួលទាំងទីកន្លែងស្នាក់នៅ អាហារហូបចុកដល់បងប្អូនជាជនភៀសសឹក គិតគូរពីសុខទុក្ខដល់ពួកគាត់ប្រកបដោយទឹកចិត្តស្មោះស ចែករំលែកនូវក្ដីស្រឡាញ់ សាមគ្គីភាព និងយល់ពីទុក្ខធុរៈរបស់ប្រជាពលរដ្ឋ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026



អត្ថបទ និងរូបភាព៖ មន្ត្រីមន្ទីរ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
តំណាងរាស្ត្រមណ្ឌលសៀមរាបនិងមន្ត្រីសង្ឃខេត្តសៀមរាប នាំយកគ្រឿងឧបភោគបរិភោគជូនដល់គ្រួសារកងទ័ពនិងជនភៀសសឹកនៅក្នុងស្រុកគូលែនខេត្តព្រះវិហារ

តំណាងរាស្ត្រមណ្ឌលសៀមរាបនិងមន្ត្រីសង្ឃខេត្តសៀមរាប នាំយកគ្រឿងឧបភោគបរិភោគជូនដល់គ្រួសារកងទ័ពនិងជនភៀសសឹកនៅក្នុងស្រុកគូលែនខេត្តព្រះវិហារ

ក្រុមទន្តពេទ្យស្ម័គ្រចិត្ត សហការជាមួយគណៈទន្តពេទ្យខេត្តសៀមរាប ចុះពិនិត្យព្យាបាលជម្ងឺមាត់-ធ្មេញ ជូនប្រជាពលរដ្ឋ និងជនភៀសសឹកក្នុងមូលដ្ឋានស្រុកក្រឡាញ់

ក្រុមទន្តពេទ្យស្ម័គ្រចិត្ត សហការជាមួយគណៈទន្តពេទ្យខេត្តសៀមរាប ចុះពិនិត្យព្យាបាលជម្ងឺមាត់-ធ្មេញ ជូនប្រជាពលរដ្ឋ និងជនភៀសសឹកក្នុងមូលដ្ឋានស្រុកក្រឡាញ់

មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់ម៉ាស៊ីនរាវមីនប្រភេទ ALIS ដល់អ្នកជំនាញមកពីប្រទេសឡាវ

មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់ម៉ាស៊ីនរាវមីនប្រភេទ ALIS ដល់អ្នកជំនាញមកពីប្រទេសឡាវ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.