Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ដំណើរការផ្តល់អាហារសម្រាប់កុមារនៅតាមសាលារៀនក្នុងខេត្តសៀមរាប បានអនុវត្តក្នុងវិសាលភាពកាន់តែធំទូលាយ គ្របដណ្ដប់ស្ទើរទូទាំងខេត្ត

ដោយ Pothe Thun
18/08/2025
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
ដំណើរការផ្តល់អាហារសម្រាប់កុមារនៅតាមសាលារៀនក្នុងខេត្តសៀមរាប បានអនុវត្តក្នុងវិសាលភាពកាន់តែធំទូលាយ គ្របដណ្ដប់ស្ទើរទូទាំងខេត្ត
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អស់រយៈពេលជាង២០ឆ្នាំ ក្នុងដំណើរការអនុវត្តកម្មវិធីផ្តល់អាហារសម្រាប់កុមារនៅតាមសាលារៀន មកដល់បច្ចុប្បន្នបានពង្រីកវិសាលភាពកាន់តែល្អប្រសើរ រហូតគ្រប់ដណ្ដប់ស្ទើរទូទាំងខេត្តសៀមរាប ដែលបានតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ឱ្យកុមារមានបញ្ញាស្មារតីក្នុងការសិក្សារៀនសូត្រ។ នេះបើតាមការបញ្ជាក់របស់ លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប។

លោក លី ប៊ុនណា បានបង្ហាញថា ខេត្តសៀមរាបជាខេត្តគោលដៅមួយ ក្នុងចំណោមបណ្តាខេត្តជាច្រើនទៀតនៅកម្ពុជា ដែលបានអនុវត្តកម្មវិធីផ្តល់អាហារពេលព្រឹកសម្រាប់កុមារនៅតាមសាលារៀនតាំងពីឆ្នាំសិក្សា២០០៤មកម្ល៉េះ តាមបណ្តាស្រុកគោលដៅចំនួន៥ ស្មើ៩៩សាលា ក្នុងខេត្តសៀមរាប។ កម្មវិធីនេះផ្តោតការយកចិត្តទុកដាក់ លើបញ្ហាអសន្តិសុខស្បៀង កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ទៅលើចំណីអាហាររបស់កុមារ និងបង្កើនអត្រារៀនសូត្ររបស់កុមារប្រកបដោយសមធម៌ និងគុណភាព។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកប្រធានមន្ទីរ បានឱ្យដឹងថា ដំបូងឡើយកម្មវិធីផ្តល់អាហារទទួលបានការគាំទ្រពីកម្មវិធីស្បៀងអាហារពិភពលោក WFP នៅក្នុងស្រុកគោលដៅរួមមាន៖ ស្រុកអង្គរជុំ អង្គរធំ បន្ទាយស្រី ស្រីស្នំ និងស្រុកវ៉ារិន ដោយសិស្សានុសិស្សទទួលផលប្រមាណ ៣ម៉ឺននាក់ប៉ុណ្ណោះ។ ប៉ុន្តែមកដល់ឆ្នាំ២០២៥នេះ បានពង្រីកវិសាលភាពគ្រប់បណ្តាស្រុកទាំង១២ ទូទាំងខេត្ត លើកលែងតែក្រុងសៀមរាប ដែលមានសិស្សទទួលផលរហូតដល់១០ម៉ឺននាក់ នៅតាមសាលារៀនចំនួន៣៤៦ ខណៈគម្រោងនេះទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល និងអង្គការដៃគូរមួយចំនួន។

សូមជម្រាបថា កម្មវិធីផ្តល់អាហារសម្រាប់កុមារតាមសាលារៀន មានគោលបំណងបង្កើនសេវាទទួលបានការអប់រំប្រកបដោយសមធម៌ និងបរិយាបន្ន រក្សាកំណើនសិស្សមតេ្តយ្យ និងបឋមសិក្សាឱ្យបានគង់វង្សល្អ។ បង្កើនការអភិវឌ្ឍ ធនធានកុមារគ្រប់អាយុចូលរៀននៅតាមសហគមន៍ តាមគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ តាមរយៈការលើកកម្ពស់ឱ្យទទួលបានអាហារចម្រុះ កាត់បន្ថយភាពស្រេកឃ្លាន ក្នុងរយៈពេលខ្លី។ រួមចំណែកក្នុងការបង្កើនផលិតភាពស្បៀង ឱកាសរកប្រាក់ចំណូលសម្រាប់ អ្នកផ្គត់ផ្គង់ស្បៀង ឬកសិករខ្នាតតូចតាមមូលដ្ឋាន៕

អត្ថបទ និងរូបភាព៖ លោក អេង យូ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ដំណើរការផ្តល់អាហារសម្រាប់កុមារនៅតាមសាលារៀនក្នុងខេត្តសៀមរាប បានអនុវត្តក្នុងវិសាលភាពកាន់តែធំទូលាយ គ្របដណ្ដប់ស្ទើរទូទាំងខេត្ត

គិតត្រឹមថ្ងៃទី១៧ខែសីហា ខេត្តសៀមរាបមានបងប្អូនភៀសសឹក ៣ ៤១៧គ្រួសារ កំពុងបន្តស្នាក់នៅ ក្រោមការយកចិត្តទុកដាក់ពីអាជ្ញាធរខេត្ត

អាជ្ញាធរខេត្តសៀមរាប ជំរុញគ្រប់ភាគីពាក់ព័ន្ធឱ្យបង្កើនការងារថែទាំសុខភាពបឋម ដើម្បីកាត់បន្ថយការចំណាយលើការព្យាបាលជំងឺផ្សេងៗដល់ប្រជាពលរដ្ឋ

អាជ្ញាធរខេត្តសៀមរាប ជំរុញគ្រប់ភាគីពាក់ព័ន្ធឱ្យបង្កើនការងារថែទាំសុខភាពបឋម ដើម្បីកាត់បន្ថយការចំណាយលើការព្យាបាលជំងឺផ្សេងៗដល់ប្រជាពលរដ្ឋ

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត៤៦គ្រួសារ ក្នុងសង្កាត់គោកចក ទទួលបានអំណោយពីសប្បុរសជនតាមរយៈអាជ្ញាធរសង្កាត់

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត៤៦គ្រួសារ ក្នុងសង្កាត់គោកចក ទទួលបានអំណោយពីសប្បុរសជនតាមរយៈអាជ្ញាធរសង្កាត់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.