Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មានរាជធានីខេត្ត ពង្រឹងកិច្ចសហការចែករំលែកបទពិសោធន៍ពីគ្នា និងបង្កើនប្រសិទ្ធភាពការងារ

ដោយ Pothe Thun
25/08/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
4
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅក្នុងពិធីបិទវគ្គបំប៉នស្ដីពីការពង្រឹងសមត្ថភាពការងារព័ត៌មាន និងសាធារណមតិ ដល់មន្ត្រីមន្ទីរព័ត៌មានខេត្តចំនួន ៤ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញឱ្យមន្ទីរព័ត៌មានរាជធានី-ខេត្ត ជាពិសេសខេត្តដែលស្ថិតនៅក្នុងភូមិភាគតែមួយ ត្រូវរួមគ្នាពង្រឹងកិច្ចសហការតាមរយៈការចែករំលែកបទពិសោធន៍ការងារប្រចាំថ្ងៃ ដើម្បីបង្កើនចំណេះដឹងសម្រាប់យកទៅអនុវត្តនៅតាមអង្គភាពរៀងៗខ្លួន។

ឯកឧត្តម ទេព អស្នារិទ្ធ ក៏បានណែនាំដល់មន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រង និងត្រួតពិនិត្យមន្ត្រីរបស់ខ្លួន ពិសេសមន្ត្រីចាស់ៗដែលជិតចូលនិវត្តន៍ ដោយជំរុញឱ្យពួកគាត់មានការចែករំលែកចំណេះដឹងដល់អ្នកបន្តវេន។ ត្រូវពង្រឹងគុណភាពការងារ និងសមត្ថភាពមន្ត្រីទាំងអស់ តាមរយៈការបង្កើនប្រសិទ្ធភាពការងារប្រចាំថ្ងៃ ដោយផ្ដោតសំខាន់លើការងារព័ត៌មាន និងបន្តជំរុញការផ្សព្វផ្សាយពីសក្ដានុពល និងសមិទ្ធផលនានារបស់ខេត្ត ដែលជាចំណុចសំខាន់មួយក្នុងការរួមចំណែកទប់ស្កាត់ និងឆ្លើយតបនឹងព័ត៌មានក្លែងក្លាយផងដែរ។

ឯកឧត្តម បន្តថា ចំពោះការងារព័ត៌មាន និងសាធារណមតិ មន្ទីរគួរបង្កើនការតាមដាន និងគ្រប់គ្រងអ្នកសារព័ត៌មានទាំងអស់នៅក្នុងខេត្តរបស់ខ្លួន តាមរយៈការជួបជុំជាប្រចាំជាមួយពួកគាត់ ដើម្បីក្ដាប់ឱ្យបាននូវបញ្ហា និងកត្តាប្រឈមផ្សេងៗ ហើយមន្ទីរក៏អាចចែករំលែកពីការងារអាទិភាពផ្សេងៗរបស់ថ្នាក់ដឹកនាំ និងរដ្ឋបាលខេត្ត រួមទាំងគោលការណ៍ណែនាំនានា ដើម្បីឱ្យពួកគាត់បានយល់ដឹងបន្ថែម។ ជាពិសេស គឺដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្សព្វផ្សាយរបស់ពួកគាត់ឱ្យកាន់តែមានលក្ខណៈគ្រប់គ្រាន់ និងសមស្របតាមវិជ្ជាជីវៈសារព័ត៌មាន ក៏ដូចជាបង្កើនប្រសិទ្ធភាពការងារគ្រប់គ្រងសាធារណមតិ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម កៅ អ៉ីមរ៉ន រដ្ឋលេខាធិការក្រសួង ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តសៀមរាប បានវាយតម្លៃខ្ពស់ចំពោះវគ្គបំប៉នរយៈពេល ២ថ្ងៃកន្លងមកនេះ ដែលជាឱកាសឱ្យមន្ត្រីនៃមន្ទីរព័ត៌មានរាជធានី-ខេត្ត បង្កើនយុទ្ធសាស្ត្រទំនាក់ទំនង និងកិច្ចសហការគ្នារវាងមន្ទីរនិងមន្ទីរ ដើម្បីបំពេញតួនាទីជាសេនាធិការរបស់គណៈបញ្ជាការឯកភាពខេត្ត ក៏ដូចជាសេនាធិការរបស់ក្រសួងព័ត៌មានផ្ទាល់។ ការធ្វើបែបនេះ គឺដើម្បីរក្សាបាននូវព័ត៌មានដែលមានសុវត្ថិភាព ប្រសិទ្ធភាព និងគុណភាពខ្ពស់។ តាមរយៈវគ្គបំប៉ននេះ មន្ត្រីជាសិក្ខាកាមទាំងអស់នឹងកាន់តែមានសមត្ថភាពក្នុងការអនុវត្តការងារព័ត៌មាន និងសាធារណមតិ ព្រមទាំងជំរុញការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយបានកាន់តែលឿន និងទាន់ពេលវេលា ចំពោះរាល់ការផ្សព្វផ្សាយនានានៅលើបណ្ដាញសង្គម ដែលអាចធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាព សណ្ដាប់ធ្នាប់ និងសន្តិសុខក្នុងខេត្ត ក៏ដូចជាទូទាំងប្រទេសផងដែរ៕

អត្ថបទ៖ លោក អ៊ុន ណារាជ្យ
រូបភាព៖ ក្រុមការងារ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មជ្ឈមណ្ឌលការងារខេត្តសៀមរាប ប្រកាសផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋជាង ៣០០កន្លែង នៅក្នុងខេត្តសៀមរាប

មជ្ឈមណ្ឌលការងារខេត្តសៀមរាប ប្រកាសផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋជាង ៣០០កន្លែង នៅក្នុងខេត្តសៀមរាប

មន្ទីរព័ត៌មានខេត្តសៀមរាប អំពាវនាវដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋ រួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ តាមរយៈការចូលរួមផ្សព្វផ្សាយព័ត៌មានពិត

មន្ទីរព័ត៌មានខេត្តសៀមរាប អំពាវនាវដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋ រួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ តាមរយៈការចូលរួមផ្សព្វផ្សាយព័ត៌មានពិត

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ដើម្បីធានាតម្លាភាព និងសុក្រឹត្យភាពនៃការប្រឡង គឺទាមទារឱ្យមានការសហការពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ដើម្បីធានាតម្លាភាព និងសុក្រឹត្យភាពនៃការប្រឡង គឺទាមទារឱ្យមានការសហការពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.