Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មជ្ឈមណ្ឌលការងារខេត្តសៀមរាប ប្រកាសផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋជាង ៣០០កន្លែង នៅក្នុងខេត្តសៀមរាប

ដោយ Pothe Thun
25/08/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
មជ្ឈមណ្ឌលការងារខេត្តសៀមរាប ប្រកាសផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋជាង ៣០០កន្លែង នៅក្នុងខេត្តសៀមរាប
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មជ្ឈមណ្ឌលការងារខេត្តសៀមរាប នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ បានប្រកាសពីការផ្ដល់ឱកាសការងារជាង ៣០០កន្លែង នៅក្នុងខេត្តសៀមរាប ជូនប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលទើបវិលត្រឡប់មកពីប្រទេសថៃ តាមរយៈការចុះឈ្មោះរៀនជំនាញ និងរកការងារធ្វើដោយស្របច្បាប់។

លោក សៀង សុខុន ប្រធានមជ្ឈមណ្ឌលការងារខេត្តសៀមរាប បានឱ្យដឹងថា ក្នុងន័យជំរុញឱកាសការងារឱ្យកាន់តែជិតប្រជាពលរដ្ឋ ក្រសួងការងារបានបង្កើតវេទិកាការងារផ្សព្វផ្សាយពីឱកាសការងារ ចាប់តាំងពីថ្ងៃទី២០ ខែសីហាមក ដើម្បីផ្ដល់ឱកាសការងារ ក៏ដូចជាឱកាសរៀនជំនាញដល់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលទើបត្រឡប់មកពីប្រទេសថៃ ឱ្យពួកគាត់មានការងារធ្វើគ្រប់ៗគ្នា ដើម្បីសម្រួលដល់ជីវភាពគ្រួសាររបស់ពួកគាត់។ បច្ចុប្បន្ននេះ នៅខេត្តសៀមរាប មានការងារជាង ៣០០កន្លែង និងជាច្រើនកន្លែងទៀតនៅតាមបណ្ដាខេត្តដែលនៅជាប់ខេត្តសៀមរាប។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក សៀង សុខុន បានឱ្យដឹងទៀតថា ប្រជាពលរដ្ឋក្រីក្រ និងពលរដ្ឋដែលទើបត្រឡប់មកពីប្រទេសថៃ អាចទៅដាក់ពាក្យធ្វើការងារ និងរៀនជំនាញ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ដែលមានក្រុមការងារចាំទទួល និងសម្របសម្រួលនៅទីនោះជារៀងរាល់ថ្ងៃ។ លោកថា ការចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ C1 នឹងទទួលបានប្រាក់ឧបត្ថម្ភ ២៨ម៉ឺនរៀលក្នុងមួយខែ សម្រាប់ប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋដែលទើបមកពីប្រទេសថៃ ដែលមានបណ្ណក្រីក្រ និងបណ្ណមូលនិធិសមធម៌ ប៉ុន្តែអ្នកគ្មានបណ្ណក៏អាចចូលរៀនបានដែរ។

បើតាមលោកប្រធានមជ្ឈមណ្ឌលការងារ បានឱ្យដឹងទៀតថា តាមរយៈបង្កើតវេទិកាការងារផ្សព្វផ្សាយ ចាប់តាំងពីថ្ងៃទី២០ ខែសីហា មកដល់ពេលនេះ មានពលរដ្ឋដែលទើបវិលត្រឡប់មកពីប្រទេសថៃ បានចុះឈ្មោះរៀនជំនាញ និងធ្វើការងារចំនួន ៣៩នាក់ ក្នុងនោះ ៩នាក់មានការងារធ្វើ និងអ្នករៀនជំនាញចំនួន ៣០នាក់៕

អត្ថបទ និងរូបភាព៖ លោក ឈិត សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរព័ត៌មានខេត្តសៀមរាប អំពាវនាវដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋ រួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ តាមរយៈការចូលរួមផ្សព្វផ្សាយព័ត៌មានពិត

មន្ទីរព័ត៌មានខេត្តសៀមរាប អំពាវនាវដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋ រួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ តាមរយៈការចូលរួមផ្សព្វផ្សាយព័ត៌មានពិត

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ដើម្បីធានាតម្លាភាព និងសុក្រឹត្យភាពនៃការប្រឡង គឺទាមទារឱ្យមានការសហការពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ដើម្បីធានាតម្លាភាព និងសុក្រឹត្យភាពនៃការប្រឡង គឺទាមទារឱ្យមានការសហការពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់

ជនភៀសសឹក និងពលរដ្ឋមានជីវភាពខ្វះខាត ១០០គ្រួសារ ក្នុងស្រុកសូទ្រនិគម ទទួលបានអំណោយជាស្បៀងអាហារពីព្រះសង្ឃ និងសប្បុរសជន

ជនភៀសសឹក និងពលរដ្ឋមានជីវភាពខ្វះខាត ១០០គ្រួសារ ក្នុងស្រុកសូទ្រនិគម ទទួលបានអំណោយជាស្បៀងអាហារពីព្រះសង្ឃ និងសប្បុរសជន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.