Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ដើម្បីធានាតម្លាភាព និងសុក្រឹត្យភាពនៃការប្រឡង គឺទាមទារឱ្យមានការសហការពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់

ដោយ Pothe Thun
25/08/2025
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ដើម្បីធានាតម្លាភាព និងសុក្រឹត្យភាពនៃការប្រឡង គឺទាមទារឱ្យមានការសហការពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់
9
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨-២៩ សីហា ២០២៥ ត្រូវបានដឹកជញ្ជូនមកដល់ខេត្តសៀមរាប ប្រកបដោយសុវត្ថិភាព ជាមួយនឹងការធានាបាននូវភាពសម្ងាត់ ក្រោមការចូលរួមផ្ទាល់ពីគណៈប្រតិភូក្រសួងអប់រំ ប្រធានគណៈមេប្រយោគ និងអប្បមាទទូទាំងប្រទេស ដឹកនាំដោយឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តសៀមរាប។

ឯកឧត្តមបណ្ឌិត សោម រតនា បានឱ្យដឹងថា ដំណើរការប្រឡងឆ្នាំនេះ មានលក្ខណៈពិសេសជាងឆ្នាំកន្លងទៅ ដោយក្រសួងបានរៀបចំការប្រឡងដោយបែងចែកបេក្ខជនទៅតាមតំបន់ និងផ្ដល់អាទិភាពពិសេស ជាក់ស្ដែងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ជាតំបន់ដែលរងនូវផលប៉ះពាល់ពីសង្គ្រាម។ ដូច្នេះក្រសួងបានផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ទាំងការស្នាក់នៅ ការហូបចុក ដើម្បីជាការលើកទឹកចិត្តដល់ប្អូនៗ និងធ្វើយ៉ាងណាដើម្បីឱ្យការប្រឡងអាចប្រព្រឹត្តទៅបានដោយរលូន បើទោះបីជាយើងកំពុងមានបញ្ហាប៉ះទង្គិចគ្នាជាមួយប្រទេសជិតខាងក៏ដោយ។ ឯកឧត្តមបណ្ឌិតបន្ថែមថា ដើម្បីធានាបាននូវតម្លាភាព និងសុក្រឹត្យភាពនៃការប្រឡង ពិតណាស់គឺទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា នេះជាមោទនភាពដែលខេត្តសៀមរាបបានចូលរួមចំណែកនៅក្នុងយន្តការធានាប្រសិទ្ធភាពនៃការប្រឡងនាពេលកន្លងមក។ លោកស្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងមន្ត្រីអាជ្ញាធរមូលដ្ឋាន ក៏ដូចជាថ្នាក់ដឹកនាំក្រសួងដែលបានអញ្ជើញចុះមកត្រួតពិនិត្យដំណើរការប្រឡង រួមទាំងភាគីពាក់ព័ន្ធដែលបានផ្ដល់ការសហការសម្របសម្រួលក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជារៀងរាល់ឆ្នាំ។

គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ សីហា ២០២៥ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៤៦.៧២០ នាក់ ស្រី ៨១.៤៤២ នាក់។ ក្នុងនោះសម្រាប់ខេត្តសៀមរាប មានមណ្ឌលប្រឡងសរុបចំនួន ១៦ មណ្ឌល ដែលថ្នាក់វិទ្យាសាស្ត្រសង្គមមាន ១១ និងថ្នាក់វិទ្យាសាស្ត្រពិតមានចំនួន ៥ មណ្ឌល៕

 

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ជនភៀសសឹក និងពលរដ្ឋមានជីវភាពខ្វះខាត ១០០គ្រួសារ ក្នុងស្រុកសូទ្រនិគម ទទួលបានអំណោយជាស្បៀងអាហារពីព្រះសង្ឃ និងសប្បុរសជន

ជនភៀសសឹក និងពលរដ្ឋមានជីវភាពខ្វះខាត ១០០គ្រួសារ ក្នុងស្រុកសូទ្រនិគម ទទួលបានអំណោយជាស្បៀងអាហារពីព្រះសង្ឃ និងសប្បុរសជន

ព្រះសង្ឃនិងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប នាំយកគ្រឿងឧបភោគបរិភោគ ផ្ដល់ជូនកងទ័ពជួរមុខក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ

ព្រះសង្ឃនិងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប នាំយកគ្រឿងឧបភោគបរិភោគ ផ្ដល់ជូនកងទ័ពជួរមុខក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ

កម្ពុជាមានចក្ខុវិស័យប្រែក្លាយខ្សែទស្សនាចរណ៍អន្តរខេត្ត ជាចង្កោមគោលដៅទេសចរណ៍ស្នូលនិងចម្បង ក្នុងការតភ្ជាប់តំបន់សៀមរាប-អង្គរ ទៅកាន់ខេត្តជុំវិញ

កម្ពុជាមានចក្ខុវិស័យប្រែក្លាយខ្សែទស្សនាចរណ៍អន្តរខេត្ត ជាចង្កោមគោលដៅទេសចរណ៍ស្នូលនិងចម្បង ក្នុងការតភ្ជាប់តំបន់សៀមរាប-អង្គរ ទៅកាន់ខេត្តជុំវិញ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9069 shares
    Share 5459 Tweet 1504
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63304 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.