Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ទីរព័ត៌មានខេត្តសៀមរាប អំពាវនាវដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋ រួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ តាមរយៈការចូលរួមផ្សព្វផ្សាយព័ត៌មានពិត

ដោយ Pothe Thun
25/08/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
មន្ទីរព័ត៌មានខេត្តសៀមរាប អំពាវនាវដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋ រួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ តាមរយៈការចូលរួមផ្សព្វផ្សាយព័ត៌មានពិត
4
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងឱកាសចុះផ្សព្វផ្សាយអំពីផលប៉ះពាល់ និងហានិភ័យនៃព័ត៌មានក្លែងក្លាយ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការតាមបណ្ដាមន្ទីរ អង្គភាពក្នុងខេត្ត ស្របតាមយុទ្ធនាការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ មន្ទីរព័ត៌មានខេត្តសៀមរាប បានអំពាវនាវដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងខេត្ត រួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយគ្រប់រូបភាព តាមរយៈការចូលរួមផ្សព្វផ្សាយព័ត៌មានពិត ខណៈព័ត៌មានក្លែងក្លាយបានជះឥទ្ធិពលយ៉ាងខ្លាំងដល់សតិអារម្មណ៍ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។

លោក បុង ឆវ័ន ប្រធានការិយាល័យព័ត៌មាន និងសោតទស្សន៍ នៃមន្ទីរព័ត៌មានខេត្ត បានបញ្ជាក់ថា ការផ្សព្វផ្សាយពីយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយនេះ ធ្វើឡើងក្នុងគោលបំណងផ្ដល់សុវត្ថិភាពព័ត៌មានក្នុងសហគមន៍ និងសង្គមជាតិទាំងមូល ការពារប្រជាពលរដ្ឋពីគ្រោះថ្នាក់ដែលអាចបណ្ដាលមកពីព័ត៌មានក្លែងក្លាយ។ កន្លងមកព័ត៌មានក្លែងក្លាយជាច្រើនត្រូវបានប្រឌិតឡើង តាមរយៈអត្ថបទ រូបភាព វីដេអូ ឬជាសំឡេង នៅលើប្រព័ន្ធទំនាក់ទំនងសង្គមផ្សេងៗ ក្នុងគោលបំណងបង្ខូចកេរ្តិ៍ឈ្មោះ បោកប្រាស់ កេងចំណេញ អាជីវកម្ម សេដ្ឋកិច្ច នយោបាយ និងធ្វើឱ្យជ្រួលច្របល់ដល់សង្គមជាតិ។

លោក បុង ឆវ័ន បញ្ជាក់ទៀតថា ស្របពេលប្រទេសជាតិមានជម្លោះព្រំដែននេះដែរ មានក្រុមមួយចំនួនតូច បានក្លែងបន្លំព័ត៌មានដែលធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ដូច្នេះទាមទារឱ្យប្រជាពលរដ្ឋមានការផ្ទៀងផ្ទាត់ តាមដានព័ត៌មានដែលមានប្រភពផ្លូវការ ដូចជា រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អង្គភាពអ្នកនាំពាក្យ និងផេកផ្លូវការមួយចំនួនរបស់រដ្ឋជាដើម ដើម្បីទទួលបាននូវព័ត៌មានពិត ច្បាស់លាស់ និងត្រឹមត្រូវ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បើតាមមន្ត្រីតាមបណ្ដាមន្ទីរមួយចំនួនក្នុងខេត្តសៀមរាប ពួកគាត់បានលើកឡើងថា ការជឿ និងចែករំលែកព័ត៌មានក្លែងក្លាយ វាបានប៉ះពាល់យ៉ាងខ្លាំងដល់សតិអារម្មណ៍ប្រជាពលរដ្ឋ និងសង្គមជាតិ ករណីដែលយើងក្ដាប់ព័ត៌មានមិនបានគ្រប់ជ្រុងជ្រោយ។ ដូច្នេះសូមប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ កុំចែករំលែកនូវព័ត៌មានដែលមិនមានប្រភពច្បាស់លាស់ ដែលវាអាចនឹងបង្កចលាចលដល់សង្គមជាតិទាំងមូល៕

អត្ថបទ និងរូបភាព៖ មន្ត្រីមន្ទីរ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ដើម្បីធានាតម្លាភាព និងសុក្រឹត្យភាពនៃការប្រឡង គឺទាមទារឱ្យមានការសហការពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ដើម្បីធានាតម្លាភាព និងសុក្រឹត្យភាពនៃការប្រឡង គឺទាមទារឱ្យមានការសហការពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់

ជនភៀសសឹក និងពលរដ្ឋមានជីវភាពខ្វះខាត ១០០គ្រួសារ ក្នុងស្រុកសូទ្រនិគម ទទួលបានអំណោយជាស្បៀងអាហារពីព្រះសង្ឃ និងសប្បុរសជន

ជនភៀសសឹក និងពលរដ្ឋមានជីវភាពខ្វះខាត ១០០គ្រួសារ ក្នុងស្រុកសូទ្រនិគម ទទួលបានអំណោយជាស្បៀងអាហារពីព្រះសង្ឃ និងសប្បុរសជន

ព្រះសង្ឃនិងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប នាំយកគ្រឿងឧបភោគបរិភោគ ផ្ដល់ជូនកងទ័ពជួរមុខក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ

ព្រះសង្ឃនិងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប នាំយកគ្រឿងឧបភោគបរិភោគ ផ្ដល់ជូនកងទ័ពជួរមុខក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.