Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំឱ្យសមត្ថកិច្ចទាំងអស់បន្តយកចិត្តទុកដាក់ខ្ពស់លើការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ផ្ដល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ

ដោយ Pothe Thun
09/09/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំឱ្យសមត្ថកិច្ចទាំងអស់បន្តយកចិត្តទុកដាក់ខ្ពស់លើការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ផ្ដល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងឱកាសប្រកាសដាក់ឱ្យប្រើប្រាស់អគារអធិការដ្ឋាននគរបាល និងសមិទ្ធផលនានានៅក្នុងក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប នាថ្ងៃទី៩ ខែកញ្ញា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់កម្លាំងនគរបាលទាំងអស់ ពិសេសនៅក្នុងខេត្តសៀមរាប ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការងារគ្រប់គ្រង សន្តិសុខ និង សណ្ដាប់ធ្នាប់សាធារណៈ ដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ ក៏ដូចជាជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។

ឯកឧត្តម ស សុខា ក៏បានជំរុញឱ្យកងកម្លាំងនគរបាលខេត្ត ក្រុង ស្រុក បង្កើនកិច្ចសហការតាមរយៈការពង្រឹងវិធានការជំនាញ និងជំរុញការចូលរួមពីសំណាក់កម្លាំង ប្រជាការពារ និង ប្រជាពលរដ្ឋ ក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។ ជាមួយគ្នានោះ ឯកឧត្តមក៏បានក្រើនរំឭកដល់អធិការនគរបាលក្រុង-ស្រុក និងមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ទាំងអស់ ឱ្យខិតខំយកចិត្តទុកដាក់បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ ជាពិសេសការធ្វើសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណ ដើម្បីបំពេញតម្រូវការចាំបាច់ផ្សេងៗរបស់ប្រជាពលរដ្ឋ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ឯកឧត្តមបានលើកឡើងថា សមិទ្ធផលអគារអធិការដ្ឋាននគរបាលក្រុងរុនតាឯកនេះ គឺជាគំរូអគារថ្មីមួយដែលមិនទាន់មាននៅតាមបណ្ដាខេត្ត-ក្រុងផ្សេងទៀត ហើយវាបានបង្ហាញពីការវិវត្តថ្មីមួយក្នុងការរៀបចំកន្លែងធ្វើការដែលមានស្តង់ដារខ្ពស់ ស្របតាមទិសដៅនៃ រដ្ឋបាលឌីជីថល។ ឯកឧត្តមបញ្ជាក់ថា សមិទ្ធផលទាំងនេះគឺសម្រាប់បម្រើប្រជាពលរដ្ឋ ដើម្បីកសាងស្ថាប័នមួយប្រកបដោយប្រសិទ្ធភាព និងបម្រើជាតិឱ្យចំគោលដៅ ស្របតាមតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

សូមបញ្ជាក់ថា សមិទ្ធផលដែលត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់នាពេលនេះ រួមមាន៖ អគារអធិការដ្ឋាន១ខ្នង កម្ពស់២ជាន់, អគារស្នាក់នៅ១ខ្នង កម្ពស់២ជាន់, ផ្ទះបាយ១ខ្នង, អគារឃុំឃាំងបណ្ដោះអាសន្ន១ខ្នង, រោងចំណតរថយន្តពន្លត់អគ្គិភ័យ, បន្ទប់ទឹក, ខ្លោងទ្វារ និងរបងព័ទ្ធជុំវិញ កម្ពស់ ២.៥ម៉ែត្រ។ ការសាងសង់នេះត្រូវបានរៀបចំឡើងយ៉ាងត្រឹមត្រូវតាមស្តង់ដាររបស់ក្រសួងមហាផ្ទៃ៕



អត្ថបទ៖ លោក អ៊ុន ណារាជ្យ
រូបភាព៖ ក្រុមការងារ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរជាតិអប្សរា និងទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ បើកវគ្គបណ្តុះបណ្តាលដើម្បីពង្រឹងវិស័យទេសចរណ៍បេតិកភណ្ឌ

អាជ្ញាធរជាតិអប្សរា និងទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ បើកវគ្គបណ្តុះបណ្តាលដើម្បីពង្រឹងវិស័យទេសចរណ៍បេតិកភណ្ឌ

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សម្រាប់យកទៅផ្ដល់ជូនដល់សមរភូមិជួរមុខ និងជនភៀសសឹក

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សម្រាប់យកទៅផ្ដល់ជូនដល់សមរភូមិជួរមុខ និងជនភៀសសឹក

អាជ្ញាធរខេត្តសៀមរាប ជំរុញអាជ្ញាធរមូលដ្ឋានស្រង់ស្ថិតិបងប្អូនពលរដ្ឋដែលវិលត្រលប់ពីប្រទេសថៃ ដើម្បីងាយស្រួលជួយពួកគាត់ឱ្យទទួលបានការងារធ្វើនៅក្នុងស្រុកវិញ

អាជ្ញាធរខេត្តសៀមរាប ជំរុញអាជ្ញាធរមូលដ្ឋានស្រង់ស្ថិតិបងប្អូនពលរដ្ឋដែលវិលត្រលប់ពីប្រទេសថៃ ដើម្បីងាយស្រួលជួយពួកគាត់ឱ្យទទួលបានការងារធ្វើនៅក្នុងស្រុកវិញ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.