Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អង្គការសង្គមស៊ីវិលនៅខេត្តសៀមរាប គាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារបូរណភាពទឹកដី

ដោយ Pothe Thun
16/09/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
3
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អង្គការសង្គមស៊ីវិលនៅក្នុងខេត្តសៀមរាប បានបង្ហាញការជឿជាក់យ៉ាងមុតមាំលើចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារដែនអធិបតេយ្យ និងបូរណភាពទឹកដី ដោយក្នុងនោះ បណ្ដាអង្គការ សមាគម សហគមន៍ និងសហជីពបានចេញញត្តិគាំទ្រយ៉ាងពេញទំហឹង និងថ្កោលទោសចំពោះការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា។

ក្នុងវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលក្នុងខេត្តសៀមរាប ដែលរៀបចំឡើងដោយវេទិកាសម្ព័ន្ធសង្គមស៊ីវិល ក្រោមប្រធានបទ «កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ ដើម្បីពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងបរិបទថ្មី» នៅខេត្តសៀមរាប នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានបញ្ជាក់ថា គោលបំណងសំខាន់នៃវេទិកានេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការទំនាក់ទំនងប្រកបដោយភាពស្មោះត្រង់រវាងរាជរដ្ឋាភិបាល អាជ្ញាធរដែនដី និងអង្គការសង្គមស៊ីវិល ក្នុងការបម្រើផលប្រយោជន៍សង្គម។

ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ បានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលបន្តចូលរួមអភិវឌ្ឍសង្គមជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ លោកបានជំរុញឱ្យអង្គការទាំងនេះគោរពច្បាប់ជាធរមាន ដើម្បីរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ជុំវិញបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ឯកឧត្តមបានអំពាវនាវដល់អង្គការសង្គមស៊ីវិលបន្តរក្សាសាមគ្គីភាព និងបង្កើនស្មារតីស្នេហាជាតិ ព្រមទាំងជឿជាក់លើការដោះស្រាយបញ្ហារបស់រាជរដ្ឋាភិបាលតាមរយៈយន្តការការទូត និងសន្តិវិធី។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានថ្លែងថា ភាពជាដៃគូនឹងទទួលបានជោគជ័យ លុះត្រាតែភាគីទាំងអស់មានទំនាក់ទំនងល្អ មានការទុកចិត្តគ្នាទៅវិញទៅមក និងដោះស្រាយបញ្ហារួមគ្នាដោយភាពស្មោះត្រង់។ លោកបានបញ្ជាក់បន្ថែមថា រដ្ឋបាលខេត្តសៀមរាប បានរៀបចំវេទិកាពិគ្រោះយោបល់ជាប្រចាំ ដើម្បីដោះស្រាយរាល់សំណើ និងកង្វល់របស់អង្គការសង្គមស៊ីវិល ដែលធ្វើឱ្យសកម្មភាពរបស់ពួកគេប្រព្រឹត្តទៅបានយ៉ាងល្អប្រសើរដោយគ្មានការរឹតត្បិត។

សូមជម្រាបថា ក្នុងវេទិកានាពេលនេះដែរ អង្គការសង្គមស៊ីវិលបានបង្ហាញពីជំហររួមគ្នា ដោយបានចេញញត្តិគាំទ្រយ៉ាងពេញទំហឹងចំពោះការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដី។ លើសពីនេះ អង្គការសង្គមស៊ីវិលបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់កងទ័ពថៃ ដែលជាការរំលោភបំពានលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ អង្គការសង្គមស៊ីវិល បានអំពាវនាវយ៉ាងទទូចដល់សហគមន៍អន្តរជាតិឱ្យជួយអន្តរាគមន៍ ដើម្បីជំរុញឱ្យរដ្ឋាភិបាល និងយោធាថៃគោរពបទឈប់បាញ់ រើបន្លាលួសចេញពីទឹកដីកម្ពុជា និងដោះលែងវីរកងទ័ពកម្ពុជាទាំង ១៨រូប ដែលត្រូវបានចាប់ខ្លួនដោយខុសច្បាប់កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប ជំរុញដល់គ្រប់ភាគីពាក់ព័ន្ធ ពង្រឹងការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្សឱ្យកាន់តែមានប្រសិទ្ធភាព

អាជ្ញាធរខេត្តសៀមរាប ជំរុញដល់គ្រប់ភាគីពាក់ព័ន្ធ ពង្រឹងការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្សឱ្យកាន់តែមានប្រសិទ្ធភាព

គម្រោងសាងសង់ផ្លូវបេតុងអាមេ ៣ខ្សែ ក្នុងសង្កាត់ស្លរក្រាម ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

គម្រោងសាងសង់ផ្លូវបេតុងអាមេ ៣ខ្សែ ក្នុងសង្កាត់ស្លរក្រាម ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ប្រគល់ផ្ទះមនុស្សធម៌ទី៩៦ ជូនស្ត្រីជាជនចាស់ជរា រស់នៅឃុំគោកធ្លកក្រោម ស្រុកជីក្រែង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ប្រគល់ផ្ទះមនុស្សធម៌ទី៩៦ ជូនស្ត្រីជាជនចាស់ជរា រស់នៅឃុំគោកធ្លកក្រោម ស្រុកជីក្រែង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.